ព័ត៌មានទាន់ហេតុការណ៍៖

ការអនុវត្តការងារបង្កបង្កើនផលស្រូវវស្សានៅទូទាំងខេត្តរតនគិរី សម្រេចបានប្រមាណ ២,៥០០ហិកតាហើយ

ខេត្តរតនគិរី៖ នៅដើមរដូវវស្សានេះ បងប្អូនប្រជាកសិករនៅក្នុងខេត្តរតនគិរី ក៏ដូចបណ្តាខេត្តដទៃទៀតដែរបាននិងកំពុងចាប់ផ្តើមការងារបង្កបង្កើនផលស្រូវជាបណ្តើរៗហើយ ពិសេសនៅតាមតំបន់ប្រព័ន្ធធារាសាស្ត្រសំខាន់ៗ ។

តាមតួលេខក្រៅផ្លូវការគិតមកត្រឹមថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦ នេះ ការអនុវត្តការងារបង្កបង្កើនផលស្រូវវស្សានៅទូទាំងខេត្តរតនគិរី សម្រេចបានប្រមាណ ២,៥០០ហិកតាលើផែនការ ២៦,២០០ហិកតា ៕

1-107

1-292

1-531