ព័ត៌មានទាន់ហេតុការណ៍៖
New Peace Studio

ការ​ជួបជុំគ្នា​ជា​លើក​ទី៤ នៃកម្មវិធី DJs Party 2018 បានប្រមូលផ្តុំ ក្រុម DJs VJ MC តាម​ក្លឹប​នានា រួមទាំង​នៅ​វិទ្យុ និង​ទូរទស្សន៍ រួមទាំង​តារា​សំដែង តារាចម្រៀង ជាច្រើន​នាក់ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា

ភ្នំពេញ៖ ដើម្បី​ផ្លាស់ប្តូរ ​បទពិសោធន៍ ដែលមាន​រៀងៗ ចែករំលែក​អោយ​គ្នា​ទៅវិញទៅមក និង​បង្កើន​ទំនាក់ទំនង​ល្អ រវាង​គ្នា​និង​គ្នា ជាពិសេស ប្រមូលថវិកា ជួយដល់ គ្លីនិក ទន្លេ ជាក្រុមគ្រូពេទ្យស្ម័គចិត្ត ពិនិត្យ ព្យាបាល មិនយកកំរ៉ៃ លើអ្នកជំងឺតែលឺផ្ទៃទន្លេសាបតែប៉ុណ្ណោះ ដែលមាន ស្នាក់ការ ក្រុមទី៦ ភូមិសាលាកន្សែង​ ឃុំស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប។

កម្មវិធីនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៧ ខែមិនា ឆ្នាំ២០១៨ នៅទីតាំង ក្លឹបបាល់ទាត់ The Blue Sport Center ស្ថិតនៅភូមិឃ្មួញ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ភ្នំពេញ។

កម្មវិធី DJ party ជាកម្មវិធីមួយដែលត្រូវបានបង្កើតឡើង ដោយក្រុម ពិធីករនិងDj មួយក្រុមតូច បង្កើតក្នុងគោលបំណង ធំៗ ចំនួន៤ ៖

១. ចង់អោយមានការជួបជុំ ញ្ញុំាអីរួមគ្នា បង្កើតមិត្តភាពអោយកាន់តែមានភាពស្និតស្នាលគ្នាទៅវិញទៅមក

២. ផ្លាសប្តូបទពិសោធន៏គ្នាទៅវិញទៅមកអំពីអាជីពការងារ

៣.ប្រមូលផ្តុំពិធីករនិងDJ អោយក្លាយជាសមាគមន៍មួយ ដែលអាចជួយគ្នាទៅវិញទៅមកក្នុងពេលដែលសមាជិកណាម្នាក់មានបញ្ហា

៤. ដើម្បីរៃអង្គាសប្រាក់សំរាប់ជួយដល់កុមាកំព្រា។

កម្មវិធីនេះត្រូវបានចាប់ផ្តើមដំបូងតាំងពីឆ្នាំ ២០១៥ និងមានសមាជិកត្រឹមតែ៧០នាក់ប៉ុណ្ណោះចូករួម ក្រោយពីការបង្កើតឡើងក្នុងឆ្នាំ២០១៥ រួចមក កម្មវិធីនេះហាក់់ដូចទទួលបានភាពជោគជ័យយ៉ាងខ្លាំងតាមរយះ ការផ្សារភ្ជាប់មិត្តវាងDJ ក្លឹប និងDJ ក្លឹប ពិធីករវិទ្យុនិងពិធីករវិទ្យុ ក៏ដូចជា DJ ក្លឹបនិង ធីករវិទ្យុ ក្នុងនោះដែរយើងក៏មាន មិត្តសិល្បករ ចូលរួមផងដែរ។

ដោយឡែកនៅឆ្នាំ២០១៦ កម្មវិធីនេះកាន់តែមានប្រជាប្រិយភាពទៅៗរហូតដល់ឆ្នាំ២០១៧ យើងក៏បានអញ្ញើញវត្តមាន របស់ពិធីករ Booth និង ពិធីករឆាក មួយចំនួនទៀតចូលរួមផងដែរ ហើយឆ្នាំនៅក្នុងឆ្នាំ ២០១៨ នេះកម្មវិធី DJ party យើងទទួលបានពត័មានថា នឹងមានវត្តមានមនុស្សចូលរួមប្រមាណជា ២៥០ទៅ ៣០០នាក់ មកពីគ្រប់ខេត្តក្រុង កម្មវិធីនេះនឹងប្រារព្ធនៅ The Blue Sport Center។ វិធីនេះក៏មានការចូលរួមឧបត្ថមដោយ កាវ ៥០២, The blue sport Center,Live Studio, ភោជនីយដ្ឋាននិងកាហ្វេ ៣៦០ ក្រុមហ៊ុន MSA។

សូមបញ្ជាក់ផងដែរថា គ្លីនិក ទន្លេ ជាក្រុមគ្រូពេទ្យស្ម័គចិត្ត ពិនិត្យ ព្យាបាល មិនយកកំរ៉ៃ លើអ្នកជំងឺតែលឺផ្ទៃទន្លេសាប មានសមាជិកពេទ្យ១៨នាក់ ដោយក្នុងមួយឆ្នាំ មានអ្នកជំងឺប្រមាណ ២៥៣០៥នាក់ កុមារ ១១៦៩២ ទទួលបានការព្យាបាល។

អ្នកសារព័ត៌មាន ដែលបានចូលរួម មួយចំនួន ដូចជា៖ កាសែតនិងគេហទំព័រ នគរវត្ត ស្ថានីយទូរទស្សន៍ PNP, CNC, TV3, Sea TV, Fresh News, គេហទំព័រ Looking Today, កាសែត រស្មីកម្ពុជា គេហទំព័រ Mediatime, I-newskh, KBN, swiftnewsdaily, The Phnom Penh time, ENN, ស្ថាប័ន ផ្សះផ្សាជាតិ ,សង្គម និង យុត្តិធម៌ , គេហទំព័រកំសាន្ត ជាដើម ៕ ស តារា