ព័ត៌មានទាន់ហេតុការណ៍៖

ការ​ចែករំលែក​ដល់​ប្រជា​កសិករ​ ក្នុង​ការ​កម្ចាត់​សាកសព​មាន់​ងាប់​របស់​ក្រុមហ៊ុន​ស៊ី​ភី​ដើម្បី​ការពារ​ជំងឺឆ្លង​ដល់​បក្សី​

ចែករំលែក៖

​ខេត្តកំពង់ធំៈ​ ក្រុមហ៊ុន​ស៊ី​ភី​ បាន​ផ្តល់​ការ​ណែនាំ​ និង​ចែករំលែក​ ដល់​ប្រជា​កសិករ​ ដែល​មាន​បំណង​ចង់​ចិញ្ចឹមសត្វ​ យោង​តាម​របាយការណ៍​ របស់​ក្រុមហ៊ុន​ឈានមុខ​ សម្រាប់​ការ​ផ្គត់ផ្គង់​ផ្នែក​អាហារ​ និង​សុខភាព​ដែល​ជា​ជម្រើស​ ដ៏​ល្អ​ដល់​អតិថិជន​ ក្នុង​ការ​ជ្រើសរើស​ត្រូវ​រិ​ភោគ​យក​អាហារ​របស់​ក្រុមហ៊ុន​ស៊ី​ភី​ ដែល​មាន​អានា​ម័​យ​ល្អ​ ក្នុង​នោះ​ក្រុមហ៊ុន​បាន​ចាត់វិធានការ​ ការពារ​ជម្ងឺឆ្លង​ដល់​បក្សី​ តាម​ស្តង់ដា​អន្តរជាតិ​ ISO​ ក្រុមហ៊ុន​មានការ​ថែរក្សា​សត្វ​ និង​ការពារ​យ៉ាង​យកចិត្តទុកដាក់​សម្រាប់​កំចាត់​មាន់​ដែល​បាន​ងាប់​ ។​

​តំណាង​ក្រុមហ៊ុន​ ស៊ី​ភី​ បាន​ផ្តល់​បទ​ពិសោធន៍​ ចែករំលែក​ដល់​ អ្នក​សារព័ត៌មាន​ ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​ដល់​មហាជន​ ដែល​មាន​បំណង​ចង់​ចិញ្ចឹមសត្វ​កសិកម្ម​ និង​ឧស្សាហកម្ម​ បាន​បញ្ជាក់​ថា​ក្រុមហ៊ុន​ស៊ី​ភី​ បានការ​ពារ​ និង​ចាក់​ថ្នាំ​ការពារ​ទីតាំង​កសិដ្ឋាន​ ការពារ​ ជម្ងឺ​របស់​សត្វ​ដែល​អាច​ចម្លង​តាម​រយះ​ខ្យល់​ ទឹក​ និង​ការ​ប៉ះពាល់​ជាមួយ​និង​មេរោគ​ ដែល​បណ្តាល​ឲ្យ​សត្វ​ ស្លាប់​បាន​ ជា​ពិសេស​ក្រុមហ៊ុន​បាន​ធ្វើការ​ណែនាំ​មិន​ឲ្យ​មានការ​ បោះចោល​សាកសព​សត្វ​ ទៅ​គ្រប់​ទីកន្លែង​ ដោយ​គ្មាន​សណ្តាប់ធ្នាប់​នោះ​ គឺ​មិនមែន​ជា​ដំណោះស្រាយ​ដ៏​ល្អ​នោះ​ទេ​ ក្រុមហ៊ុន​បាន​ជួយ​ដល់​កសិករ​ដែល​ ចិញ្ចឹមសត្វ​ ក្នុង​ហេតុការណ៍​ ដែល​មិន​អាច​ជៀស​ផុត​បាន​ សូម​ឲ្យ​បងប្អូន​ធ្វើការ​ទំនាក់ទំនង​ សួរ​ព័ត៌មាន​ពី​ ក្រុមហ៊ុន​ ស៊ី​ភី​ ខេ​ម​បូ​ឌា​ ដែល​ជា​ក្រុមហ៊ុន​ឈានមុខ​ខាង​វិស័យ​ កសិកម្ម​ ឧស្សាហកម្ម​ ដែល​មាន​ទីតាំង​ និង​សាខា​ក្នុង​ប្រទេស​កម្ពុជា​ ដើម្បី​ធ្វើការ​ចែករំលែក​ពី​វិធី​ កំចាត់​សាកសព​សត្វ​ដែ​ម​សមរម្យ​ ។​

​តំណាង​ក្រុមហ៊ុន​បាន​បញ្ជាក់​ថា​ ២០​ឆ្នាំ​មក​ហើយ​ យើង​មាន​វិធី​កំចាត់​ សាកសព​សត្វ​នៅ​កសិដ្ឋាន​គឺ​មាន​៣​ វិធី​ គឺ​ការ​កប់​ ការ​ដុត​ និង​ការ​ជីករណ្តៅ​ សម្រាប់​ស្តង់ដា​ដែល​បាន​ប្រើប្រាស់​ នៅ​ក្នុង​កសិដ្ឋាន​គឺ​ ទី​១​ បាន​ជីក​ រណ្តៅ​កប់​ជម្រៅ​ជាង​៣​ម៉ែត្រ​ ហើយ​នៅ​ទីតាំង​ដែល​មាន​សុ​វត្តិភាព​ ឆ្ងាយ​ពី​កសិដ្ឋាន​ ឆ្ងាយ​ពី​ប្រភព​ទឹក​ និង​ ឆ្ងាយ​ពី​ទីប្រជុំជន​២​ទៅ​៣​គ​.​ម​ ក្រោយ​ពី​ដាក់​សាកសព​មាន់​ចូល​ក្នុង​រណ្តៅ​ ត្រូវ​បាន​សម្អាត​ដោយ​កាល់ស្យូម​អ៊ី​ដ្រូ​ស៊ី​ត​ (​ Calcium​ Hydroxide)​ ហើយ​ត្រូវ​លុប​ដី​ពីលើ​សព​មាន់​យ៉ាងតិច​១​ម៉ែត្រ​ យ៉ាង​លឿន​បំផុត​ដែល​អាច​ ធ្វើ​ទៅ​បាន​។​

​ចំណែក​ការ​ដុត​បំផ្លាញ​សាកសព​មាន់​ គឺជា​ជម្រើស​ទី​២​ យើង​ត្រូវ​ដុត​ដោយ​ឡត៍​ ដោយ​ប្រើប្រាស់​ប្រេង​ឥន្ទ​នៈ​ ឬ​អាច​ដុត​ដោយ​ការ​រៀបចំ​ឥដ្ឋ​និង​ស៊ីម៉ង់ត៍​ ជា​រូបរាង​កា​រ៉េ​ ដែល​មាន​ទំហំ​១​ម៉ែត្រ​ ដែល​បាន​បើកចំហរ​ ស្រាប់​ ដាក់​មាន់​ និង​ដាក់​អុស​ពីក្រោម​ និង​បាន​របាំង​ការពារ​ភ្លើង​ជៀសវាង​អាច​ឆ្លង​ឆេះ​រាលដាល​ដល់​កសិដ្ឋាន​ ឬ​លំនៅ​ដ្ឋា​ន​ប្រជាពលរដ្ឋ​ ។​

​ចំណែក​វិធី​ទី​៣​ ដែល​បាន​ចែករំលែក​ដល់​ប្រជា​កសិករ​នេះ​គឺជា​វិធី​ដ៏​ងាយស្រួល​ ក្នុង​ការ​កំចាត់​សាកសព​មាន់​ ចៀសវាង​ឆ្លង​ជម្ងឺ​និង​មាន​សុ​វត្តិភាព​ សម្រាប់​សត្វ​ស្លាប​ឧ​ស្សហកម្ម​ គឺ​រណ្តៅ​មាន​គម្រប​រ៉ឹង​មាំ​ ដែល​មាន​រណ្តៅ​ ជម្រៅ​៥​ម៉ែត្រ​ និង​ទទឹង​៣​ម៉ែត្រ​ អាច​ប្រើប្រាស់​បាន​ទាំង​សត្វ​ស្លាប​ និង​ជ្រូក​ ដែល​វា​ផ្តើម​ចេញពី​សុ​វត្តិភាព​ខ្លួន​អ្នក​ផ្ទាល់​ ។​ សូម​បញ្ជាក់​ថា​នេះ​ជា​គោលការណ៍​ រៀបចំ​ប្រ​ព័​ន្ឋ​អប់រំ​កសិដ្ឋាន​ដ៏​សមរម្យ​និង​ជោគជ័យ​ ក្នុង​ការ​ប្រកប​អ​ជី​កម្ម​របស់​អ្នក​ និង​ជា​គោលការណ៍​នយោបាយ​ដ៏​យូរអង្វែង​របស់​ក្រុមហ៊ុន​ ស៊ី​ភី​ ខេ​ម​បូ​ឌា​ ចំកាត់​ផង​ដែរ​ និង​បាន​យកចិត្តទុកដាក់​ចំពោះ​សហគមន៍​ និង​បរិស្ថាន​ ស្រប​តាម​គុណ​តំ​ម្លៃ​ទាំង​៣​ចំនុច​ របស់​ ក្រុមហ៊ុន​ គឺជា​ប្រយោជន៍​ជាតិ​ ប្រជាជន​ និង​ក្រុមហ៊ុន​ ៕​ ប៊ុ​ន​ រិ​ទ្ធី​

3

2

1

4


ចែករំលែក៖