ព័ត៌មានទាន់ហេតុការណ៍៖

កិច្ចប្រជំុណាតូ សម្ពន្ធមិត្តអាមេរិក អាល្លឺម៉ង់ ប្រេះឆា?

កិច្ចប្រជំុកំពូលណាតូ លើកទី២៦ បាន ចាប់ផ្តើមនៅទីក្រុងប្រុ៊ចសែល ប្រទេស បែលហ្សុិក កាលពីថ្ងៃទី១១ ខែកក្កដា បានបញ្ចប់ទៅដោយ បន្សល់ទុកនូវបញ្ហា មិនចុះសម្រុងគ្នាជាច្រើន ។ ប៉ុន្តែមេដឹក នាំប្រទេសសមាជិកណាតូ ក៏បានចុះហត្ថលេខាលើសេចក្តីប្រកាសរួមក្នុងនោះមានចំណុចសំខាន់ៗមួយចំនួនដែលបានស្របគ្នា។

សារព័ត៌BBC ចេញផ្សាយនៅថ្ងៃ ព្រហស្បតិ៍ ទី១២ ខែកក្កដានេះ បានឲ្យ ដឹដងថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានអំពាវនាវឱ្យសម្ពន្ធមិត្តណាតូអនុវត្ដ៤ភាគរយ នៃទិន្នផល ប្រចាំឆ្នាំGDPរបស់ពួកខ្លួនទៅនឹងការចំណាយ យោធាដែលនេះជាទំហំទ្វេដងទៅនឹងគោលដៅបច្ចុប្បន្ន សម្រាប់អង្គការណាតូ។

សេតវិមានបានបញ្ជាក់ថាលោកប្រធានាធិបតី អាមេរិក បានកត់សម្គាល់បែបនេះ នៅក្នុងកិច្ចប្រជុំ កំពូលសម្ពន្ធភាពយោ ធាលោក ខាងលិចនៅក្រុងប្រ៊ុចសែល។ កិច្ចប្រជុំនេះគេឃើញលោក បានព្រមានអាល្លឺម៉ង់សម្រាប់សម្ដីរិះគន់ លើការចំណាយ លើវិស័យការពារជាតិ។

អគ្គលេខាធិការរបស់ណាតូ បាន និយាយថា ការផ្តោតសំខាន់ គឺលើសមា ជិកទាំងអស់ដែលសម្រេច គោលដៅបច្ចុ ប្បន្ន២ភាគរយ នៃផលិតផលក្នុងស្រុក សរុប។

លោក Jens Stoltenberg បានបដិសេធ មិនឆ្លើយសំណួរជាក់លាក់ អំពីការនិយាយ របស់លោក Trump ទេប៉ុន្តែលោកបានប្រាប់អ្នកយកព័ត៌មានថា ខ្ញុំគិតថាយើងគួរតែ ទទួលបាន២ភាគរយ ដោយផ្តោតទៅលើ បញ្ហានោះឥឡូវរឿងល្អនោះគឺថាយើងកំពុងធ្វើការផ្លាស់ប្តូរវាហើយ៕ ម៉ែវ សាធី