ព័ត៌មានទាន់ហេតុការណ៍៖

ការកម្ចាត់អំពើពុករលួយគឺជាការអូសទាញក្រុមហ៊ុនបរទេសចូលទៅកាន់សាវឌីអារ៉ាប៊ី

សាវឌីអារ៉ាប៊ីជាប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនបំផុតនៅក្នុងតំបន់ និងជា ប្រទេសនាំមុខនៅក្នុងសម្ពន្ធអារ៉ាប់ក៏ដូចជា នៅក្នុងសហគមន៍ប្រទេសនាំប្រេងចេញលំដាប់ពិភពលោក។

កន្លងមកថ្មីៗសាវឌីអារ៉ាប៊ី បានអនុញ្ញាតច្បាប់ឲ្យស្ត្រីបើកបរជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ គឺជារឿងមួយដ៏ប្រសើរបំផុត ។ សម្រាប់ប្រទេសអ្នកមានមួយនេះក្រុមហ៊ុនផលិតរថយន្តជាច្រើនសម្លឹងឃើញទីផ្សារ រថយន្តនៅក្នុងប្រទេសនេះ។ អ្វីដែលចាប់ អារម្មណ៍បំផុត គឺក្រោយពេលដែល រជ្ជ ទាយាទប្រទេសនេះបានអនុវត្តគោល នយោបាយកម្ចាត់អំពើពុករលួយចាប់ខ្លួនរាជបុត្រជាច្រើនអង្គ។ ទាំងនោះហើយគឺជាចន្លោះប្រហោងសេដ្ឋកិច្ចដែលប្រទេសនេះកំពុងតែទាក់ទាញក្រុមវិនិយោគជាច្រើនចូលមកកាន់សាវឌីអារ៉ាបី។

ជាមួយគ្នានេះប្រទេសសាវឌីអារ៉ាប៊ីបានបង្កើនគម្រោងថាមពលបរមាណូ ជួយ សម្រួលដល់តម្លៃថាមពលចុះថោក ងាយ ស្រួលដល់ ក្រុមហ៊ុនឧស្សាហកម្មបរទេស វិនិយោគនៅក្នុងប្រទេសនេះ ។

NKD-36x6_outline

កន្លងមក រដ្ឋមន្ត្រីក្រសួងថាមពលសាវឌីអារ៉ាប៊ី លោក Khalid al-Falih បានប្រាប់ អ្នកសារព័ត៌មាន ជាប្រទេសសាវឌីអារ៉ាប៊ី ទើបបានអញ្ជើញ ក្រុមហ៊ុនសហរដ្ឋអាមេ រិក ឲ្យចូលរួម ក្នុងការអភិវឌ្ឍកម្មវិធី ថាម ពលនុយក្លេអ៊ែរស៊ីវិល។

យោងតាមប្រភពព័ត៌មាន ពីកាសែត រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ ២០១៧ បានឲ្យដឹងថា លោករដ្ឋមន្ត្រីថាម ពលរូបនោះ បានមានប្រសាសន៍បន្តថា ប៉ុន្តែសាវឌីអារ៉ាប៊ី មិនមានចំណាប់អារម្មណ៍ក្នុងវិធីណាមួយដទៃ ដើម្បីបង្វែរបច្ចេកវិទ្យានុយក្លេអ៊ែរនេះ ឲ្យទៅជាការប្រើប្រាស់ យោធានោះឡើយ។

ប៉ុន្តែក្រោយពីជំនួបមួយជាមួយនឹងរដ្ឋមន្ត្រី ថាមពលសាវឌីអារ៉ាប៊ី រដ្ឋមន្ត្រីក្រសួង ថាមពល សហរដ្ឋអាមេរិក Rick Perry បានថ្លែងថា វានឹងជារឿងមួយ ឆាប់រហ័ស ពេកហើយ ដើម្បីធ្វើសេចក្តីថ្លែងការណ៍ អំពីកិច្ចព្រមព្រៀង ជាមួយប្រទេសសាវឌី អារ៉ាប៊ី ពាក់ព័ន្ធនឹង សហប្រតិបត្តិការនុយ ក្លេអ៊ែរ៕ ម៉ែវ សាធី