ព័ត៌មានទាន់ហេតុការណ៍៖

ការប្រកួតកីឡាបាល់ទាត់ អបអរសាទរខួបលើកទី២៥ ទិវាបង្កើតកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣-១៤​ កក្កដា ២០១៨)

ខេត្តស្វាយរៀង៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ១៥រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ នៅពហុកីឡដ្ឋានស្វាយរៀង បានប្រារព្ធពិធីបើកការប្រកួតកីឡាបាល់ទាត់ អបអរសាទរខួបលើកទី២៥ ទិវាបង្កើតកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣-១៤​ កក្កដា ២០១៨) វគ្គផ្តាច់ព្រ័ត្ត រវាងក្រុមដែលមកពីកងរាជអាវុធហត្ថខេត្តកោះកុង និងកងអន្តរាគមន៍ពិសេស ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងដ៏ខ្ពង់ខ្ពស់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការស្តីទីនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ។

ក្នុងឪកាសនោះក៏មានការចូលរួមពីសំណាក់លោកតូចប៉ូលីវ៉ា អភិបាលរងតំណាងលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងអស់លោកមេបញ្ជការរងខេត្តកងកម្លាំងប្រដាប់អាវុធទាំង៣អង្គភាពយ៉ាងច្រើនកុះករផងដែរ ។

លោកឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងដ៏ខ្ពង់ខ្ពស់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការស្តីទីនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានថ្លែងនូវការកោតសរសើរដល់ក្រុមកីឡាករទាំងអស់ដែលបានខិតខំប្រឹងប្រែងប្រកួតអស់ពីសមត្ថភាពរៀងៗខ្លួនទៅដោយរលូនដើម្បីក្រុមទទួលបានជ័យជំនះនាពេលនេះហើយចំពោះក្រុមដែលមិនបានទទួលបានជ័យជំនះកុំអាក់អន់ស្រពន់ចិត្តអ្វី ព្រោះកីឡាគឺមិត្តភាពមានឈ្នះ និងចាញ់ជារឿងធម្មតា ។

លោកបន្តថា ការលេងកីឡាដើម្បីឲ្យមានសុខភាពរឹងមាំល្អមិនតែប៉ុណ្ណោះគឺចូលរួមអបអរសាទរខួបលើកទី២៥ទិវាបង្កើតកងរាជអាវុធហត្ថ១៤កក្កដា១៩៩៣.១៤កក្កដា២០១៨ផងដែរ ។

សូមបញ្ជាក់ថា ក្រុមកីឡាបាលទាត់ដែលបានចូលរួមប្រកួតទាំងអស់ចំនួន១៩ក្រុមក្នុងនោះ១៧ក្រុមមកពីកងរាជអាវុធហត្ថខេត្ត មួយក្រុមមកពីវរសេនាតូចអន្តរាគមន៏ពិសេស និងមួយក្រុមទៀតមកពីកងអនុសេនាធំលេខ២៧ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសដែលមានកីឡាករសរុបទាំងអស់៣២៣នាក់ ។

ជាលទ្ធផលក្រុមប្រកួតវគ្គផ្ដាច់ព្រាត់លើកពាននាពេលនេះគឺក្រុម កងអន្តរាគមន៍ពិសេស បានប្រកួតឈ្នះ៣​ ទល់ និង: ០​ ទៅលើកងរាជអាវុធហត្ថខេត្តកោះកុង ដោយចំណាត់ថ្នាក់លេខ១ទទួលបានពានមួយទង់ជ័យលាភីមួយ និងថវិកាអមចំំនួន៤លានរៀល(ថវិកាមេបញ្ជាការចំនួន២លាន៦សែនរៀល និងថវិកាឧបត្ថមរបស់លោកឧត្តមសេនីយ៍ឯកហុងវិណុលចំនួន១លាន៤សែនរៀល) និងលេខ២ទទួលបានពានមួយទង់ជ័យលាភីមួយ និងថវិការង្វាន់អមចំនួន៣លានរៀល(ថវិកាមេបញ្ជាការចំនួន២លាន២សែនរៀល និងថវិកាឧបត្ថមរបស់លោកឧត្តមសេនីយ៏ឯកហុងវិណុលចំនួន៨០ម៉ីនរៀល) ។

ក្រោយបញ្ចប់ការប្រកួតលោក ហុង វិណុល និងលោក តូច ប៉ូលីវ៉ា ក៏បានអញ្ជើញជាកិត្តិយសក្នុងការប្រគល់ពានលេខ១ និងលេខ២យ៉ាងភាពស្និតស្នាលបំផុត ៕ យឹម សុថាន