ព័ត៌មានទាន់ហេតុការណ៍៖

ការស្តារប្រឡាយបឹងត្របែកបាន៧០ភាគរយហើយ

ភ្នំពេញ៖ សកម្មភាពស្តារប្រឡាយបឹង ត្របែកបាននឹងកំពុងដំណើរការយ៉ាងមមាញឹកដោយមកដល់ពេលនេះគឺអនុវត្តន បាន៧០ភាគរយហើយនិងកំពុងជំរុញឲ្យឆាប់រួចរាល់ ដើម្បីឲ្យទាន់បូមសាកល្បងស្ថានីយបូមទឹកបឹងត្របែកថ្មី នៅថ្ងៃទី១៣ ខែកញ្ញា ខាងមុខ។

លោកដួង ចាន់សារ៉ាត ប្រធានអង្គភាព លូទឹកនិងបូមទឹកនៃមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានឲ្យដឹងថា ការស្តារប្រឡាយបឹងត្របែកបានចាប់ផ្តើមពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៦ មាន បណ្តោយ៩៧៨ម៉ែត្រទទឹងចាប់ពី១២ម៉ែត្រទៅ២៤ម៉ែត្រ និងមានជំរៅ៣ម៉ែត្រចាប់ពីផ្លូវលេខ៤៨៨ដល់ស្ថានីយបូមបឹងត្របែក ដើម្បីសម្រួលប្រពន្ធ័ផ្លូវទឹកឲ្យហូរទៅកាន់ស្ថានីយឲ្យបានលឿន ។ លោកបន្តថា ការ ស្តារនេះធ្វើឡើងស្របគ្នាទៅនឹងដំណើរ ការបុកស៊ីផាយបេតុងទប់មាត់ប្រឡាយ និងដំណើរការសាងសង់ស្ថានីយបូមទឹកថ្មីនៅជាប់ស្ថានីយបូមទឹកបឹងត្របែកចាស់ ហើយការងារទាំងនេះយើងអនុវត្តដោយ ម៉ត់ចត់រួមទាំងការធ្វើផ្លូវបេតុងអមប្រឡាយ និងដឹកភក់នឹងសំរាមចេញពីប្រឡាយ ។

លោកដួង ចាន់សារ៉ាត បន្ថែមទៀតថា មកដល់ពេលនេះស្ថានភាពបឹងត្របែក កំពុងស្ថិតក្នុងស្ថានភាពនៃការគំរាមកំហែងនឹងឈានទៅបាត់រូបរាងតែម្តងនូវអាងស្តុកទឹក ដ៏សំខាន់នេះនៅពេលទទួលរងការ រំលោភបំពានពីជនឧិកាសនិយមម្តងហើយម្តងទៀតដើម្បីរក្សាផ្ទៃប្រឡាយដែលនៅសល់សាលារាជធានីភ្នំពេញបានដាក់ចេញវិធានការទប់ស្កាត់និងដោះស្រាយផលប៉ះពាល់រាប់រយគ្រួសារផងដែរ ។

លោកថា ឆ្នាំនេះជំនន់ទឹកភ្លៀងក្នុងភូមិសាស្ត្រ៣ខណ្ឌគឺខណ្ឌចំការមន,ដូនពេញ,៧មករា នឹងត្រូវកាត់បន្ថយក្រោយពីស្តារប្រឡាយ និងដាក់ឲ្យដំណើរការស្ថានីយបូមទឹកបឹងត្របែកថ្មីដែលបំពាក់ម៉ូទរ័ខ្នាតធំ ចំនួន១១ តែជំហ៊ានដំបូងយើងដំណើរការសាកល្បងចំនួន៦ម៉ូទរ័សិនដែលមានសមត្ថភាពបូម១៥ម៉ែត្រគូបក្នុង១វិនាទីសម្រាប់ ម៉ូទរ័មួយគ្រឿងគឺកើនលើសស្ថាននីយចាស់៣ដងប៉ុន្តែបញ្ហាសំខាន់ទៀតនោះគឺធ្វើយ៉ាងណាបើកមុខទឹកឲ្យទឹកហូរបានលឿនដល់ ស្ថានីយបូមឲ្យបានទាន់ពេលវេលា ៕ សហការី

 

se eew ee ss