ព័ត៌មានទាន់ហេតុការណ៍៖
New Peace Studio

កាំភ្លើងធំ Arsenal យកខ្សែការពារជើងចាស់ពោរពេញ ដោយបទពិសោធន៍មួយជួយស្រោចស្រង់ក្លិប

ក្រុមកាំភ្លើងធំ Arsenalបានបញ្ជាក់ថា ពួកគេបាននាំយកខ្សែការពារកណ្តាលអន្តរជាតិ ស្វីស Stephan Lichtsteinerពីក្រុមសេះបង្កង់ Juventus ដោយគ្មានតម្លៃខ្លួនផ្ទេរឡើយ ។

កីឡាករវ័យ៣៤ឆ្នាំរូបនេះក្លាយទៅជាកីឡាករទី១ដែលក្រុមកំភ្លើងធំបានទិញក្រោយ មការដឹកនាំរបស់អ្នកចាត់ការថ្មីលោក Unai Emery។ លោក Unai Emery បាននិយាយក្នុង គេហទំព័រផ្លូវការរបស់ក្លិបថា “Stephan Lichtsteinerនឹងនាំយកបទពិសោធន៍ច្រើន ពិសេសភាពជាអ្នកដឹកនាំមកកាន់ក្រុមរបស់ពួកយើង។ គាត់មានគុណសម្បត្តិ ច្រើនដែលអាចជួយធ្វើឲ្យក្រុមកាំភ្លើងធំប្រសើរឡើង” ។

Stephan Lichtsteiner បានបង្ហាញខ្លួន២៥០ប្រកួតឲ្យក្រុមសេះបង្កង់ Juventusអស់រយៈពេល៧ឆ្នាំ និងជាប់ជម្រើសជាតិស្វីស១០០ដង ៕ ដេវីត