ព័ត៌មានទាន់ហេតុការណ៍៖

ការផ្គត់ផ្គង់​ខុនដូ​នៅក្នុងប្រទេស​កម្ពុជា​កើនឡើង ប៉ុន្តែតម្រូវការ​​ធ្លាក់ចុះ​

ដោយយោងទៅតាមរបាយការណ៍របស់ទីភ្នាក់ងារអចលនទ្រព្យសកល Century 21 បានឱ្យដឹងថា ការផ្គត់ផ្គង់ខុនដូនៅក្នុងទីផ្សារកម្ពុជាបានកើនឡើងនៅក្នុងត្រីមាសទី១នៃឆ្នាំនេះ ប៉ុន្តែតម្រូវការបានធ្លាក់ចុះ។

របាយការណ៍នេះបន្ថែមទៀតថា «ឆ្នាំ២០១៦គឺជាឆ្នាំបង្ហាញនូវការងើបឡើងយ៉ាងខ្លាំងនៃទីផ្សារខុនដូ ដោយកើនឡើងប្រហែលជា ១៣.៧៣០យូនីត គ្រាន់តែរយៈពេល ៦ខែដំបូងប៉ុណ្ណោះ ពោលគឺកើនឡើង ៥២ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន»។

របាយការណ៍នេះបានបញ្ជាក់ទៀតថា ទំហំដ៏ធំបំផុតនៃការដាក់ចេញខុនដូថ្មីនៅក្នុងឆ្នាំ២០១៦បានជួបនឹងវិបត្តិតម្រូវការ ដោយសារតែមានការផ្គត់ផ្គង់ច្រើន ហើយ មានតែ១៣ភាគរយនៃចំនួនយូនីតសរុបប៉ុណ្ណោះដែលមានប្រតិបត្តិការ ។

លោក Kuy Vat  ប្រធានប្រតិបត្តិភ្នាក់ងារ Century 21នៅកម្ពុជា បានមានប្រសាសន៍ថា សមាមាត្រនៃប្រតិបត្តិការដ៏ទាបនេះគឺដោយសារតែការផ្គត់ផ្គង់ច្រើនពេកនាពេលបច្ចុប្បន្ននេះ។

NKD-36x6_outline

លោកបានបន្ថែមទៀតថា ទោះបីជាយ៉ាងណាក៏ដោយ ការធ្លាក់ចុះនៃទំហំប្រតិបត្តិការអំឡុងត្រីមាសទី១នៃឆ្នាំ២០១៦នេះ គឺមិនគ្រាន់តែបង្កឡើងដោយផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចខាងក្រៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងភាពមិនច្បាស់លាស់ជុំវិញទីផ្សារអចលនទ្រព្យនាឆ្នាំបន្ទាប់ ផងដែរ។

មកដល់ពេលនេះ មានគម្រោងខុនដូចំនួន ១១០ ស្មើនឹង ៣៦.៧៤២យូនីត នៅទីក្រុងភ្នំពេញ។ ប្រមាណជា ២៤គម្រោងស្មើនឹង៥.០១៤យូនីតត្រូវបានបញ្ចប់ ហើយចែកចាយទៅឱ្យអ្នកទិញហើយ ខណៈដែលគម្រោងផ្សេងទៀតកំពុងតែស្ថិតក្នុងការសាងសង់នៅឡើយ។

របាយការណ៍នេះបានបន្ថែមទៀតថា អ្នកទិញខុនដូប្រមាណជា ៧០ភាគរយគឺជាជនបរទេស ជាពិសេសមកពីចិន ជប៉ុន និងសិង្ហបុរីជាដើម។

នៅទីក្រុងភ្នំពេញ ខុនដូដែលមានបន្ទប់ដេកមួយ ទំហំប្រហែលជា ៥០ម៉ែត្រការ៉េ ត្រូវបានដាក់លក់ជាមធ្យមប្រហែលជា ៨៩.៧២០ដុល្លារសហរដ្ឋអាមេរិក ខុនដូដែលមានបន្ទប់ដេក២ ទំហំ ៨៥ម៉ែត្រការ៉េមានតម្លៃ ១៥៣.០០០ដុល្លារសហរដ្ឋអាមេរិក ហើយខុនដូមានបន្ទប់ដេក២ ទំហំ ១២៩ម៉ែត្រការ៉េ មានតម្លៃ ២៧០.៨៩០ដុល្លារសហរដ្ឋអាមេរិក ៕ រ័ត្ន

12-07-2076

 

 

13413928_1105772689483917_530224842_n