ភ្នំពេញ ៖ ក្រុមកីឡាករកីឡាការិនី Soft Tennis កម្ពុជាបានហ្វឹកហាត់ត្រៀម លក្ខណសម្បត្ដិទៅចូលរួមព្រឹត្ដិការណ៍ប្រកួត World Turn Soft Tennis Cham pionship 2015 នៅទីក្រុងបាងកកប្រទេស ថៃចាប់ពីថ្ងៃទី២៨ ខែមីនា ដល់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៥ ។
លោក ជា ប៊ុនហេង អគ្គលេខាធិការ សហព័ន្ធកីឡា Soft Tennis កម្ពុជា និង ជាស្ថាបនិកកីឡា Soft Tennis បានផ្ដល់ បទសម្ភាសន៍នៅទីលាន Soft Tennis ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិកកាលពី ព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០១៥ថា ទោះ បីកីឡាករកីឡាការិនី Soft Tennis មិន ត្រូវបានក្រសួងអនុញ្ញាតឱ្យប្រមូលផ្ដុំក្នុង ជំរំហ្វឹកហាត់តាមផែនការប្រចាំឆ្នាំក៏ ដោយ ។ ប៉ុន្ដែកីឡាករកីឡាការិនី Soft Tennis កំពុងបានព្យាយាមហ្វឹកហាត់ ត្រៀមយ៉ាងសស្រាក់សស្រាំដោយពេល ព្រឹកហាត់៣ម៉ោង ពេលល្ងាចហាត់២ ម៉ោងត្រៀមបច្ចេកទេសដើម្បីទៅចូល រួមព្រឹត្ដិការណ៍ Wold Turn Soft Tennis Championship 2015 ដោយមានប្រទេស ចូលរួមប្រមាណ១៨ប្រទេស ។
លោកបានបន្ដទៀតថា ចំពោះការទៅ ចូលរួមប្រកួតកីឡា Soft Tennis ដណ្ដើម ពានរង្វាន់ជើងឯកពិភពលោកសហព័ន្ធ បានត្រៀមបញ្ជូនអត្ដពលិករបស់ខ្លួន១១ នាក់ ក្នុងនោះមានកីឡាការិនី៤នាក់ និង កីឡាករ៧នាក់ ។
សម្រាប់វិញ្ញាសាដែលត្រៀមឱ្យពួក គេប្រកួតមានដូចជា ប្រកួតជាឯកត្ដជន បុរស-នារីអាយុក្រោម១៥ឆ្នាំ, ប្រកួតជា ក្រុមនារីអាយុក្រោម១៥ឆ្នាំ, ប្រកួតជាគូ នារីក្រោម១៥ឆ្នាំ មានកីឡាការិនី៣នាក់ និងម្នាក់ទៀតប្រកួតអាយុ១៨ឆ្នាំឡើង ក្នុងនោះក៏មានការប្រកួតក្រុមចម្រុះ Mix Double ។
ចំពោះវិញ្ញាសាសម្រាប់បុរសអាយុ ១៨ឆ្នាំឡើង មានដូចជា វីញ្ញាសាវាយ ទោល វិញ្ញាសាវាយជាក្រុម ។ រីឯការ ប្រកួតវិញ្ញាសាយុវជនអាយុក្រោម១៥ឆ្នាំ គឺមានដូចវិញ្ញាសាខាងលើផងដែរ ។
លោកជា ប៊ុនហេង បានបញ្ជាក់ពីតម្លៃ សិទ្ធិចូលរួមប្រកួតបុរស-នារី តម្លៃ១៧០ ដុល្លារក្នុង១ក្រុម រីឯប្រកួតវាយទោល បុរស-នារីម្នាក់បង់ថ្លៃសិទ្ធិចូលរួមប្រកួត ៣០ដុល្លារ ការប្រកួតលក្ខណៈ Mix Double ចំនួន៤០ដុល្លារ ។
ទន្ទឹមនឹងការហាត់រៀនខាងលើនេះដែរ លោកជា ប៊ុនហេង ក៏បានបង្ហាញពីផែន ការចូលរួមប្រកួតចំនួន២ព្រឹត្ដិការណ៍ ផ្សេងទៀតនៅក្នុងឆ្នាំ២០១៥នេះ គឺនៅក្នុង ខែកក្កដា Soft Tennis កម្ពុជាត្រូវចូល រួមប្រកួតជើងឯកអាស៊ីនៅប្រទេសកូរ៉េ និងចុងឆ្នាំ២០១៥ត្រូវចូលរួមប្រកួត១ ព្រឹត្ដិការណ៍ទៀត ប៉ុន្ដែលោកមិនទាន់ប្រាប់ ពីវេលាជាក់លាក់ និងព្រឹត្ដិការណ៍នៅឡើយ ។
ដោយឡែកលោក យី សារិទ្ធ គ្រូបង្វឹក កីឡា Soft Tennis បានប្រាប់អ្នកយកព័ត៌ មាននគរវត្ដថា ព្រឹត្ដិការណ៍ប្រកួត Wold Turn Soft Tennis Championship 2015 សហព័ន្ធបានបញ្ជូនអត្ដពលិក១១នាក់ ក្នុងនោះយុវជនពេញវ័យ១៨ឆ្នាំឡើងមាន ៥នាក់ គឺកីឡាករ អន សម្បត្ដិ, ឯក ចំរើន, កាន់ សុភ័ណ្ឌ, សៀង ម៉ៅ, ឯក បញ្ញាវុធ, យី សារិទ្ធ, ទឹម សម្បត្ដិ និងកីឡាករ សុំ វិចិត្រ ដោយឡែកកីឡាការិនីមាន៤នាក់ គឺកីឡាការិនី រិន សុធារី, សារី សុដាណេ, ម៉េត ម៉ារីយ៉ា និងកីឡាការិនីសុខ និមល៕