ព័ត៌មានទាន់ហេតុការណ៍៖

ការវិនិយោគនៅក្នុងគម្រោងអភិវឌ្ឍន៍អចលនទ្រព្យ M & A នៅវៀតណាមឈានដល់ ១ពាន់លានដុល្លារក្នុងត្រីមាសទី១

ដោយយោងទៅតាមក្រសួងផែនការ និងការវិនិយោគបានឱ្យដឹងថា ទាំងអ្នកវិនិយោគបរទេស និងអ្នកវិនិយោគវៀតណាមបានចំណាយប្រហែលជា ១ពាន់លានដុល្លារសហរដ្ឋអាមេរិកដើម្បីទិញគម្រោងអចលនទ្រព្យនៅក្នុងត្រីមាសទី១។ នេះគឺស្មើនឹង ៧០ភាគរយនៃតម្លៃសរុបនៃគម្រោងM & A ដែលស្ថិតក្នុងវិស័យអចលនទ្រព្យកាលពីឆ្នាំមុន។

អ្នកវិភាគជាច្រើននាក់បានព្យាករថា តម្លៃនេះនឹងកើនឡើងយ៉ាងខ្លាំងជាមួយនឹងកិច្ចព្រមព្រៀងជាច្រើននៅក្នុងវិស័យនេះនាខែក្រោយនេះ។

លោក PhanXuan Can ប្រធានក្រុមហ៊ុនពិគ្រោះយោបល់ផ្នែកអចលនទ្រព្យដែលស្ថិតក្នុងទីក្រុងហាណូយបានមានប្រសាសន៍ថា ការកើនឡើងនៃកំណើនសេដ្ឋកិច្ចគឺស្ថិតក្នុងមួយផ្នែកដោយសារតែការងើបឡើងយ៉ាងខ្លាំងនៃទីផ្សារអចលនទ្រព្យនេះ។

មួយផ្នែកផ្សេងទៀតគឺអនុក្រឹត្យមួយដែលចូលជាធរមានកាលពីឆ្នាំមុនស្តីពីការលក់គម្រោងអចលនទ្រព្យ ដែលត្រូវបានគេសង្ឃឹមថា គម្រោងអចលនទ្រព្យ M &A នឹងកើនឡើងខ្លាំងក្នុងឆ្នាំនេះ និងឆ្នាំក្រោយ។

NKD-36x6_outline

គម្រោងដ៏ធំបំផុតមួយត្រូវបានគេរាយការណ៍ថា គឺជាការទិញគម្រោង Kengnam Hanoi Landmark Tower នៅក្នុងទីក្រុងហាណូយ។

ក្រុមហ៊ុនហិរញ្ញវត្ថុ Aon ដែលមានទីតាំងនៅក្នុងទីក្រុងឡុង គ្រោងនឹងសហការជាមួយនឹងក្រុមហ៊ុនមូលប័ត South Korea ដែលទទួលយកគម្រោង Tower ៧២ជាន់ ដែលត្រូវចំណាយទឹកប្រាក់ចំនួន ៤៣៧,៧លានដុល្លារសហរដ្ឋអាមេរិក ពីសហគ្រាសKeangnamរបស់កូរ៉េ។

គម្រោងភាគច្រើនគឺជាគម្រោងដែលស្ថិតនៅក្នុងកណ្តាលទីក្រុងផ្សេងៗ និងជាពិសេសទីក្រុងហ៊ូជីមិញ។

ឧទាហរណ៍ ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យ Keppel បានចំណាយទឹកប្រាក់ចំនួន ៩៣,៩លានដុល្លារសហរដ្ឋអាមេរិក ដើម្បីទិញភាគហ៊ុនចំនួន ៤០ភាគរយនៅក្នុងការសាងសង់អគារខ្ពស់ជាងគេបំផុតនៅប្រទេសវៀតណាម នៅក្នុងទីក្រុងហូជីមិញ៕

ដោយ៖ រ័ត្ន

viet