ព័ត៌មានទាន់ហេតុការណ៍៖

កាស៊ីណូ​នៅ​ច្រក​ដូង៧​ដើម បើកដំណើរការឡើងវិញហើយបន្ទាប់ពីអាជ្ញាធរខេត្តចុះទៅបិទសីលបានមួយដង្ហើមចង្រិត ហើយកំពុងរំលោភអាជ្ញាប័ណ្ណលើសដើម ខណៈបេីកឱ្យពលរដ្ខខ្មែរចូលលែងដោយសេរី

ខេត្តត្បូងឃ្មុំ ៖ ​មកទល់និងពេលនេះកាសុីណូច្រក​ដូង​៧​ដើម ស្ថិត​នៅ​ឃុំ​ដារ ស្រុក​មេមត់ ខេត្តត្បូង ត្រូវបាន​គេរាយការណ៍មកថា៖ បើកដំណើរការអាជីវកម្ម​ឡើងវិញ​ហេីយបន្ទាប់ពីអាជ្ញាធរខេត្ត ឲ្យព្រះរាជអាជ្ញារនិងនគរបាល ប៉េអឹម ចុះទៅត្រួតពនិត្យហើយឃើញថាខុសច្បាប់ទំលាប់និងបិតសុីលទីតាំងនេះឲ្យឈប់ដំណើការបានបួនប្រាំថ្ងៃ ឥឡូវឃើញដំណើការឡើងវិញដដែលនិងរំលោភអាជ្ញាប័ណ្ណលើសដើម ខណះបេីកឱ្យពលរដ្ខខ្មែរចូលលែងដោយសេរី ។ ក្នុងនោះរាល់អ្នកចូលលេងគេឃេីញ ភាគច្រើនលើសពី​៩០​ភាគរយនៃអ្នកចូល​សុទ្ធតែ​ពលរដ្ឋខ្មែរ​ ទោះជាមានសន្តិសុខ និងសមត្ថកិច្ចនៅពិនិត្យទីនោះក៏ដោយ។

អ្នកឃើញសកម្មភាពនេះបានបញ្ជាក់ថា៖ ក្នុង​នោះ​សូម្បីតែ អ្នកមានលុយនៅស្រុកមេមត់ និងអ្នកក្នុងខេត្ត និងក្រៅខេត្ត ​ទាំងសុីវិល មន្ត្រីរាជការ សមត្ថកិច្ច ក៏បានជិះរថយន្តគ្រប់ប្រភេទមកលែងភ្នាល់ ចាក់លុយយ៉ាងសប្បាយ ប្រកបដោយការវក់វង្វេងនូវអំពើអបាយមុខនេះ ដែលអាចប្រឈមទៅនឹងការបាត់បង់ទ្រព្យសម្បត្តិ ឬបង្កើតអោយមានបទល្មើសក្នុងសង្គម។

ក្រៅពីកាសុីណូបានអនុញ្ញាតអោយពលរដ្ឋខ្មែរចូលលេង នៅមានករណីបើកសង្វៀនជល់មាន់យ៉ាងគគ្រឹកគគ្រែង ចាក់ភ្នាស់ សប្បាយហូរកញ្ចៀវ លាន់ឮ អឺងកងរំពង ទាំងខ្មែរ-វៀតណាម ក្លាយទៅជាតំបន់ បនល្បែងបែបអនាធិបតេយ្យ ជ្រកក្រោមអាជ្ញាប័ណ្ណកាសុីណូស្របច្បាប់។

ជុំវិញការបើកអាជីវកម្មផ្ទុយពីច្បាប់អនុញ្ញាត នេះសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន និងប្រជាជន សំណូមពរអោយ ជំនាញថ្នាក់លើ ដូចជាខាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គស្នងការនគរបាល នៃក្រសួងមហាផ្ទៃ ពិសេសនាយកដ្ឋានប្រឆាំងល្បែងពាណិជ្ជកម្ម អគ្គស្នងការនគរបាលជាតិ ដែលជាអ្នកមើលការខុសត្រូវនេះតែម្តង គួរមានវិធានការ ពិនិត្យក្នុងករណីនេះ ចៀសវាងធ្វើអោយពលរដ្ឋខ្មែរវក់វង្វេងនិងល្បែងសុីសង បាត់បង់ទ្រព្យសម្បត្តិ ជម្លោះក្រុមគ្រួសារ និងបង្កើតអោយមានបទល្មើសក្នុងសង្គម៕ វណ្ណះ