ព័ត៌មានទាន់ហេតុការណ៍៖

ការលក់ទំនិញរាយរបស់ចិនកើនឡើង១០,២ភាគរយនៅក្នុងកក្កដានេះ

ស្ថិតិរបស់រដ្ឋាភិបាលចិនបានឱ្យដឹងថា ការលក់ទំនិញរាយរបស់ចិនបានកើន ឡើង១០,២ភាគរយនៅក្នុងខែកក្កដានេះ ដោយមិនឈានដល់ការរំពឹងទុក។

តួលេខនេះគឺជាតួលេខដែលធ្លាក់ចុះពី ១០,៦ភាគរយកាលពីមិថុនា ហើយស្ថិតក្រោមការព្យាការដែលមានចំនួន១០,៥ ភាគរយរបស់ក្រុមស្ទង់មតិ News Bloomberg ។

ទិន្នផលឧស្សាហកម្មរបស់ចិនបានកើនឡើង៦,០ភាគរយនៅក្នុងខែកក្កដាបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនការវិនិយោគនិងការចំណាយទៅលើកវិស័យ ហេដ​្ឋារចនាសម្ព័ន្ធបានកើនឡើង៨,១ភាគ រយនៅក្នុងរយៈពេល៧ខែនេះ។

តួលេខទាំងនោះមិនបានបំពេញនូវការរំពឹងទុកនោះទេ ខណៈដែលទិន្នផលរោងចក្រត្រូវបានគេរំពឹងថានឹងបង្ហាញនូវ កំណើន​៦,២ភាគរយហើយការវិនិយោគ នឹងកើនឡើង៨,៩ភាគរយ។

រដ្ឋាភិបាលក្រុងប៉េកាំងកំពុងតែស្វែង រកការផ្លាស់ប្តូរសេដ្ឋកិច្ចចេញពីពឹងផ្អែកទៅលើការចំណាយផ្នែកវិនិយោគនិងការនាំចេញ ប៉ុន្តែការផ្លាស់ប្តូរនេះកំពុងតែបង្ហាញនូវការធ្លាក់ចុះនៃកំណើនផលិតផលជាតិសរុប។

ការិយាល័យស្ថិតិជាតិបានឱ្យដឹងនៅ ក្នុងសេចក្តីថ្លែងការណ៍ថា សេដ្ឋកិច្ចរបស់ប្រទេសចិនគឺមានស្ថិរភាពនៅក្នុងខែកក្កដានេះ ប៉ុន្តែដោយសារតែបញ្ហាគ្រោះថ្នាក់ធម្មជាតិ និងកំដៅឡើងខ្លាំងនៅក្នុងផ្នែកមួយ ចំនួននៅក្នុងប្រទេសនោះវាបានធ្វើឱ្យ សេដ្ឋកិច្ចធ្លាក់ចុះ។

យ៉ាងណាក៏ដោយការអភិវឌ្ឍសេដ្ឋកិច្ចសរុបកំពុងតែរក្សាបាននូវសកម្មភាពកើនឡើងសមស្របជាបណ្តើរៗមួយ ហើយជាលទ្ធផលបង្កឱ្យអត្រាមានការងារធ្វើនិង តម្លៃទំនិញមានស្ថិរភាព។

ប៉ុន្តែវាទាមទារឱ្យចិនត្រូវតែពន្លឿនកែទម្រង់រចនាសម្ព័ន្ធនៃផ្នែកផ្គង់ផ្គងឱ្យបានលឿន ហើយត្រូវពង្រីកតម្រូវការថែមទៀត។

រដ្ឋាភិបាលទីក្រុងប៉េកាំងបានដាក់ការកាត់បន្ថយសមត្ថភាពលើស និងកាត់បន្ថយកកម្ចីជាអាទិភាពចម្បង ហើយយកចិត្តទុកដាក់ទៅលើឧ្សាហកម្មដែកដែលជា គោលដៅសំខាន់៕ រ័ត្ន

750x-1