ព័ត៌មានទាន់ហេតុការណ៍៖

ការ​ប្រគុំ​តន្ត្រី​អន្តរជាតិ​របស់​ក្រុមហ៊ុន ​kazantip​ Asia.co.ltd ​នៅ​លើ​ដែន​កោះពស់​អាច​បរា​ជ​យ័​ព្រោះ​គ្មាន​ការ​អនុញ្ញាតិ​ពី​ក្រសួងទេសចរណ៍​ –

ខេត្ត​ព្រះ​សីហ​នុ ​៖​ ក្រុមហ៊ុន​វិនិយោគ​កោះពស់​ឫកោះ​តេ​ជោ​មរកត​ នៅ​ដែនសមុទ្រ​ខេត្ត​ព្រះ​សីហ​នុ​គ្រោង​ និង ​បើក​ការ​ប្រគុំ​តន្ត្រី​អន្តរជាតិ​អំឡុង​ពេល ​១០​ថ្ងៃ​ គឺ​ចាប់ពី​ថ្ងៃ​ទី ​១៨​ដល់​ ថ្ងៃ​ទី ​២៨​ខែ​កុ​ម្ភះ​ ខាង​មុខ​នេះ​ក្នុង​នោះ​ក៏​មាន​របាំ​រាំ​ស្រាត​បែប​អាសអាភាស​ខុសឆ្គង​ពី​សិ​ល៍​ធម៌​រស់ នៅ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ផង​។​

​រហូត​មក​ដល់​ពេល​នេះ​មតិ​រិះគន់​កាន់តែ​មាន​ចំនួន​ច្រើន​ឡើងៗ​ធ្វើ​ឲ្យ​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ​បើក ​អង្គ​​ប្រជុំ​គ​ណះ​អភិបាលខេត្ត​មន្ត្រី​ពាក់​ព​ន្ធ័​សាលាខេត្ត​និង​តំណាង ​ក្រុមហ៊ុន​រុ​ស្សី​ មួយ​នេះ​ជា​បន្ទាន់​កាលពី​​រសៀល​ ថ្ងៃ​ទី​២​ ខែ​កុ​ម្ភះ​ ឆ្នាំ​២០១៥​ ។​

លោក​ ឈិ​ត​ សុ​ខុន​ អភិបាលខេត្ត​ព្រះ​សីហ​នុ​បាន​ថ្លែង​ថា​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ​​មិន​ទាន់​ឯកភាព​អនុញ្ញាតិ​ឲ្យ​ក្រុមហ៊ុន​ Kazantip​ Asia.co.ltd​ បើក​ការ​ប្រគុំ​តន្ត្រី​នៅ​លើ​ដែន​កោះពស់​​ឫកោះ​តេ​ជោ​មរកត​ នៅឡើយ​ទេ​ទោះបី​មានការ​ចុះហត្ថលេខា​ដោយ​អភិបាលរង​ស្តីទី​លើ​ច្បាប់​អនុ​
​ញាត្តិ​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ​យ៉ាងណា​ក្តី​។

​លោក​អភិបាលខេត្ត​រូប​នេះ​បាន​បន្ត​ថា​ ការ​ប្រគុំ​តន្ត្រី​អន្តរជាតិ​ និង ​របាំ​ប្រពៃណី​យ៍​អន្តរជាតិ​​របៀប​នេះ​ត្រូវ​តែ​មានការ​អនុញ្ញាតិ​ពី​ក្រសួងទេសចរណ៍​របស់​កម្ពុជា​ឫ​ការ​សម្រេច​ពី​ថ្នាក់​ជាតិ​ជា​មុន​សិន​។​

ការ​ប្រគុំ​តន្ត្រី​អន្តរជាតិ​របស់​ក្រុមហ៊ុន​រុ​ស្សី​ខាងលើ​នេះ​ គឺ​មាន​គម្រោង​ចាប់ផ្តើម​ពី​​ថ្ងៃ​ទី​ ១៨​ដល់​ ថ្ងៃ​ទី​ ២៨ ​ខែ​កុ​ម្ភះ​ ឆ្នាំ​២០១៥ ​នេះ​ដើម្បី​អបអរសាទរ​
​បុណ្យ​បញ្ចប់​រដូវរងា​របស់​ជនជាតិ​គេ​ ក្នុង​នោះ​ពួក​គេ​និង​នាំ​គ្នា​ដោះ​ សំលៀក​បំពាក់​ស្រាត​ននលគក​ទាំងអស់​គ្នា​តែ​ម្តង​ ។​

តិ​រិះគន់​បាន​លើក​ឡើង​ថា​ កម្ពុជា​ហាក់បីដូចជា​មិន​ទាន់​មាន​​ច្បាប់​ចែង​ឲ្យ​ដើរ​ស្រាត​យ៉ាងនេះ​ទេ​ ប្រសិនបើ​ស្នាក់​នៅ​អនុញ្ញាតិ​ច្បាប់​ឲ្យ​ក្រុមហ៊ុន​ខាងលើ​តើ​! ​កម្ពុជា​ចំណេញ​អ្វីខ្លះ​ពី​ក្រុមហ៊ុន​ខាងលើ​នោះ​និង​មានការ​ប៉ះ ពាល់​អ្វីខ្លះ​ដល់​កម្ពុជា​ដែល​ជា​អ្នក​កាន់​​ ព្រះពុទ្ធ​សាសនា​?​។​ ប្រការ​នេះ​ក្រសួងទេសចរណ៍​គប្បី​ពិនិត្យ​ឡើង​វិញ​​មុន​និង​អនុញ្ញាតិ​ច្បាប់​ ​។​

​គួរ​បញ្ជាក់​ថា​ កោះពស់​ឫកោះ​តេ​ជោ​មរកត​ស្ថិត​នៅ​ជាប់​និង​កំពង់​ផែ​ស្វ​យ​ត័​ខេត្ត​ព្រះ​សីហ​នុ​ក្នុង​​ភូមិ​ ២​សង្កាត់​លេខ ​៣ ​ក្រុងព្រះសីហនុ​ ដែល​មាន​ស្ពាន​ដ៏​វែង​មួយ​ត​ភ្ជាប់​ពី​ដែន​គោក​យ៉ាង​សង្ហា​ប៉ុន្តែ​​ស្ពាន​នោះ ​មិន​ត្រូវ​បាន​អនុញ្ញាតិ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ឫ​ភ្ញៀវ​ ទេសចរណ៍​ណា​ម្នាក់​បាន​ ឆ្លង​ទៅ​កំសាន្ត​លើ​ដែន​​កោះ​នោះ​ទេ​ ក្រោយ​ពី​សម្ពោធ​ដាក់​ឲ្យ ​ប្រើប្រាស់​ជា​ផ្លូវការ​កន្លង​មក​៕
25(5)

26(6)

27(3)

28(3)