ព័ត៌មានទាន់ហេតុការណ៍៖

កីឡាករ៧រូបរបស់ក្លិប Sporting Lisbon បញ្ចប់កុងត្រាជាមួយនឹងក្លិប

ក្លិប Sporting Lisbon កំពុងតែជួបវិបត្តិខ្វះកីឡាករដោយារតែកីឡាករ ល្អៗ៧រូបបានសម្រេចចិត្តបញ្ចប់កុងត្រារបស់ខ្លួនជាមួយនឹងក្លិបរបស់ ប្រទេសព័រទុយហ្គាល់មួយនេះ។

មូលហេតុដែលធ្វើឲ្យពួកគេសម្រេចចិត្តបែបនេះគឺដើម្បីឆ្លងតមទៅនឹងការវាយប្រហារពីសំណាក់អ្នកគាំទ្រជាង៥០នាក់ដែលបានរួមគ្នាមកប្រើហិង្សាលើកីឡាករនិងបុគ្គលិកបាល់ ទាត់កាលពីខែឧសភា។

ក្នុងចំណោមកីឡាករទាំង៧រូប មានកីឡាករ៤រូបកំពុងតែលេងឲ្យក្រុមជម្រើសជាតិ ព័រទុយហ្គាល់នៅWorld Cup ដោយមានដូចជា Rui Patricio, William Carvalho, Gelson Martins, និងBruno Fernandes ។ ចំណែកកីឡាករ៣នាក់ទៀតមានRuben Ribeiro, Bas Dost និងDaniel Podence។

ក្រុមនាក់គាំទ្របាល់ទាត់របស់ក្លិប Sporting Lisbon ខឹងសម្បានិងបានចូលមកវាយ កីឡាករដល់ទីលានហ្វឹកហាត់ដោយសារតែពួកគេអង់មានកៅអីលេងនៅChampions Leagueរដូវកាលក្រោយ៕ ដេវីត