ព័ត៌មានទាន់ហេតុការណ៍៖

ការវាយបកនៅក្នុងសង្គ្រាមពាណិជ្ជកម្មរបស់ចិន គឺបានប្រាប់ដល់អង្គការពាណិជ្ជកម្មពិភពលោក

ចិនមិនបានបំពានច្បាប់អង្គការពាណិជ្ជកម្ម អន្តរជាតិ WTO នោះឡើយដោយចិនធ្វើអ្វីគឺបានជូនដំណឹងដល់អង្គការនេះជា និច្ច ពិសេសគឺការវាយបក លើពន្ធដារតបត អាមេរិក ។

កន្លងមកថ្មីៗអង្គការ WTO បាន ទម្លាយព័ត៌មានឲ្យដឹងថា ចិនមានសំណើដាក់ទណ្ឌកម្មតបតអាមេរិក វិញ ។ រដ្ឋាភិបាលចិនបានប្រាប់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ថា ខ្លួនចង់ដាក់ទណ្ឌកម្ម ៧ពាន់លានដុល្លារក្នុងមួយឆ្នាំ ប្រឆាំងនឹង សហរដ្ឋអាមេរិក ជាការសងសឹកចំពោះទីក្រុងវ៉ាស៊ីនតោន សម្រាប់ការមិនគោរព តាមច្បាប់នៅក្នុងជម្លោះ ពាណិជ្ជកម្មទាក់ទិននឹងគំនិតគាំពារនិយម។

សំណើសុំការអនុញ្ញាតរបស់ចិន ត្រូវបានចេញផ្សាយដោយអង្គការ WTO នៅថ្ងៃអង្គារសប្ដាហ៍នេះ ជាមួយការបង្ហាញ ទិន្នន័យផងដែរថា ទីក្រុងប៉េកាំងរងការ ខូចខាតជាង ៧.០៤៣ពាន់លានដុល្លារ ក្នុងមួយឆ្នាំ ដោយសារតែរបាំងពាណិជ្ជកម្ម និងគោលនយោបាយ សេដ្ឋកិច្ចគាំពារនិយមរបស់សហរដ្ឋអាមេរិក។

ក៏ប៉ុន្តែខាងអង្គការ WTOមិនទាន់ឆ្លើយតបទៅនឹងសំណើរបស់ចិននៅឡើយទេ ខណៈប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ធ្លាប់បានព្រមានដកសហ រដ្ឋអាមេរិក ចេញពីអង្គការអន្តរជាតិមួយ នេះ ដោយអះអាងថា WTO អនុវត្តមិនស្មើភាពចំពោះពាក្យបណ្ដឹង ពីសហរដ្ឋអាមេរិក ទល់នឹងចិន។

គួររំលឹកថា ចិនទទួលបានការអនុញ្ញាតមួយពីអង្គការ WTO នៅក្នុងជម្លោះពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកកាលពីឆ្នាំ ២០១៦ ហើយសាលក្រមសម្រេចចិត្តនេះ ត្រូវបានទទួលស្គាល់ដោយបណ្ដឹងឧទ្ធរណ៍កាលពីឆ្នាំ២០១៧៕ ម៉ែវ សាធី