ព័ត៌មានទាន់ហេតុការណ៍៖

កីឡាករហាប់គីដូ១១នាក់ត្រូវបានដំឡើងដាន់ខ្សែក្រវាត់ និងប្រគល់វិញ្ញាបនបត្រ

ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី១៥ ខែ ឧសភា ឆ្នាំ២០១៦កន្លងទៅសហព័ន្ធកីឡាហាប់គីដូបានរៀបចំកម្មវិធីដំឡើងខ្សែក្រវាត់ដល់សិស្សគុនរបស់ខ្លួនព្រមទាំងបំពាក់ខ្សែ ក្រវាត់កិត្តិយសដល់អ្នកដែលបានជួយជ្រោមជ្រែងដល់កីឡាហាប់គីដូដែលក្នុងនោះមានកីឡាករ-កីឡាការិនី១១នាក់បានទទួលវិញ្ញាបនបត្រសម្គាល់ពីកម្រិតខ្សែ ក្រវាត់ពណ៌បៃតង និង៨នាក់ផ្សេងទៀត ទទួលបានខ្សែក្រវាត់ពណ៌ត្នោត ។

លោកគង់ ចាន់ធីណា អគ្គលេខាធិការ សហព័ន្ធកីឡាហាប់គីដូបានឲ្យដឹងថា ចំពោះកម្មវិធីដំឡើងដាន់ខ្សែក្រវាត់ និងប្រគល់វិញ្ញាបនបត្រទទួលស្គាល់កម្រិតខ្សែក្រវាត់ដល់កីឡាករ-កីឡាការិនីហាប់គីដូថ្ងៃនេះគឺក្នុងគោលបំណងលើកទឹកចិត្តដល់ពួកគេដែលបានហ្វឹកហាត់ពេញ១ឆ្នាំកន្លងទៅ ។ ក្រៅពីនេះក៏មានការបំពាក់ខ្សែក្រវាត់ខ្មៅមួយដាន់ដល់អត្តពលិក១១នាក់និងកីឡាការិនីខ្សែក្រវាត់ខ្មៅកម្រិត២ដាន់៤នាក់ ក្នុងនោះកីឡាការិនី១រូបទទួលបានការបំពាក់ខ្សែក្រវាត់ខ្មៅ៣ដាន់ដែលជាខ្សែក្រវាត់កិត្តិយស ។

លោក សំបូរ សិស្សច្បងជំនាន់ទី២មាន កម្រិតខ្សែក្រវាត់ខ្មៅ៤ដាន់បានប្រាប់ឲ្យ ដឹងថា កីឡាករកីឡាការិនីម្នាក់បើចង់ឆាប់ទទួលបានការដំឡើងខ្សែក្រវាត់ខ្មៅចាប់ពី១ដាន់ឡើងនោះ ត្រូវហ្វឹកហាត់ជាប់លាប់និងហាត់ឲ្យបានល្អគឺត្រូវចំណាយពេល ១៨ខែចំពោះ២ដាន់ចំណាយពេលហ្វឹក ហាត់៣ឆ្នាំ៣ដាន់ហ្វឹកហាត់៣ឆ្នាំកន្លះនិង ៤ដាន់ហ្វឹកហាត់រយៈពេល៤ឆ្នាំ។

ជាមួយគ្នានោះដែរ លោកជា ប៊ុនហេង ប្រធានអង្គភាពកីឡាក្រសួងមហាផ្ទៃបាន លើកឡើងថា ខ្សែក្រវាត់កិត្តិយសនិងវិញ្ញាបនបត្របញ្ជាក់កម្រិតខ្សែក្រវាត់ដែល សហព័ន្ធកីឡាហាប់គីដូប្រគល់ជូនលោកថ្ងៃនេះដោយសារតែលោកចំណាយពេលវេលានិងធនធានដើម្បីចូលរួមជាមួយ កីឡាហាប់គីដូនិងបានរួមចំណែកអភិវឌ្ឍ កីឡាប្រយុទ្ធមួយនេះឲ្យកាន់តែប្រសើរថែមទៀត ៕ ដោយ ៖សារីម

13214960_985136441606968_230681040_o

13230698_985136434940302_1279565425_o