ព័ត៌មានទាន់ហេតុការណ៍៖

កិច្ចប្រជុំកំពូល​អាស៊ី​-អឺរ៉ុប​លើក​ទី​១២​ បញ្ចប់​ដោយ​ជោគជ័យ​

ប៊ែលហ្សិក​៖កិច្ចប្រជុំ​កំពូល​អាស៊ី​-អឺរ៉ុប​លើក​ទី​១២​  ដែល​បាន​ប្រព្រឹត្ត​ធ្វើ​ឡើង​នៅ​ថ្ងៃទី​១៨-១៩​ ខែតុលា​ ឆ្នាំ​២០១៨​ នៅ​ទីក្រុង​ប្រ៊ុចសែល​ ប្រទេស​ប៊ែលហ្សិក​ បាន​បិទ​បញ្ចប់​ទៅ​ដោយ​ជោគជ័យ​ជាមួយ​នឹង​ការ​អនុម័ត​នូវ​សេចក្ដី​ថ្លែងការណ៍​របស់​ប្រធាន​អង្គប្រជុំ​ស្តីពី​ “អឺរ៉ុប​និង​អាស៊ី​ ៖​ ដៃគូ​សកល​សម្រាប់​ការ​ប្រឈម​សកល​”។

សេចក្ដី​ប្រកាស​ព័ត៌មាន​ ចុះ​ថ្ងៃ​ទី​២១​ ខែ​តុលា​ ឆ្នាំ​២០១៨​ នេះ​ បាន​បញ្ជាក់​ពី​លទ្ធផល​នៃ​ការ​អញ្ជើញ​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ី​-អឺរ៉ុប​លើក​ទី​១២​ របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ៕ចេស្តា