ព័ត៌មានទាន់ហេតុការណ៍៖

ការដ្ឋានសំណង់ ធ្វេសប្រហែស បង្កកី្តកង្វល់ដល់ប្រជាពលរដ្ឋ ដែលរស់នៅជិតខាង

ភ្នំពេញ ៖ ម្ចាស់ផ្ទះលេខ៧៩ តាមបណ្តោយ ផ្លូវលេខ៤៦៦ ក្រុម២១ ភូមិ៥ សង្កាត់ទួលទំពូងទី១ ខណ្ឌ ចំការមន បានសម្តែង ការបារម្ភ ទៅនឹងសុវត្ថិភាព នៃការរស់នៅ របស់ក្រុមគ្រួសារពួកគាត់រាល់ថ្ងៃ កំឡុងដែល ការដ្ឋានសំណង់មួយ តែងតែធ្វេសប្រហែល ធ្វើឲ្យធ្លាក់ដែក ចំដំបូលផ្ទះគាត់ជារឿយៗ។

ប្រជាពលរដ្ឋ ដែលមានផ្ទះជាប់នឹងការដ្ឋានសំណង់ ដែលសាងសង់ ដោយក្រុមហ៊ុន CCDC ប្រាប់ អំពីក្តីកង្វល់របស់ពួកគាត់ និងគ្រួសារ អំពីសុវត្ថិភាពនៃការរស់នៅប្រចាំថ្ងៃថា សំណង់ដែល កំពុងសាង សង់ក្បែរផ្ទះរបស់ពួកគាត់នេះ មានការធ្វើប្រហែសណាស់ មិនបានគិតអំពីសុវត្ថិភាពអ្នកជិតខាង នោះទេ ហើយអ្វីដែលជាការបារម្ភធ្ងន់ធ្ងរនោះ កាលពីថ្ងៃសៅរ៍ ទី២១ កន្លងមកនេះ ដែកទំហំ២០ លី ប្រវ៉ែងជិត ១ម៉ែត្រ បានធ្លាក់ចំដំបូលផ្ទះរបស់គាត់ ហើយបន្ទាប់មកទៀតនៅថ្ងៃអាទិត្យ ក៏មានដែកធ្លាក់ មកលើដំបូលផ្ទះទៀត។

លោកបានបន្តទៀតថា ជារឿយៗដែកសំណង់ តែងតែធ្លាក់មកលើដំបូលផ្ទះរបស់គាត់ ដោយសារ តែម្ចាស់សំណង់ មិនយកចិត្តទុកដាក់ និងមានការធ្វេសប្រហែស ហើយការធ្លាក់ដែកជារឿយៗនេះ ប្រសិនបើថ្ងៃណាមួយចំមនុស្ស នោះ តើនឹងទៅជាយ៉ាងណា?

ម្ចាស់ផ្ទះបានបញ្ជាក់ ថា ភាគីខាងសំណង់ក៏បានមកដោះស្រាយផងដែរ ដោយសន្យាទូទាត់សំណង ក្នុងការខូចខាត ប៉ុន្តែរឿងនេះ ម្ចាស់ផ្ទះមិនចង់បាននោះទេ អ្វីដែលសំខាន់នោះ សូមឲ្យម្ចាស់សំណង់ និងក្រុមហ៊ុន សាងសង់ CCDC មេត្តា គិតគូរអំពីសុវត្ថិភាពអ្នកជិតខាងផង ធ្វើយ៉ាងម៉េច កុំឲ្យមាន ដែក ធ្លាក់មកលើកដំបូលផ្ទះទៀត ចំពោះសំណងការខូចខាត វាធ្វើឡើងបានចំពោះតែសម្ភារ ចុះប្រសិន បើធ្លាក់ត្រូវចំមនុស្សវិញ ហើយបណ្តាលឲ្យស្លាប់នោះ តើសងការខូចខាត ដោយរបៀបណា?

ជាមួយ គ្នានោះម្ចាស់ផ្ទះដែលរស់នៅជិតសំណង់កំពុងសាងសង់ ក៏បានស្នើសុំឲ្យអាជ្ញាធរ ក៏ដូចជា ម្ចាស់សំណង់ មេត្តាធ្វើសំណាញ់បំាង ធ្វើយ៉ាងម៉េចកុំឲ្យមានធ្លាក់ដែក ឬសម្ភារ សំណង់អ្វីផ្សេង មកលើកដំបូលផ្ទះ និងទីធ្លាបរិវេណផ្ទះគាត់បន្តទៀត ដើម្បីបង្កាគ្រោះថ្នាក់ មកលើក្រុមគ្រួសារគាត់៕ ស រស្មី

JJ2-(9)

JJ2

JJ2-(1)

JJ2-(2)

JJ2-(3)

JJ2-(4)

JJ2-(5)

JJ2-(6)

JJ2-(7)

JJ2-(8)