ព័ត៌មានទាន់ហេតុការណ៍៖

ការនាំចេញរបស់វៀតណាមកើនឡើងត្រឹមតែពាក់កណ្តាលនៃគោលដៅកំណត់តែប៉ុណ្ណោះ

លោក Duong Duy Hung អគ្គនាយកផែនការណ៍ នៃក្រសួងពាណិជ្ជកម្មនិង ឧស្សាហកម្មវៀតណាម បានឱ្យដឹងថា ​ការនាំចេញសរុបរបស់ប្រទេសវៀតណាមក្នុងរយៈពេល៧ខែដំបូង នៃឆ្នាំនេះមានចំនួន ៩៦,៨៣ពាន់លានដុល្លារសហរដ្ឋអាមេរិក ពោលគឺកើនឡើង ៥,៣ភាគរយ ។

ទោះបីជាយ៉ាងណាក៏ដោយ កំណើននៃការនាំចេញសរុបក្នុងរយៈពេលនេះ គឺទាបជាងឆ្នាំមុន ដែលមានចំនួន៩,២ភាគរយ ពោលបានតែពាក់កណ្តាលនៃគោលដៅ ដែលបានកំណត់តែប៉ុណ្ណោះ។

លោក Hung បានមានប្រសាសន៍នៅក្នុងកិច្ចប្រជុំនៅទីក្រុងហាណូយ កាលពីថ្ងៃម្សិលមិញថា ចំណូលនៃការនាំចេញសរុបនៅក្នុងខែកក្កដាមានចំនួន១៤,៧ពាន់លានដុល្លារសហរដ្ឋអាមេរិកពោលគឺតិចជាង ០,២ភាគរយបើធៀបនឹងខែមុន។ការនាំ ចេញផ្នែកកសិឧស្សាហកម្មនិងផលិត​ផល នេសាទបានកើនឡើង០,១ភាគរយបើធៀបនឹងខែមិថុនា ខណៈដែលឧស្សាហកម្មកែច្នៃបានធ្លាក់ចុះ០,៩ភាគរយបើធៀបនឹងខែ​មិថុនា។

ការធ្លាក់ចុះនៃតម្លៃនាំចេញគឺជាហេតុ​ផលចម្បងគេសម្រាប់ការធ្លាក់ចុះផលិត​ផលឧស្សាហកម្ម។

ចំណូលនៃការនាំចូលរបស់ប្រទេសនេះវិញកាលពីខែមុនមានកើនឡើង១ ភាគរយទាបជាងចំណូលកាលពីខែ មិថុនា។ នៅក្នុងរយៈពេលចាប់ពីខែមករាដល់ខែកក្កដានេះការនាំចូលសរុបបានឈានដល់៩៥,០៣ពាន់លានដុល្លារសហរដ្ឋអាមេរិកពោលគឺធ្លាក់ចុះ០,៩ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

NKD-36x6_outline

វៀតណាមបានមើលឃើញថា អតិរិ ពាណិ​ជ្ជកម្មមានចំនួន១,៨ពាន់លានដុល្លារ សហរដ្ឋអាមេរិកក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០១៦នេះពោលគឺស្មើនឹង១,៩ភាគរយនៃការនាំចេញសរុប។

លោក Hoang Quoc Vuong ឧបនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា មានការ ពិបា​កក្នុងការជំរុញការនាំចេញឱ្យបាន ១០ភាគរយដូចគោលដៅដែលបានកំណត់ក្នុងរយៈពេលមួយឆ្នាំ។

លោកបានស្នើឱ្យក្រសួងនេះត្រូវផ្តោតការយកចិត្តទុកដាក់បន្ថែមទៀតក្នុងការដោះស្រាយបញ្ហាពាណិជ្ជកម្មដើម្បីជំរុញការនាំចេញបន្ថែមទៀត។

លោកក៏បានស្នើសុំឱ្យនាយកដ្ឋាននេះត្រួតពិនិត្យទៅលើបទបញ្ញត្តិដែលជាប់ទាក់ទងនឹងដំណើរការនៃការនាំចេញដើម្បី សម្រួលដល់ការនាំចេញ។ លោកក៏ជំរុញ ឱ្យទីភ្នាក់ងារដែលជាប់ទាក់ទងត្រូវពង្រឹងផ្នែកពាណិជ្ជកម្មដើម្បីស្វែងរកទីផ្សារថ្មីៗថែមទៀត៕ រ័ត្ន

Businesses-have-yet

13413928_1105772689483917_530224842_n

Leave a Reply

Your email address will not be published.