ព័ត៌មានទាន់ហេតុការណ៍៖

ការស្វែងរកយន្តហោះ ម៉ាឡេស៊ីដែលបាត់ខ្លួន មិនបន្តធ្វើឡើង នៅទីតាំងផ្សេងទៀតទេ

កាល​ពីថ្ងៃទី​៣ ខែឧ​សភា អាជ្ញាធរអូ​ស្ត្រាលីបាន​បញ្ជាក់ថា ការ​ស្វែងរក​យន្តហោះ ​ម៉ាឡេ​ស៊ី MH370 ដែល​បាត់ខ្លួន​នោះ​ នឹងមិ​នពង្រីកទីតាំងស្វែង​រកលើស ពីទីតាំងបច្ចុប្បន្ននេះទេ ដោយសារថា គ្មានសញ្ញាកំណត់ច្បាស់លាស់។

រយៈពេលជា​ងមួយឆ្នាំ កន្លងម​កហើយ គឺចាប់តាំង​ពីឆ្នាំ២០១៤មកម្ល៉េះ យន្តហោះ​ម៉ាឡេស៊ី MH370បានបាត់ខ្លួ​នខណៈ​ដែលកំពុងហោះ​ហើរចាកចេញពីទីក្រុងគូឡា​ឡាំពួរ ឆ្ពោះទៅកាន់ទីក្រុ​ងប៉េកាំ​ង ដោយមានអ្ន​កដំណើរ និងអាកាស​យានិក ស​រុប២៣​៩នាក់។ ប្រទេសម៉ា​ឡេស៊ី អូស្ត្រាលី និងចិនបាន​អះអាងថា យន្តហោះទំនងមិនស្ថិតនៅក្នុងទីតាំងដែលកំពុងរុករកនេះទេ ហើយទំនងជានៅក្នុងបរិវេណទ្រង់ទ្រាយធំលើសពីនេះ។

ក្រុមអ្នកជំនាញ ក៏ដូចនាវាច្រើនគ្រឿងបាននិងកំពុង ស្វែងរកយន្តហោះ ដែលបាត់ដាននេះស្ថិតនៅមហា សមុទ្រឥណ្ឌាភាគខាងត្បូង ក្នុងទំហំប្រមាណ១២០.០០០គីឡូម៉ែត្របួនជ្រុង។ អាជ្ញាធរបានបញ្ជាក់ថា ការរុករកទីតាំងបន្ថែមពីលើនេះទៀត ត្រូវការពេលវេលាច្រើនឆ្នាំទៅមុខ ដោយអាស្រ័យថា មានការលំបាកស្មុគស្មាញ។

ប៉ុន្តែកាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៥ ក្រុមអ្នករុករកក្រោមការសម្រុះសម្រួលដោយអូស្ត្រាលី ឬ JACC ដែលទទួលបន្ទុកក្នុងបេសកកម្ម រុករកយន្តហោះនេះបានចេញសេចក្តីប្រកាសថា ខ្លួននឹងគ្មានការពង្រីក ទីតាំងរកយន្តហោះទេ ដោយអាស្រ័យថាមានការលំបាក និងចំណាយថវិកាច្រើន ហើយគ្មានទទួលលទ្ធផលអ្វីថ្មី។ រដ្ឋាភិបាលទាំងឡាយបានយល់ស្របថា នឹងមិនពង្រីកតំបន់ រុករកយន្តហោះបន្ថែមលើសពី ទីតាំងបច្ចុប្បន្ននេះទេ។

ការស្វែងរកយន្តហោះដែលបាត់ខ្លួនកាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៤នោះស្ថិតនៅក្នុងដំណាក់កាលមួយយ៉ាងស្មុគស្មាញ រកមិនទាន់ឃើញតម្រុយយន្តហោះ ខណៈដែលអូស្ត្រាលី កាលពីដើមឡើយបានផ្តោតទៅលើបរិវេណទំហំ៦០.០០០ គីឡូម៉ែត្រក្រឡាស្ថិតនៅឈូងសមុត្រភាគខាងលិចរបស់ខ្លួន។

សាច់ញាតិក្រុមគ្រួសាររងគ្រោះដោយយន្តហោះម៉ាឡេស៊ីដែលបាត់ខ្លួននោះ បានច្រានចោលការសម្រេចរបស់ រដ្ឋាភិបាលម៉ាឡេស៊ី ។ ពួកគេរិះគន់ចំពោះរដ្ឋាភិបាលនៅក្នុងការដោះស្រាយចំពោះស្ថានការណ៍នេះ ហើយបានស្នើឲ្យមានការពង្រីក ទីតាំងស្វែងរកយន្តហោះ ឲ្យកាន់តែធំនៅសមុទ្រឥណ្ឌាខាងត្បូង៕ ម៉ែវ សាធី

A woman writes a message on a board in Kuala Lumpur
updated-mh370