ព័ត៌មានទាន់ហេតុការណ៍៖

កិច្ចប្រជុំត្រីភាគ រុស្ស៊ី កូរ៉េខាងជើង និងចិន នឹងធ្វើឡើងនៅទីក្រុងម៉ូស្គូ ថ្ងៃទី៩ ខែតុលា

អនុរដ្ឋមន្រ្តីការបរទេសរុស្ស៊ី និងកូរ៉េខាងជើង នឹងធ្វើកិច្ចពិគ្រោះយោបល់ទ្វេភាគី នៅក្នុងទីក្រុងម៉ូស្គូ នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៨ ។ អ្នកតំណាងទូតរុស្ស៊ីប្រចាំកូរ៉េខាងត្បូងបានប្រាប់ទីភ្នាក់ងារព័ត៌មាន TASS កាលពីថ្ងៃសៅរ៍ ថា “នៅថ្ងៃបន្ទាប់ គឺថ្ងៃទី៩ ខែតុលា អ្នកការទូតរុស្ស៊ី, កូរ៉េខាងជើង និងចិន នឹងមានកិច្ចប្រជុំត្រីភាគី ។

នៅថ្ងៃទី៨ ខែតុលា កិច្ចពិគ្រោះយោបល់ទ្វេភាគីកម្រិតអនុរដ្ឋមន្រ្តីការបរទេស នឹងត្រូវធ្វើនៅទីក្រុងម៉ូស្គូ ដែលចូលរួមដោយអនុរដ្ឋមន្រ្តីក្រសួងការបរទេសកូរ៉េខាងជើង លោក Choe Son Hui ខណៈដែលនៅថ្ងៃទី ៩ ខែតុលា ការពិគ្រោះយោបល់ត្រីភាគី រវាងអនុរដ្ឋមន្ត្រី នៃប្រទេសរុស្ស៊ី កូរ៉េខាងជើង និងប្រទេសចិន នឹងប្រព្រឹត្តទៅផងដែរ តាមការគ្រោងទុក “។

លោក គង់ ស៊ូយ៉ាន អនុរដ្ឋមន្រ្តីក្រសួងការបរទេស និងជាតំណាងពិសេសរបស់រដ្ឋាភិបាលចិន ស្តីពីបញ្ហាឧបទ្វីបកូរ៉េ នឹងតំណាងឱ្យប្រទេសនៅក្នុងការពិគ្រោះយោបល់នេះ ។

អនុរដ្ឋមន្រ្តីក្រសួងការបរទេសរុស្ស៊ី លោក Igor Morgulov ទទួលបន្ទុកបញ្ហាអាស៊ីភាគឦសាន។ ការពិគ្រោះយោបល់ត្រូវបានគេរំពឹងថា នឹងផ្តោតលើការលុបបំបាត់អាវុធនុយក្លេអ៊ែរ នៅឧបទ្វីបកូរ៉េ និងកិច្ចប្រឹងប្រែងដើម្បីលើកកម្ពស់ទំនាក់ទំនង សេអ៊ូល – ព្យុងយ៉ាង ៕ ថាច់ យ៉ាត