ព័ត៌មានទាន់ហេតុការណ៍៖

កាមេរ៉ាទូរស័ព្ទ OnePlus 5 នឹងមានឯកទេសថតរូប DxO

មនុស្សក្នុងសម័យដ៏ជឿនលឿននេះ កំពុងតែពេញនិយមក្នុងការប្រើប្រាស់ទូរសព្ទ័ស្មាតហ្វូនដែលមានលក្ខណៈ ពិសេសដែលត្រូវនឹងតំរូវការរបស់ខ្លួន ។ ជាពិសេសក្នុងចំនោមតំរូវការទាំងនោះមាន កាម៉េរាទូរសព្ទ័ដែលអ្នកប្រើប្រាស់ភាគច្រើនចូលចិត្ត និង ត្រូវការប្រើវាដើម្បីផ្ដិតនូវរូបភាពសំរាប់បង្ហោះ និង ចែកចាយតាមបណ្ដាញសង្គមផ្សេងៗ ។

ជាហេតុដែលក្រុមហ៊ុនផលិតទូរស័ព្ទ OnePlus បានសុំជំនួយពីអ្នកឯកទេសថតរូប DxO នេះអោយចូលរួមសហការគ្នាដើម្បីជួយដល់ក្រុមហ៊ុនផលិតទូរស័ព្ទបង្កើតកាមេរ៉ាឈានមុខគេក្នុងពិភពលោកមួយសម្រាប់ទូរសព្ទ័ OnePlus 5 នាពេលខាងមុខនេះ ។

ដូចដែលអ្នកអាចបានដឹងថា នេះមិនមែនជាលើកទីមួយដែល DxO បានព្យាយាមដើម្បីនាំយកអ្នកឯកទេសថតរូបរបស់ខ្លួនទៅកាន់ស្មាតហ្វូន។ នៅឆ្នាំ 2015 ក្រុមហ៊ុននេះបានបង្ហាញទូរសព្ទ័ DxO One ដែលបានបន្ថែមការកែលម្អក្រោយការរថតរូបរបស់អ្នក។ នេះបើយោងតាមរបាយការណ៍ ទូរសព្ទ័ HTC U11 អួតពីកំណត់ត្រាពិន្ទុ DxO បានពិន្ទុ 90 ដែលមានការទទួលស្គាល់ថាជាកាមេរ៉ាទូរសព្ទ័អស្ចារ្យជាងគេ ។

NKD-36x6_outline

បើទោះជាមាន Google pixel Samsung Galaxy S8 ឬ HTC U11 ក៏ OnePlus ស្ថិតក្នុងចំនោមនេះផងដែរ។ ” ការធ្វើការជាមួយ DxO យើងមានទំនុកចិត្តថាទូរសព្ទ័ស៊េរី OnePlus 5 នេះនឹងមានសមត្ថភាពក្នុងការចាប់យកមួយចំនួននៃរូបថតច្បាស់ជុំវិញ ” បាននិយាយដោយអ្នកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ OnePlus គឺលោក Diego Heinz ។

ឥឡូវនេះ OnePlus 5 នៅមិនទាន់មានអ្នកស្គាល់ច្រើនអំពីរូបរាងនិងលក្ខណៈពិសេសរបស់វានៅឡើយទេ។ ប៉ុន្តែខាងក្រុមហ៊ុនទូរសព្ទ័ OnePlus នឹងរៀបចំដាក់បង្ហាញជាផ្លូវការក្នុងពេលឆាប់ៗនេះ នៅពេលមិនយូរទេ យើងនឹងបានឃើញពីសមត្ថភាពឯកទេសកាមេរ៉ា DxO របស់ OnePlus 5 ហើយ ថាតើវាអស្ចារ្យយ៉ាងណាទៅ ៕ ហេង លក្ខិណា