ព័ត៌មានទាន់ហេតុការណ៍៖

កាស់លេងហ្គេមថ្មីម៉ាក Razer ត្រូវបានរចនាឡើងសម្រាប់ Xbox One និង PlayStation 4

Razer កំពុងពង្រីកសាខារបស់ខ្លួននូវស៊េរីកាសសំរាប់ពេលលេងហ្គេមដើម្បីកម្សាន្តជាមួយនឹងកាស Thresher Ultimate ថ្មីចុងក្រោយរបស់ខ្លួនសម្រាប់ Xbox One និង PlayStation 4 ។ កាស Thresher Ultimate មកជាមួយនឹងកំណែ version ដាច់ដោយឡែកសម្រាប់ជាផ្នែកមួយនៃគ្រឿងម៉ាសុីនរបស់ Sony និង Microsoft ជាមួយនឹង PS4 version ដែលលាយជាមួយគំនួសពណ៌ខៀវ កំឡុងពេលដែលម៉ូដែល Xbox ត្រូវបានពាក់ដោយពណ៌បៃតង។ ការភ្ជាប់ទាំងពីរនេះត្រូវតភ្ជាប់ក្នុងកំរិត 2.4GHz ដោយ wireless ជំនួស Bluetooth និងផ្តល់ជូននូវចម្ងាយប្រហែល 150 ហ្វីតមួយដែលមានបន្ទាត់ដោយផ្ទាល់នៃតំបន់បណ្ដាញឬប្រហែល 60 ទៅ 70 ហ្វីត ប្រសិនបើមានការរាំងស្ទះ ។

ក្នុងការរចនាច្នៃប្រឌិតនេះ Razer បានដាក់ការផ្តោតទៅលើភាពងាយស្រួល។ កាស Thresher Ultimate រួមបញ្ចូល រចនាឆ្នូតក្បាលចំនួនពីរ អនុញ្ញាតឱ្យកាសផ្តល់នូវខ្សែអាលុយមីញ៉ូទាំងពីរប្រើប្រាស់បានយូរដូចជាផ្ទាំងខ្នើយទន់។ ហើយនៅក្នុងការប៉ះជាមួយនឹងទ្រនាប់ខ្នើយត្រចៀកមានការដកឃ្លាដើម្បីធ្វើឱ្យកាន់តែមានផាសុខភាពសំរាប់អ្នកប្រើប្រាស់ជាមួយនឹងកញ្ចក់។ នេះជាការរចនាលើកដំបូងហើយសម្រាប់កាស Razer ។

NKD-36x6_outline

ដូចជាកាស Razer’s Man O’ War មាន Thresher Ultimate បានបំពាក់មីក្រូហ្វូន នៅពេលដែលអ្នកចង់ប្រាស្រ័យទាក់ទង / ការជជែកគ្នាលេងក្នុងអំឡុងពេលលេងហ្គេមលើបណ្ដាញអនឡាញ និងផ្តល់ជូននូវកាសសំឡេងនិងម៉ៃក្រូហ្វូនទាំងពីរនេះដោយផ្ទាល់នៅលើផ្នែកខាងក្រោមបញ្ជានៅផ្នែកក្រៅកាសនេះ។ កាស Thresher Ultimate ថ្មីចុងក្រោយនេះ នឹងដាក់លក់ក្នុងតំលៃ $250 នៅពេលបានចែកចាយក្នុងចុងខែមិថុនានេះ ៕ ហេង លក្ខិណា