ព័ត៌មានទាន់ហេតុការណ៍៖

កីឡាករប្រដាល់គុនខ្មែរ៤នាក់ណាត់ជួបប្រកួតគ្នានៅសង្វៀនTIFFY ARENA

ភ្នំពេញ៖ នាល្ងាចថ្ងៃសៅរ៍ទី១១ ខែមីនា ឆ្នាំ២០១៧នេះ អ្នកប្រដាល់គុនខ្មែរ៤នាក់ បានណាត់តតាំងគ្នានៅលើសង្វៀនទូរទស្សន៍ប៉ុសស្តិ៍លេខ៥ TIFFY ARENA ខាងកើតស្ពានជ្រោយចង្វា គឺកីឡាករ ចៅ ផលឌឿ អ្នកប្រដាល់ជើងចាស់មកក្លិបសំរោងកោងខេត្តបាត់ដំបង បានស្វាគមន៍ឡៅ ផានាថ ជើងខ្លាំងមកពីក្លិបម្កុដរាជសីហ៍ ក្នុងប្រភេទទម្ងន់៦៧គីឡូក្រាម ខណៈដែលហ៊ែល វ៉ា អ្នកប្រដាល់ក្លិបឃ្លាំងមឿងកីឡាខេត្តពោធិ៍សាត់ នឹងជួបប្រកួតសងសឹកជាមួយជ័យ ប៊ុនសង់ អ្នកប្រដាល់ក្លិបគីសែមានរិទ្ធ ក្នុងទម្ងន់៥៧គីឡូក្រាម។

អ្នកផ្គូរផ្គងរបស់សង្វៀនទូរទស្សន៍ប៉ុស្តិ៍លេខ៥បានបញ្ជាក់ថា សម្រាប់សប្តាហ៍នេះ គណៈកម្មការបានសម្រាំងអ្នកប្រដាល់ជើងខ្លាំង៤នាក់ រួមជាការប្រកួតគូពិសេសជាលក្ខណៈមិត្តភាពចំនួន៣គូផ្សេងទៀត ដើម្បីផ្តល់ភាពសប្បាយរីករាយថ្ងៃចុងសប្តាហ៍ដល់ប្រជាពលរដ្ឋដែលនិយមទស្សនា ការប្រកួតកីឡាប្រដាល់ក្បាច់គុនបុរាណខ្មែរ គេប្តូរមក(គុនខ្មែរ)។

ប្រភពពីអ្នកចាប់គូដដែលបានបញ្ជាក់បន្ថែមថា សម្រាប់ការប្រកួតរវាងកីឡាករឡៅ ផានាថ និង ចៅ ផលឌឿ អាចនិយាយបានថា ជាការប្រកួតមួយនាំឲ្យទស្សនិកជនជក់ចិតខ្លាំង តាមរយៈបទពិសោធន៍ ស្នៀតប្រដាល់ដ៏ប៉ិនប្រសព្វរៀងៗខ្លួនរបស់ពួកគេកន្លងទៅ ។ ផា នាថ មួយរយៈចុងក្រោយនេះ ការប្រកួតរបស់គេហាក់មិនសូវល្អ តែងតែកីឡាកររូបនេះមានចិត្តប្រដាល់ធំ ឲ្យតែទម្ងន់ស្មើគ្នាគឺគេហ៊ានវាយទាំងអស់ទោះបីធ្លាប់ស្គាល់ពីថ្វីដៃ ផល ឌឿ ថាខ្លាំងប៉ុណ្ណាក៏ដោយចុះ។

ចំណែកឯ ចៅ ផលឌឿ ចាស់វស្សា ក្នុងវិស័យកីឡាប្រដាល់ កីឡាកររូបនេះ វាយចេញខ្លាំង ទាំងកណ្តាប់ដៃ ជង្គង់ និងស្នៀតកែងមានភាពរហ័សរហួនក្នុងការបន្លាស់ទីដើម្បីវាយបកមកលើដៃគូរបស់ខ្លួនវិញ ។ ផលឌឿ មួយរយៈចុងក្រោយនេះ មិនសូវជាសំណាងល្អដូច ឡៅ ផានាថដែរ ។ ប្រកួតចុងក្រោយផលឌឿកាលពីថ្ងៃទី១៨ កុម្ភៈ ២០១៧ កន្លងទៅ វាយចាញ់ កីឡាករ គឹម វាសនា មកពីក្លិបកងពលតូចទ័ពឆត្រយោង៩១១ ក្នុងទឹកទី២ ។ រីឯ ផានាថ ប្រកួតចុងក្រោយ វាយចាញ់កីឡាករ សេក គឹមភាព អ្នកប្រដាល់ក្លិបអង្គរមានជ័យខេត្តសៀមរាប ដោយពិន្ទុ។

NKD-36x6_outline

ដោយឡែកជំនួបប្រកួត រវាងកីឡាករ ហ៊ែល វ៉ា ពុំមែនជាដៃគូរបស់ ជ័យ ប៊ុនសង ឡើយកន្លងទៅ ទើបអ្នកប្រដាល់ទាំង២នាក់នេះ មិនធ្លាប់ជួបគ្នា។ ហេល វ៉ាមានបច្ចេកទេសល្អ ប្រហាក់ប្រហេល ជ័យ ប៊ុនសង់ដែរ ជ័យ ប៊ុនសង់ វាយចេញល្អ និង កណ្តាប់ដៃធ្ងន់ ពិសេសនោះស្នៀតជង្គង់ ។ ប្រកួតចុងក្រោយនេះ ប៊ុនសង់ វាយឈ្នះតាំង សីហា មកពីក្លិបកងពលតូចលេខ៧០ ដោយពិន្ទុ។ រីឯហ៊ែល វ៉ា ប្រកួតចុងក្រោយវាយចាញ់ កីឡាករសួង សុវណ្ណថា អ្នកប្រដាល់សមាគមកីឡាក្រសួងការពារជាតិ ក្នុងទឹកទី៣ ។

ចំពោះគូពិសេសលក្ខណៈមិត្តភាពផ្សេងទៀត ដូចជាកីឡាករ សុំ សុខឡេង អ្នកប្រដាល់ក្លិបសាលវ័ន្តកីឡា ប្រកួតជាមួយ សយ សុខ អ្នកប្រដាល់ក្លិបពន្លឺវិបុលមានរិទ្ធ ។ ចំណែកឯ សាំង គីម អ្នកប្រដាល់ក្លិបអេភូថងកីឡា ប្រកួតជាមួយលីន សុវណ្ណរ៉ា អ្នកប្រដាល់ក្លិបបូរីរាជសីហ៍មានរិទ្ធ ក្នុងប្រភេទទម្ងន់៥១គីឡូក្រាម ៕ សារីម

unnamed (4) unnamed unnamed (1) unnamed (2) unnamed (3)