ព័ត៌មានទាន់ហេតុការណ៍៖

ការបាន១ថ្ងៃ សង្ស័យតូចចិត្តមិនសល់ប្រាក់ចំណងដៃសម្រាប់រកស៊ី ចង់.កស្លាប់

ខេត្តសៀមរាប៖ កាលពីនៅម៉ោង៩និង៣០នាទីព្រឹក ថ្ងៃចន្ទ ១២កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងមួយបានកើតឡើង ខណ:ដែលមានស្ត្រីម្នាក់ បានចង.កសម្លាប់ខ្លួន​ដោយតែ តូចចិត្តនឹងចំណងដៃដែលការហើយមិនសល់ ។

ហេតុការណ៍នេះបានកើតឡើងនៅចំណុចភូមិថ្នល់ចែក ឃុំសំរោង ស្រុកសូទ្រនិគមន៍ ខេត្តសៀមរាប ។  ស្ត្រី​រងគ្រោះ ត្រូវគេដឹងថា ទើបតែបានរៀបការនៅថ្ងៃទី២៣-២៤ ខែកុម្ភ: លុះដល់ថ្ងៃទី២៥ ខែកុម្ភ: នារី​រងគ្រោះបានដើររអ៊ូរថា រៀបការហើយអត់សល់ប្រាក់ចំណងដៃ សម្រាប់​រកស៊ី ស្រាប់តែព្រឹកឡើង នាងបានឡើងទៅលើផ្ទះយកខ្សែភ្លើងមកចង.កជាប់ចម្រឹងបង្អួចស្លាប់តែម្តង៕

រូបភាព៖ គេហទំព័រក្នុងស្រុក