ព័ត៌មានទាន់ហេតុការណ៍៖

ការរស់នៅរបស់ពលរដ្ឋអាមេរិកលើកោះដែលរងការគំរាមវាយប្រហារពីកូរ៉េខាងជើង

ពលរដ្ឋអាមេរិក និងអ្នកទេសចរនៅលើ កោះ Guam ដែលជាទឹកដីអាមេរិកនៅខាងក្រៅមានការរស់នៅជាធម្មតា មិនមានការព្រួយបារម្ភចំពោះការគំរាមកំហែងវាយ ប្រហាររបស់កូរ៉េខាងជើង ដោយមីស៊ីល នោះឡើយ។

សារព័ត៌មានរ៉យទ័របានផ្សាយថា ពល រដ្ឋនៅលើកោះ Guam ដូចជាគ្មានការព្រួយ បារម្ភ ឬក៏ភៀសខ្លួនទៅកាន់កន្លែងផ្សេងនោះឡើយ ក្រោយពីកូរ៉េខាងជើងគំរាម វាយប្រហារនោះ។ កោះ Guam គឺជាទឹកដីរបស់អាមេរិកមានពលរដ្ឋរស់នៅប្រមាណ១៦៣.០០០នាក់។ លោក Clarissa Baumgartner អាយុ២៥ឆ្នាំ រស់នៅលើកោះ នេះបានឲ្យដឹងថា «ខ្ញុំមានការជឿជាក់ថា អាមេរិកអាចការពារយើងខ្ញុំបាន ដូច្នេះ យើងគ្មានអ្វីត្រូវព្រួយបារម្ភនោះទេ បើ យើងខ្លាចពិតជារឿងដ៏ល្ងង់ខ្លៅបំផុត»។

អ្នកទេសចរនៅតែទៅកម្សាន្តនៅលើ កោះ Guam ពេញដដែល ភាគច្រើនទៅពី ប្រទេសជប៉ុន និងកូរ៉េខាងត្បូង ដែលជា ប្រទេសសម្ពន្ធមិត្តរបស់អាមេរិកនៅតំបន់អាស៊ី ហើយក៏ជាប្រទេសដែលរងការគំរាមកំហែងវាយប្រហារពីកូរ៉េខាងជើងផងដែរ។

ក្រោយការប្រកាសរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ទីក្រុងព្យុងយ៉ាងក៏បានប្រកាសពីគម្រោងវាយប្រហារដោយមីស៊ីល៤គ្រាប់ទៅលើកោះ Guam នៅពាក់កណ្តាលខែសីហានេះដែរ។

NKD-36x6_outline

កោះ Guam គឺជាទីតាំងទាហានជើង ទឹកដ៏សំខាន់បំផុតរបស់អាមេរិកនៅអាស៊ីប៉ាស៊ីហ្វិក ហើយអាមេរិកបានដាក់ប្រព័ន្ធ មីស៊ីលការពារជាច្រើននៅទីនោះ ដែលជាមីស៊ីលការពារទំនើបៗបំផុតរបស់អាមេរិក។ កាលពីឆ្នាំ២០១៣ កោះនេះក៏រងការគំរាមកំហែងវាយប្រហារផងដែរ។

កោះ Guam មានអ្នកទេសចរចូលទៅកាន់ទីនោះប្រមាណពី១មុឺនដល់ ១៥.០០០ នាក់ក្នុងមួយថ្ងៃ។ អ្នកទេសចរមិនមានការផ្អាកទៅកម្សាន្តឡើយក្រោយពីកូរ៉េខាង ជើងគំរាមវាយប្រហារ។

ប្រព័ន្ធការពារមីស៊ីលរបស់អាមេរិក អាច និយាយបានថាទំនើបបំផុតនៅលើពិភព លោក ហើយអាចវាយកម្ទេចរាល់មីស៊ីល របស់សត្រូវដែលចូលទៅក្នុងទឹកដីអាមេរិក ក្នុងនោះក៏មានកោះ Guam ផងដែរ។ ក្រុម អ្នកឯកទេសបញ្ជាក់ថា កុំថាឡើយមីស៊ីលកូរ៉េខាងជើង៤គ្រាប់ បើច្រើនជាងនេះ ក៏ មិនអាចហោះចូលដល់ទឹកដីអាមេរិកដែរ។ ទាំងនោះហើយទើបពលរដ្ឋអាមេរិក និង អ្នកទេសចរមានជំនឿចិត្តលើការការពារ របស់អាមេរិក៕ ម៉ែវ សាធី