ព័ត៌មានទាន់ហេតុការណ៍៖

ការចោទប្រកាន់ទៅលើលោកស្រីយីងឡាក់ សុីណាវ៉ាត្រា ត្រូវបានលុបចោលជាបណ្តើរៗ

ដ្ឋាភិបាលថៃ អាចនឹងលុបចោលការ ចោទប្រកាន់ អតីតនាយករដ្ឋមន្ត្រីថៃ លោកស្រីយីងឡាក់ ស៊ីណាវ៉ាត្រា ក្រោយ ពេលដែលលោកស្រី បានភៀសខ្លួនទៅ ក្រៅប្រទេស។ ក្រុមអ្នកវិភាគបានបញ្ចាក់ ថា ការលើកលែងការចោទប្រកាន់ទៅលើលោកស្រីយីងឡាក់ នៅក្នុងចំណុចមួយ ចំនួនគឺដើម្បី ស្តារកិត្តិយសរដ្ឋាភិបាល យោធាថៃ ឈានទៅរកការគាំទ្រពីពលរដ្ឋ សម្រាប់ការបោះឆ្នោតនាពេលខាងមុខ។

នៅថ្ងៃទី១៤ខែកញ្ញានេះ ទីភ្នាក់ងារ ប្រឆាំងនឹងអំពើពុករលួយថៃ បានអះអាង ថា មិនមានភស្តុតាងគ្រប់គ្រាន់ដើម្បីបញ្ជាក់ថា លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីថៃ បានធ្វើឲ្យមានការធ្វេសប្រហែសក្នុងការទប់ស្កាត់គ្រោះទឹក ជំនន់ ដែលបានកើតឡើងនៅក្នុងឆ្នាំ ២០១១ ។

លោក Watcharapol Prasarnrajkit ប្រធានគណៈកម្មាធិការប្រឆាំង នឹងអំពើ ពុករលួយជាតិ ហៅកាត់ (NACC) បានប្រាប់ដល់ប្រព័ន្ធ ផ្សព្វផ្សាយ ព័ត៌មានថា គ្មានភស្តុតាងណាមួយ ដែល បញ្ជាក់អំពីភាពមិនប្រក្រតី របស់លោកស្រី យីងឡាក់ ក្នុងការទប់ស្កាត់គ្រោះ ទឹកជំនន់ ដែលកើតឡើង ដ៏ធំនោះឡើយ ។

NKD-36x6_outline

លោក Watcharapol ត្រូវប្រព័ន្ធ ផ្សព្វផ្សាយ ដកស្រង់សម្តីដែលបានលើក ឡើងថា “លោកស្រី យីងឡាក់ បានអនុវត្ត​តាមជំហាន នៃរដ្ឋបាលដ៏ត្រឹមត្រូវក្នុងការដោះស្រាយគ្រោះទឹកជំនន់ ដូច្នេះ NACC បានអនុម័តសេចក្តីសម្រេចមួយ ដោយ យល់ព្រមលុបចោលការចោទ ប្រកាន់ ទៅលើរូបគាត់” ។

ចាប់តាំងពីឆ្នាំ២០១៦មក NACC បាន និងកំពុងបន្តការស៊ើបអង្កេត ទៅលើ លោកស្រី យីងឡាក់ អតីតនាយក រដ្ឋមន្ត្រីថៃ និងលោក អាប់ភីស៊ីត វេចាជីវ៉ា (Ahbisit Vejjajiva) ថាតើរដ្ឋាភិបាល របស់អ្នកដឹកនាំទាំងពីរនេះ មានទំនួលខុស ត្រូវទៅលើគ្រោះ មហន្តរាយទឹកជំនន់នៅ ក្នុងឆ្នាំ ២០១១ឬយ៉ាងណា ។

ទឹកជំនន់ដ៏អាក្រក់នៅឆ្នាំ២០១១ ត្រូវបានគេបន្ទោសដោយការចោទប្រកាន់មិនត្រឹមត្រូវ អំពីការផ្គត់ផ្គង់ទឹកនៅតាមបណ្តាទំនប់ ផ្សេងៗគ្នាក្នុងប្រទេស ។

ក្រុមអ្នករិះគន់បាននិយាយថា ទំនប់ ទឹកទាំងនោះមានទឹកច្រើនពេក នៅពេលដែលប្រទេសថៃត្រូវបានរងការវាយ ប្រហារ ដោយព្យុះទឹកភ្លៀង ។

យោងតាមសារព័ត៌មានក្នុងស្រុកបានឱ្យដឹងថា គ្រោះមហន្តរាយនេះបានធ្វើឱ្យ ខូចខាតជាង៣៥០ពាន់លានបាត ស្មើនឹង ១០ពាន់លានដុល្លារអាមេរិក ៕ ម៉ែវ សាធី