ព័ត៌មានទាន់ហេតុការណ៍៖

កីឡាករឆ្នើមទាំង១១រូបដែលកិច្ចសន្យារបស់ពួកគេអស់សុពលភាពនៅឆ្នាំ២០១៨

ស្របពេលដែលក្លិបបាល់ទាត់អាជីពធំៗនៅតំបន់អឺរ៉ុបកំពុងចាប់ផ្តើម រដូលកាលថ្មី (2017-2018) ក្រុមកីឡាករមួយចំនួនបានចាប់ផ្តើមបន្តកិច្ចសន្យាថ្មីជាមួយក្លិបចាស់បន្ថែម ទៀត និងមានកីឡាករឆ្នើមមួយចំនួននៅមិនទាន់ត្រូវបាន ក្លិបនិងសាមីខ្លួនព្រមព្រៀងបន្តកិច្ច សន្យាថ្មីនៅឡើយនោះទេ ។

ខាងក្រោមនេះគឺជាកីឡាករឆ្នើមទាំង១១រូបដែលកិច្ចសន្យារបស់ពួកគេនឹងបញ្ចប់នៅឆ្នាំ២០១៨៖

1-អ្នកចាំទី Michel Vorm (Tottenham Hot Spur)
កីឡាករ Michel Vorm សញ្ជាតិហុល្លង់វ័យ៣៣ឆ្នាំរូបនេះទោះបីជាលេងនៅក្នុងជម្រើសទី២ ឲ្យក្រុមរបស់គ្រូបង្វឹកលោក Mauricio Pochettino នៅ កីឡដ្ឋាន White Hart Lane ក៏ដោយ ក៏រូបគេពេញចិត្តនឹងលេងជាអ្នកចាំទីដៃទី២បន្ទាប់ពី អ្នកចំាំទីជម្រើសទី១ កីឡាករជម្រើសជាតិបារាំង Hugo Lloris។ មានកីឡាករផ្សេងទៀតដូចជា Joel Robles, Andre Consigli, Andriy Pyatov នឹងត្រូវបញ្ចប់កិច្ចសន្យានៅឆ្នាំក្រោយដែរ ។

2- Juanfran (At.Madrid)
ខ្សែបម្រើ-ការពារស្តាំវ័យ៣២ឆ្នាំរូបនេះ គឺជាកូនសិស្សសំណព្វរបស់គ្រូបង្វឹកលោក Diego Simeone និងកំពុងតស៊ូប្រជែងកៅអីនៅក្រុមជម្រើសជាតិអេស្ប៉ាញ ខណៈដែលកិច្ចសន្យារបស់រូបគេនឹងអស់សុពលភាពនៅរដូវកាលក្រោយផងដែរ។

3-Jose Gimenez (At.Madrid)
កីឡាករខ្សែបម្រើការពារវ័យ ២២ឆ្នាំ សញ្ជាតិអ៊ុយរ៉ាហ្គាយរូបនេះ កំពុងមានទម្រង់លេងលេចធ្លោយ៉ាងខ្លាំងធ្វើឲ្យក្លិបធំៗមួយចំនួនចាប់អារម្មណ៍ចង់បានមករួម ក្រុមក្នុងនោះមានក្រុមកាំភ្លើងធំ Arsenal និងបិសាចក្រហម Manchester United ផងដែរ នៅពេលកិច្ចសន្យារបស់គេនឹងផុតនៅរដូវកាលក្រោយនោះ។

4.-Georgio Chiellini (Juventus)
ទោះបីជាឈានចូលដល់វ័យចំណាស់បន្តិចទៅហើយក្តី ប៉ុន្តែខ្សែការពារកណ្តាលក្រុមជម្រើសជាតិអ៊ីតាលីរូបនេះ នៅតែមានទម្រង់លេង បានរឹងមាំជានិច្ចក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ពិសេសជួយក្រុម Juventus ឈ្នះពានអុីតាលី Serie A រយៈពេល៦ឆ្នាំចុងក្រោយជាប់គ្នា បើទោះបីជាកិច្ចសន្យារបស់គេនឹងផុតនៅរដូវកាលក្រោយក្តីក៏ ក្លិបនិងមិនចង់ឲ្យរូបគេចាកចេញដែរ ហើយបន្តកិច្ចសន្យាឲ្យរូបគេយ៉ាងហោចណាស់១ឆ្នាំបន្តទៀត។

5-Luke Shaw និង Delay Blind (Man United)
ខ្សែការពារឆ្វេង Shaw របស់ក្រុមជម្រើសជាតិអង់គ្លេស និង Delay Blind របស់ក្រុមហុល្លង់ ទាំង២នាក់កិច្ចសន្យារបស់គេ នឹងអស់សុពលភាពនៅ កីឡដ្ឋាន Old Trafford រដូវកាលក្រោយដូចគ្នា ស្របពេលពួកគេមានមុខតំណែងលេងនៅក្នុងក្រុមបិសាច ក្រហមដូចគ្នាដូច្នេះធ្វើឲ្យលោក Jose Mourinho ពិបាកសម្រេចចិត្តដាក់ឲ្យម្នាក់ ណាចូលលេងជម្រើសដំបូង ឬក៏លក់ចេញ ស្របពេលដែលពេលនេះ Luke Shaw កំពុងនៅមានរបួសនៅឡើយ ហើយរូបគេអាចនឹងផ្ទេរចេញដោយគ្មាន តម្លៃខ្លួននៅរដូវក្តៅខាងមុខ ។

6-Ander Herrera (Man United)
ការបង្ហាញខ្លួនមិនបានទៀងទាត់របស់ខ្សែបម្រើវ័យក្មេង Herrera ធ្វើឲ្យខ្សែបម្រើវ័យ២៨ឆ្នាំ សញ្ជាតិអេស្ប៉ាញរូបនេះ អាចនឹងរកផ្លូវចាកចេញពីក្រុម ជាជាងបន្តកិច្ចសន្យាមុនកិច្ចសន្យាចាស់អស់សុពលភាព។ រដូវកាលនេះក្រុម Barcelona បានបង្ហាញការចាប់អារម្មណ៍ចង់បានរូបគេមករួមក្រុម ប៉ុន្តែត្រូវសាមីកីឡាករឆ្លើយបដិសេធថា ចង់នៅប្រជែងលេង ជាមួយក្រុម Man United បន្តទៀត ដើម្បីប្រជែងយកជម្រើស១១នាក់ ដំបូងក្រោមការដឹកនាំរបស់់អ្នកចាត់ការ Jose Mourinho ឲ្យបាន។

7-Andre Iniesta (Barcelona)
វីរបុរសក្រុមជម្រើសជាតិអេស្ប៉ាញដែលបានរកគ្រាប់បាល់ជ័យជម្នះជួយក្រុមលើកពាន World Cup 2010 រូបនេះ បានចំណាយពេលជាច្រើនរដូវកាល និង មានភាពជោគជ័យជាមួយ ក្រុម Barcelona ផងដែរ។ នៅពេលកិច្ចសន្យារបស់គេអស់សុពលភាពនោះ មានក្រុមនៅក្របខ័ណ្ឌ Major League Soccer របស់អាមេរិកកំពុងត្រៀមចរចានាំយករូបគេមករួមក្រុមផងដែរ។ នៅពេលថ្មីៗនេះកីឡាកររូបនេះក៏មានរបួសផងដែរ ដែលត្រូវសម្រាករហូតដល់១ខែឯណោះ ទើបអាចចូលលេងវិញ ។

NKD-36x6_outline

8-Isco Alacon (Real Madrid)
ខ្សែបម្រើ-ប្រយុទ្ធនិយមជើងឆ្វេងរូបនេះប្រែក្លាយពីកីឡាករមិនសូវមានគេចាប់អារម្មណ៍ និង គ្មានតម្លៃ មកដល់សព្វថ្ងៃនេះ Isco មានទម្រង់ លេងឈានដល់ចំណុចកំពូល មិនថាលេងឲ្យក្រុមបាល់ទាត់អាជីព និងក្រុមជម្រើសជាតិអេស្ប៉ាញនោះទេ ខណៈនេះកិច្ចសន្យារបស់គេនឹងផុតនៅរដូវកាលក្រោយ ក្លិបជើងឯក La Liga និង Champion League មួយនេះត្រៀមដុតដៃដុតជើងបន្តកិច្ចសន្យាដល់រូបគេកាន់តែឆាប់កាន់តែប្រសើរ ។

9-Mezut Ozil (Arsenal)
ខ្សែបម្រើ Mezut Ozil រូបនេះ រដូវកាលមុនបានរងរបួស និង មិនសូវបានចូលលេងញឹកញាប់ ឲ្យក្រុមក្នុងជំនួបធំៗនោះទេ ហើយក៏មានពាក្យចចាមអារ៉ាមមួយចំនួនថា ក្រុមកាំភ្លើងធំ នឹងលក់រូបគេនៅខែមករាខាងមុខដើម្បីជៀសវាងការផ្ទេរដោយគ្មានតម្លៃខ្លួនប្រសិនជាបន្ត សុពលភាពមិនលក់រូបគេរហូតដល់រដូវក្តៅឆ្នាំក្រោយនោះ។ Ozil ចាប់ផ្តើមរដូវកាលថ្មីក៏ត្រូវបានទទួលរងការរិះគន់ផងដែរ ជាពិសេសជំនួបជាមួយក្រុមហង្ស ក្រហម Liverpool កន្លងមកថារូបគេលេងមិនអស់ពីសមត្ថភាព ។

10-Alexis Sanchez
កីឡាកររូបនេះមានទំនាក់ទំនងយ៉ាងកៀកកិតក្នុងការផ្លាស់ទៅលេងនៅក្រុម Man City កាលពីរដូវកាលមុន ប៉ុន្តែទីបំផុតមិនបានទទួលជោគជ័យ និង ស្ថិតនៅក្នុងភាពស្រពេចស្រពឹលពីអនាគតរបស់រូបគេ ស្របពេលដែលស្ថានភាពរបស់គេ និង មិត្តរូមក្រុម Ozil គឺដូចគ្នានឹងត្រូវក្រុមត្រៀមលក់ចេញនៅខែមករាខាងមុខ ជៀសវាងការផ្ទេរដោយគ្មានតម្លៃខ្លួន។

11-Lionel Messi (Barcelona)
បន្ទាប់ពី Naymar ត្រូវបានផ្ទេរទៅ Paris Saint-Germain របស់បារាំង ហើយសល់តែពានមួយរដូវកាលទៀត ជាកត្តាដែលធ្វើឲ្យអ្នកគាំទ្រក្លិប Barcelona ប្រហែលជាចាប់ផ្តើមព្រួយបារម្ភអំពីការដែល Messi នឹងត្រូវអស់សុពលភាព នៃកិច្ចសន្យានៅឆ្នាំខាងមុខនេះ។ តើគាត់អាចត្រូវបានផ្លាស់ប្តូរទៅកាន់ក្លិប Manchester City នៅរដូវក្តៅខាងមុខនេះ ឬក៏ជាពាក្យចចាមអារ៉ាមថាកិច្ចសន្យាថ្មីរបស់គាត់បានយល់ព្រម វាជាការពិត? ប៉ុន្តែទោះបីយ៉ាងណាកីឡាករឆ្នើមសញ្ជាតិអាហ្សង់ទីនរូបនេះ ហាក់មិនទាន់ លេចឮ និងបង្ហាញពីអារម្មណ៍របស់ខ្លួនក្នុងការចាកចេញពីក្លិបចាស់របស់ខ្លួននៅឡើយទេ ៕ ដេវីត