ព័ត៌មានទាន់ហេតុការណ៍៖

ការប្រឈមមុខតានតឹងដាក់គ្នារវាងប្រទេសរុស្ស៊ីនឹងអង់គ្លេសដោយរុស្ស៊ីបណ្តេញមន្ត្រីការទូតជាការសងសឹក

ទំនាក់ទំនងការបរទេស រវាងរុស្ស៊ីនឹង អង់គ្លេសកំពុងតែ ប្រឈមមុខតានតឹងដាក់គ្នាយ៉ាងខ្លាំងក្រោយពេលដែល អង់គ្លេស បណ្តេញមន្ត្រីការទូតរុស្ស៊ី២៣នាក់ចេញពីទឹកដីរបស់ខ្លួនពាក់ព័ន្ធនឹងការសម្លាប់ចារបុរសប្រទេសនេះ។ នៅពេលនេះរុស្ស៊ីបានវាយបកវិញដោយបណ្តេញមន្ត្រីការទូត អង់គ្លេស ចេញពីរុស្ស៊ីផងដែរ។

ប្រទេសរុស្ស៊ី តាមសេចក្តីរាយការណ៍ នឹងបណ្ដេញមន្ត្រីការទូតអង់គ្លេស ដើម្បីជា ការសងសឹក ចំពោះការសម្រេចចិត្ត របស់លោកស្រីនាយករដ្ឋមន្ត្រីអង់គ្លេស Theresa May ដែលបណ្ដេញមន្ត្រីការទូតរុស្ស៊ី ចំនួន២៣នាក់ ស្របពេល ដែលចំណង មិត្តភាពជាមួយទីក្រុងឡុង បានធ្លាក់ដល់ កម្រិតទាបក្រោយសង្គ្រាមត្រជាក់ ជុំវិញ ការវាយប្រហារមួយ មានសារធាតុគីមី ពុលលំដាប់ថ្នាក់យោធា លើទឹកដីនៃ ប្រទេសអង់គ្លេស។

យោងតាមប្រភពព័ត៌មានថ្មីមួយ ចេញ ផ្សាយដោយកាសែតរ៉យទ័រ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨ បានឲ្យដឹងថា នៅ ពេលអ្នករាយការណ៍រ៉យទ័រសួរ នៅក្នុងរដ្ឋ ធានីអាស្តាណា ប្រទេសកាហ្សាក់ស្ថានថា ទីក្រុងមូស្គូនឹងបណ្ដេញមន្ត្រីការទូតអង់ គ្លេសដែរឬអត់នោះ រដ្ឋមន្ត្រីការបរទេស រុស្ស៊ី លោក Sergei Lavrov បានញញឹមនិង និយាយថា “ពិតណាស់ យើងនឹងធ្វើ”។

គួរបញ្ជាក់ថា នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍ នេះ អង់គ្លេស សហរដ្ឋអាមេរិក អាល្លឺម៉ង់ និងបារាំង បានរួមគ្នាអំពាវនាវឲ្យប្រទេស រុស្ស៊ី ធ្វើការបកស្រាយ ចំពោះការវាយ ប្រហារគីមីពុល ហើយប្រធានាធិបតីសហ រដ្ឋអាមេរិក ដូណាល់ ត្រាំ ក៏បាននិយាយថា វាមើលទៅទំនងជាជនជាតិរុស្ស៊ី ជាអ្នកនៅ ពីក្រោយការវាយប្រហារនោះ៕ ម៉ែវ សាធី