ព័ត៌មានទាន់ហេតុការណ៍៖

ការផ្អាកនាំប្រេងចេញរបស់អារ៉ាប៊ីសាអ៊ូឌីត អាចធ្វើឲ្យតម្លៃប្រេងឡើងថ្លៃ

អារ៉ាប៊ីសាអ៊ូឌីតជាប្រទេសនាំប្រេងលំដាប់ពិភពលោក បានប្រកាសផ្អាកការនាំចេញប្រេងមួយរយៈសិនដោយសារតែបញ្ហាសន្តិសុខ រងការវាយប្រហារពី ក្រុមភេរវកម្ម ។ សកម្មភាពខាងលើ អាចបង្កឲ្យតម្លៃប្រេង ប្រែប្រួលឡើងថ្លៃ ខ្ពស់ ក្នុងពេលដ៏ខ្លីខាងមុខ។អារ៉ាប៊ីសាអ៊ូឌីតបានសម្រេចផ្អាកការដឹកជញ្ជូនប្រេងទាំងអស់ កាត់តាមផ្លូវ សមុទ្រក្រហម Bab al-Mandeb ក្រោយពីពួកឧទ្ទាមហ៊ួធី ធ្វើការ វាយប្រហារ លើកប៉ាល់ដឹកប្រេងធំៗ ២ គ្រឿង ។

រដ្ឋមន្ត្រីថាមពលអារ៉ាប៊ីសាអ៊ូឌីត លោក Khalid al-Falih បាននិយាយក្នុងសេចក្តី ថ្លែងការណ៍មួយថា ពួកឧទ្ទាមហ៊ួធី បានធ្វើការវាយប្រហារកប៉ាល់ដឹកប្រេងធំៗរបស់ អារ៉ាប៊ីសាអ៊ូឌីតចំនួនពីរគ្រឿង នៅសមុទ្រ ក្រហមកាលពីព្រឹកថ្ងៃពុធ ទី២៥ ខែកក្កដា ។ សារព័ត៌មានរ៉យទ័រនៅថ្ងៃទី២៦ ខែកក្កដា បានផ្សាយថា សេចក្តីថ្លែងការណ៍នោះបាន និយាយថា “អារ៉ាប៊ីសាអ៊ូឌីត នឹងផ្អាកជា បណ្ដោះអាសន្នភ្លាមៗ នូវការដឹកជញ្ជូនប្រេងទាំងអស់កាត់តាមច្រកសមុទ្រ Bab al-Mandeb រហូតដល់ស្ថានភាពច្បាស់ លាស់ឡើងវិញ ហើយការធ្វើដំណើរតាម ផ្លូវសមុទ្រកាត់តាមច្រក Bab al-Mandeb មានសុវត្ថិភាព” ។

ជាមួយនឹងការផ្អាកនាំប្រេងចេញខាងលើ អារ៉ាប៊ីសាអ៊ូឌីត សង្ឃឹមថា សហគមន៍​អន្តរជាតិ នឹងយកចិត្តទុកដាក់ព្រួតដៃគ្នាធ្វើអន្តរាគមន៍នៅយេម៉ែន និងដាក់ទណ្ឌកម្មលើក្រុមឧទ្ទាមហ៊ួធី។ ការសម្រេចចិត្ត ឈប់នាំចេញប្រេងរយៈពេលខ្លីរបស់រដ្ឋ ធានីរីយ៉ាដ យ៉ាងដូច្នេះ គឺធ្វើឡើងបន្ទាប់ពីក្រុមឧទ្ទាមហ៊ួធីវាយប្រហារលើនាវាដឹកប្រេងរបស់អារ៉ាប៊ីសាអ៊ូឌីត។

លោក Khaled al-Falih រដ្ឋមន្ត្រីថាម ពលរបស់អារ៉ាប៊ីសាអ៊ូឌីត បញ្ជាក់ថា «រាល់ការដឹកជញ្ជូនប្រេង ឆ្លងកាត់តាមច្រក សមុទ្រ Bab-el-Mandeb គឺត្រូវផ្អាកឈប់ មួយរយៈសិន ទម្រាំទាល់តែការធ្វើចរា ចរណ៍មានសុវត្ថិភាពឡើងវិញ»។ សេចក្តី ប្រកាសដូច្នេះ គឺបន្ទាប់ពីក្រុមឧទ្ទាមហ៊ួធីនៅយេម៉ែន បានវាយប្រហារកាលពីពេល ថ្មីៗនេះ ទៅលើនាវាដឹកប្រេងរបស់អារ៉ាប៊ីសាអ៊ូឌីត ចំនួនពីរគ្រឿងដែលផ្ទុកប្រេង៤លានបារ៉ែល។ សូមជម្រាបថា ច្រកសមុទ្រ Bab-el-Mandeb នេះ គឺជាច្រកយុទ្ធ សាស្ត្រសម្រាប់នាំចេញប្រេងពីសមុទ្រ ក្រហម។ ទីតាំងនេះ គឺពុះចែកតំបន់មជ្ឈិមបូព៌ានិងទ្វីបអាហ្វ្រិក ហើយនៅជាប់នឹង ដែនដីរបស់យេម៉ែន ចន្លោះទ្វីបអាហ្វ្រិក នៃប្រទេស Djibouti និង អេរីត្រេ ។

រដ្ឋមន្ត្រីថាមពលរបស់អារ៉ាប៊ីសាអ៊ូឌីតយល់ថា សមុទ្រក្រហមនេះ ជាច្រកយុទ្ធសាស្ត្រយ៉ាងសំខាន់ណាស់សម្រាប់ដឹកប្រេងនាំចេញ។ ហេតុនេះ បើមានការប៉ះពាល់រំខានខ្លាំងដល់ការធ្វើចរាចរណ៍នាវានោះប្រទេសមហាអំណាចធំៗរបស់សហភាពអឺរ៉ុប អេហ្ស៊ីប និងអាមេរិក គឺនឹងមានហេតុផលត្រឹមត្រូវដើម្បីលូកដៃធ្វើអន្តរា គមន៍ នៅយេម៉ែន។

គួររម្លឹកជូនថា យេម៉ែន បានធ្លាក់ក្នុង សង្គ្រាមស៊ីវិលតាំងពីឆ្នាំ២០១១ ដោយ ហេតុតែរលកនៃបដិវត្តន៍អារ៉ាប់។ ចំណែក អារ៉ាប៊ីសាអ៊ូឌីត បានដឹកនាំកងកម្លាំងសម្ពន្ធមិត្តអារ៉ាប់ចូលទៅក្នុងភ្លើងសង្គ្រាមនេះ នៅខែមីនា ឆ្នាំ២០១៥ ដើម្បីជួយគាំទ្ររដ្ឋាភិបាលស្របច្បាប់ ដែលទទួលស្គាល់ ដោយអន្តរជាតិ និងដើម្បីកម្ចាត់ក្រុមឧទ្ទាមហ៊ួធី។ សង្គ្រាមនេះ បានសម្លាប់មនុស្សជាង ១០ម៉ឺននាក់ ហើយធ្វើឲ្យពលរដ្ឋយេម៉ែន រាប់លាននាក់ រងទុក្ខវេទនា និងរត់ចោល ស្រុក។

ទោះជាយ៉ាងណាក្តី អ្នកជំនាញខាង ប្រេងរបស់គុយវ៉ែត បានលើកឡើងថា តាមរយៈការសម្រេចរបស់អារ៉ាប៊ីសាអ៊ូឌីត ឈប់នាំចេញប្រេងមួយរយៈខ្លីនេះ គឺអាចជះផលប៉ះពាល់ទៅដល់តម្លៃប្រេងសាំង ដែលអាចឡើងថ្លៃតិចតួច ប៉ុន្តែវានឹងមិនប៉ះពាល់ធ្ងន់ធ្ងរនោះទេ៕ ម៉ែវ សាធី