ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យពីរនាក់រកឃើញថ្នាំញៀន៥៨កញ្ចប់

ខេត្តរតនគិរី៖ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យពីរនាក់ រកឃើញម្ស៉ៅក្រាមសថ្លាសង្ស័យសារធាតុញៀន៥៨កញ្ចប់ ក្នុង២ករណីផ្សេងគ្នា គឺនៅវេលាម៉ោង ១៥.០០នាទីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចខាងកើតផ្សារបានលុង ភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ។

សមត្ថកិច្ចថា ជនសង្ស័យ ឈ្មោះ ចាំង ត្រា ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិវៀតណាម និងឈ្មោះ ពៅ ជា ភេទប្រុស អាយុ ៥៤ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ ឃុំខាងលើ ។ វត្ថុតាងចាប់យកមានម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន៥៨កញ្ចប់ ទម្ងន់១៣.៩៨ក្រាម, ទូរស័ព្ទ១គ្រឿងនិងលុយខ្មែរ១៨,០០០រៀល ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កំពុងស្ថិតនៅបណ្ដោះអាសន្នការិយាល័យជំនាញ ហើយបញ្ជូនបន្តទៅសាលាដំបូងចាត់ការតាមច្បាប់ ៕ ជីវន្ត័