ព័ត៌មានទាន់ហេតុការណ៍៖

កាស់លេងហ្គេមថ្មីពណ៌ខៀវម៉ាក Logitech គឺល្អឥតខ្ចោះសម្រាប់កម្រិតលាក់បាំងនៅក្រោមទឹក

Logitech មានគូកាសលេងហ្គេមថ្មីម៉ូដែល G433 និង G233 រចនាឡើងសំរាប់លេងហ្គេមនិងស្ដាប់ចំរៀងហើយវាមានតំលៃធូរថ្លៃ។ ម៉ូដែល G223 គឺជាតម្លៃថោកជាងគេក្នុងចំណោមម៉ូដែលទាំងពីរ មានពណ៌ខ្មៅនិងពណ៌ខៀវខ្ចីក្នុងតំលៃ $ 79.99 ខណៈពេលម៉ូដែល G433 សំលេងងុំជុំវិញនៅក្នុងទំរង់កាស DTS X 7.1 បច្ចេកវិទ្យាមានតម្លៃខ្ពស់បន្តិចនោះគឺតំលៃ $ 99,99 ។

លើសពីនេះទៀតកាសម៉ូដែល G433 មាន “ធន់ទឹកនិងដោយរុំក្រណាត់ដែលធន់ទ្រាំនឹងស្នាមប្រឡាក់” ដែលមានពណ៌ខៀវ, ក្រហម និង ខ្មៅ។ ម៉ូដែល G433 និង G233 ទាំងពីរនេះអាចប្រើជាមួយកុំព្យូទ័រ និង ទូរស័ព្ទបាន ហើយកាសទាំងពីរម៉ូដែលនេះនឹងមានលក់ឆាប់ៗនេះ ៕ ហេង លក្ខិណា