ព័ត៌មានទាន់ហេតុការណ៍៖

កិច្ចព្រមព្រៀង​ស្ដី​ពី​អាកាសធាតុ​ជា​គន្លឹះ​សំខាន់​បំផុត​ក្នុង​ការ​រក្សា​ភាព​ស្ថិតស្ថេ​របស់​ផែនដី​

​កិច្ចព្រមព្រៀង​នៅ​ទី​ក្រុងប៉ារីស​កាលពី​ពេល​កន្លង​មក​ជា​គន្លឹះ​ដ៏​សំខាន់​បំផុត​ ក្នុង​ការ​ជួយ​រក្សា​អរិយធម៌​របស់​មនុស្សជាតិ​ បើ​មិន​មាន​វិធានការ​ទប់ស្កាត់​ បម្រែបម្រួល​អាកាសធាតុ​ទេ​នោះ​ អ្វី​គ្រប់​ យ៉ាង​ដែល​មាននៅ​លើ​ផែនដី​ត្រូវ​រង​ការ​បំផ្លាញ​ក្នុង​ឆ្នាំ​២០៥០​ជា​មិន​ខាន​ ។​

​សារព័ត៌មាន​របស់​អូស្ដ្រាលី​បាន​ផ្សាយ​ ថា​ ក្រុម​អ្នក​វិទ្យាសាស្ដ្រ​បាន​ធ្វើការ​ព្យា​ ករ​ថា​ អរិយធម៌​របស់​មនុស្សជាតិ​នឹង​ ប្រឈម​នូវ​មហា​សោកនាដកម្ម​ជា​ទ្រង់​ ទ្រាយ​ធំ​នៅ​លើ​ពិភពលោក​ទាំងមូល​ក្នុង​ រយៈពេល​៣០​ឆ្នាំ​ខាង​មុខ​ ប្រសិនបើ​មនុស្ស​ មិន​មានការ​ផ្លាស់​ប្ដូរ​នោះ​ទេ​ ។​

​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​រឹង​មាំ​នៅ​លើ​ ពិភពលោក​ស្ថិត​នៅ​ក្នុង​សាកលវិទ្យាល័យ​ Agnlia​ Ruskin​ នៃ​ប្រទេស​អង់គ្លេស​ ដោយ​មានការ​គាំទ្រ​ផ្ដល់​ជំនួយ​ពីរ​ដ្ឋា​ភិ​ បាល​អង់គ្លេស​និង​អា​មេ​រិ​ក​ថ្មីៗ​នេះ​បាន​ ប្រកាស​របាយការណ៍​ស្រាវជ្រាវ​មួយ​ បង្ហាញ​ឱ្យ​ឃើញ​ថា​បណ្ដាញ​ស្បៀងអាហារ​ បាន​ធ្វើ​ឱ្យ​ផ្លាស់​ប្ដូរ​នូវ​ទស្សនៈ​របស់​មនុស្ស​ ជា​ច្រើន​ពី​ថ្ងៃ​អវសាន​នៃ​ភព​ផែនដី​ ។​

​របាយការណ៍​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា​មានការ​ប្រែប្រួល​យ៉ាង​ធំ​នៅ​លើ​ភព​ផែន​ ដី​ដូច​ជា​លទ្ធផល​នៃ​បម្រែបម្រួល​អាកាស​ ធាតុ​ កង្វះ​ស្បៀងអាហារ​ និង​ទឹកសាប​ កង្វះ​ថាមពល​ និង​វិវាទ​នយោបាយ​ជា​ ដើម​។​ របាយការណ៍​បានឱ្យ​តម្លៃ​ពី​ឧបសគ្គ​ ពាក់ព័ន្ធ​នឹង​កង្វះ​ស្បៀងអាហារ​លើ​ពិភព​ លោក​និង​វិវាទ​នយោបាយ​កើតឡើង​ច្រើន​ នៅ​ជុំវិញ​ពិភពលោក​ទាំងមូល​ ។​

​ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ផ្ដោត​សំខាន់​ទៅ​លើ​ការ​វិភាគ​ទ្រឹស្ដី​នៃ​វិស័យ​កសិកម្ម​ របស់​ពិភពលោក​ និង​សម្ពាធ​កាន់តែ​ ខ្លាំង​ក្នុង​ការ​បំពេញតម្រូវការ​ស្បៀង​ អាហារ​កាន់តែ​ច្រើន​របស់​ពលរដ្ឋ​នៅ​ លើ​ពិភពលោក​ក្នុង​ឆ្នាំ​២០៥០​ នៅ​ពេល​ នោះ​មាន​ពលរដ្ឋ​ពិភពលោក​ជាង​៩​លាន​នាក់​ ។​

​ក្នុង​ពេល​ជាមួយ​គ្នា​នោះ​តម្រូវការ​ ស្បៀងអាហារ​លើ​ពិភពលោក​កើនឡើង​ ដោយសារ​តែ​ការ​អភិវឌ្ឍ​គ្មាន​ភាព​រឹង​ មាំ​របស់​ពិភពលោក​ ក្នុង​ពេល​ដែល​ចំនួន​ ពលរដ្ឋ​កាន់តែ​កើនឡើង​ខ្ពស់​។​ ដើម្បី​ បំពេញតម្រូវការ​កាន់តែ​កើនឡើង​នូវ​ ស្បៀងអាហារ​ អង្គការ​ស្បៀងអាហារ​ ពិភពលោក​នឹង​ត្រូវ​បង្កើន​គម្រោង​ដើម្បី​ផលិត​ឱ្យ​បាន​ច្រើន​ជាង​នេះ​ទ្វេ​ដង​នូវ​ទិន្នផល​កសិកម្ម​ក្នុង​ឆ្នាំ​២០៥០​ ។​

​តាម​ការ​ប៉ាន់​ប្រមាណ​របស់​ក្រុម​អ្នក​ស្រាវជ្រាវ​ កំណើន​នៃ​ប្រជាជន​បាន​ដើរ​ ផ្ទុយ​ពី​ឱកាស​ងាយស្រួល​ក្នុង​ការ​ផលិត​ វិស័យ​ឧស្សាហកម្ម​។​ កម្រិត​និង​តួលេខ​ នៃ​អាកាសធាតុ​ប្រែប្រួល​កើនឡើង​បង្ក​ឱ្យ​មាន​គ្រោះ​ទឹកជំនន់​កាន់តែ​ខ្លាំង​ឡើង​ គ្រោះ​រាំង​ស្ងួត​ ឆេះ​ព្រៃ​និង​សត្វល្អិត​បំផ្លាញ​ ដំណាំ​កសិកម្ម​ បណ្ដាល​ទិន្នផល​ថយ​ចុះ​ ជា​ច្រើន​ធ្វើ​ឱ្យ​ការ​ផ្គត់ផ្គង់​មិន​បាន​គ្រប់​ គ្រាន់​ ។​

​ក្នុង​ពេល​ជាមួយ​គ្នា​នោះ​ស្ថានភាព​ខ្វះ​ទឹក​ស្អាត​ក៏​បាន​ធ្វើ​ឱ្យ​ការ​ផលិត​កសិកម្ម​ ក៏​កាន់តែ​ជួប​ផល​លំបាក​។​ ជាមួយនឹង​ ល្បឿន​នៃ​កំណើនសេដ្ឋកិច្ច​នា​ពេល​នេះ​ ពលរដ្ឋ​នៅ​លើ​ពិភពលោក​២​ភាគ​៣​អាច​រស់នៅ​ក្នុង​ស្ថានភាព​កង្វះ​ទឹក​នៅ​ឆ្នាំ​ ២០២៥​។​ ជាមួយ​គ្នា​នេះ​តម្លៃ​ស្បៀង​ អាហារ​ក៏​បាន​ប្រែប្រួល​កើនឡើង​ខ្ពស់​ ហើយ​វិបត្ដិ​នយោបាយ​អំពើ​ហិង្សា​រាល​ ដាល​បាន​ជះ​ឥទ្ធិពល​ដល់​ការ​ផ្គត់ផ្គង់​ស្បៀង​ អាហារ​ ។​

​គ្រោះ​រាំង​ស្ងួត​ក៏​បាន​ជះ​ឥទ្ធិពល​ខ្លាំង​ ដល់​ការ​ផលិត​។​ ដោយឡែក​នៅ​ក្នុង​ ប្រទេស​អូស្ដ្រាលី​ ទិន្នផល​កសិក​កម្ម​ថយ​ចុះ​ ជាង​៥០​ភាគរយ​ដោយ​គ្រោះ​រាំង​ស្ងួត​នៅ​ភាគ​ខាងកើត​និង​ភាគ​ខាងត្បូង​ប្រទេស​ ។​

​តាម​ការ​វាយតម្លៃ​របស់​អ្នកឯកទេស​តម្លៃ​ស្បៀងអាហារ​កសិកម្ម​នៅ​ឆ្នាំ​២០៥០​ នឹង​កើនឡើង​ខ្ពស់​ជាង​ពេល​នេះ​ដល់​ទៅ​ ៤​ដង​ហើយ​តម្លៃ​អង្ករ​នឹង​កើនឡើង​៥០០​ ភាគរយ​ ។​

​ការ​កើនឡើង​តម្លៃ​ស្បៀងអាហារ​បង្ក​ផល​លំបាក​យ៉ាង​ខ្លាំង​ដល់​សេដ្ឋកិច្ច​ប្រទេស​ មួយ​ចំនួន​ ពិសេស​គឺ​ប្រទេស​ក្រីក្រ​ ប្រទេស​ កំពុង​អភិវឌ្ឍន៍​បង្ក​ឱ្យ​មាន​អំពើ​ហិង្សា​ពាក់​ ព័ន្ធ​នឹង​ការ​ដណ្ដើម​ស្បៀង​។​ ប្រទេស​ដែល​ រង​ផល​ប៉ះពាល់​ជាងគេ​ស្ថិត​នៅ​ក្នុង​តំបន់​មជ្ឈិមបូព៌ា​អាហ្វ្រិក​ខាងជើង​ និង​អា​មេ​ រិ​កឡា​ទី​ន​ ។​

​ជា​ការ​ពិត​ណាស់​ ពេល​នេះ​ប្រទេស​ នៅ​ក្នុង​តំបន់​អាស៊ី​ដែល​ជា​តំបន់​ផលិត​ កសិកម្ម​សំខាន់​និង​ច្រើន​បំផុត​នៅ​លើ​ ពិភពលោក​ក៏​កំពុង​ប្រឈម​នូវ​គ្រោះ​រាំង​ស្ងួត​មិន​ធ្លាប់​មាននៅ​ក្នុង​ប្រវត្ដិសាស្ដ្រ​ធ្វើ​ ឱ្យ​ដំណាំ​កសិកម្ម​ទាំងឡាយ​ត្រូវ​ខូចខាត​ ។​

​កន្លង​មក​កូរ៉េ​ខាងជើង​បាន​ប្រកាស​ពី​គ្រោះ​រាំង​ស្ងួត​ដែល​មិន​ធ្លាប់​មាន​ក្នុង​ រយៈពេល​មួយ​សតវត្សរ៍​កន្លង​មក​។​ គ្រោះ​ រាំង​ស្ងួត​នេះ​ធ្វើ​ឱ្យ​មានការ​ព្រួយបារម្ភ​ជា​ពន់ពេក​ចំពោះ​កង្វះ​ស្បៀងអាហារ​ផ្គត់​ ផ្គង់​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស​នៅ​ក្នុងឆ្នាំនេះ​ ក៏​ដូច​ឆ្នាំ​ខាង​មុខ​ ។​

​ទីភ្នាក់ងារ​កូរ៉េ​ខាងជើង​ KCNA​ បាន​ ផ្សព្វផ្សាយ​ហើយ​ត្រូវ​ប្រភព​ប៊ី​ប៊ី​ស៊ី​ដក​ ស្រង់​មក​បន្ដ​ចុះ​ផ្សាយ​ថា​ បណ្ដា​ខេត្ដ​ ទាំងឡាយ​របស់​កូរ៉េ​ខាងជើង​ ដែល​ពី​ ដើម​ឡើយ​ជា​ជង្រុក​ស្រូវ​ផលិត​បាន​ស្រូវ​ យ៉ាងច្រើន​លើសលប់​នោះ​ ឥឡូវនេះ​បែរ​ ជា​ជួប​គ្រោះ​រាំង​ស្ងួត​មិន​ធ្លាប់​មាន​ក្នុង​ រយៈពេល​មួយ​សតវត្សរ៍​ធ្វើ​ឱ្យ​សន្ទូង​ប្រជា​ ពលរដ្ឋ​គ្មាន​ទឹក​ខូចខាត​យ៉ាងដំណំ​។​ ប្រភព​ បាន​ប៉ាន់​ប្រមាណ​ថា​ ផល​ប៉ះពាល់​មាន​ ប្រមាណ​ជាង​៣០​ភាគរយ​ដោយសារ​តែ​គ្រោះ​រាំង​ស្ងួត​ឆ្នាំ​នេះ​ ។​

​ពលរដ្ឋ​កូរ៉េ​ខាងជើង​រាប់​ពាន់​នាក់​ត្រូវ​ គេ​ជឿ​ថា​ បាន​បាត់បង់​ជីវិត​ដោយសារ​ តែ​កង្វះ​ស្បៀងអាហារ​ កាលពី​អំឡុង​ទស​ វត្ស​១៩៩០​ ដែល​នៅ​ពេល​នោះ​ប្រទេស​ នេះ​ទទួល​រង​គ្រោះ​ដោយ​ការ​រាំង​ស្ងួត​ហួត​ ហែង​ដូច​នៅ​គ្រា​បច្ចុប្បន្ន​នេះ​ផង​ដែរ​ ។​

​ចំណែក​នៅ​ក្នុង​ប្រទេស​ដែល​នាំ​អង្ករ​ ចេញ​ទៅ​ក្រៅ​ច្រើន​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក​ គឺ​ប្រទេស​ថៃ​ពេល​នេះ​ក៏​ កំពុង​ប្រឈម​នឹង​វិបត្ដិ​រាំង​ស្ងួត​ ហួតហែង​ ប៉ះពាល់​អាក្រក់​បំផុត​ដល់​ខេត្ដ​ចំនួន​២០​។​ តាម​របាយការណ៍​ពី​នាយកដ្ឋាន​ធា​រា​ សាស្ដ្រ​ និង​ការពារ​គ្រោះ​ធម្មជាតិ​ថៃ​ (DDPM)​ បញ្ជាក់​ថា​ ការ​ខ្វះខាត​ទឹក​ កំពុង​តែ​បង្ក​ភាព​ក្ដៅក្រហាយ​ដល់​អ្នក​ រស់នៅ​ក្នុង​សហគមន៍​ចំនួន​ជាង​៧.០០០​ នៅ​ក្នុង​ខេត្ដ​ចំនួន​២០​ដែល​ភាគច្រើន​ ស្ថិត​នៅ​ភាគ​ខាងជើង​ និង​ខាងកើត​របស់​ ប្រទេស​ ។​

​ប្រសិនបើ​ប្រទេស​ដែល​នាំ​អង្ករ​ចេញ​ច្រើន​ជាងគេ​បំផុត​នៅ​លើ​ពិ​ភ​លោក​ ដូច​ជា​ថៃ​ វៀតណាម​ ប៉ា​គី​ស្ថាន​ ឥណ្ឌា​ ប្រឈម​នឹង​កំ​ដៅ​ក្ដៅ​ខ្លាំង​មិន​ធ្លាប់​មាន​សម្លាប់​មនុស្ស​រាប់​ពាន់​នាក់​មិន​អាច​ ផលិត​កសិកម្ម​បាន​នោះ​ពិភពលោក​នឹង​ ទៅ​ជា​យ៉ាងណា​?​ ៕​ ម៉ែ​វ​ សា​ធី​

10_france1