ព័ត៌មានទាន់ហេតុការណ៍៖

កីឡាករ ពុយ វណ្ណៈ និងឡុង ឡា បន្តឡើងទៅវគ្គ៨នាក់ ដណ្តើមពានTV5 Knock Out Series

ភ្នំពេញ៖ អ្នកប្រដាល់វ័យក្មេង២នាក់បន្ថែមទៀតហើយ បានឆ្លងផុតវគ្គជម្រុះដំណាក់កាលទី២ ជុំទី២ ឈានទៅវាយដណ្តើមពានរង្វាន់កំពូលជើងឯក Knock out Series ប្រភេទទម្ងន់៦៣.៥គីឡូក្រាម កាលពីយប់ថ្ងៃទី១៧ខែ មិថុនា ឆ្នាំ២០១៧ នៅសង្វៀនប្រដាល់ទូរទ្សន៍ប៉ុស្តិ៍លេខ៥ ក្រោយពីពួកគេវាយឈ្នះដៃគូ ដោយពិន្ទុ។

លោកងួន និក អាជ្ញាកណ្តាល ក្នុងការបប្រកួតគូវាយដណ្តើមពានTV5Knock out Series ប្រភេទទម្ងន់៦៣.៥គីឡូក្រាម ហាក់ហតនឿយបន្តិច ព្រោះការប្រកួត រវាងកីឡាករ ពុយ វណ្ណៈមកពីក្លិប ឃ្លាំងមឿងកីឡា ខេត្តពោធិសាត់ និងកីឡាករ ប្រាក់ រស្មីមកពីតាឯកដំបងដែកមានរិទ្ធ ខេត្តព្រៃវែង ដោយសារតែកីឡាករ ប្រាក់ រស្មី រងការវាយសន្ធប់ខ្លាំងៗពីសំណាក់ កីឡាករ ពុយ វណ្ណៈ តាំងពីដើមទឹកទឹកទី១ និងទឹកទី២ ធ្វើឲ្យលោក ងួន និក រាប់៨ចំនួន២ដង ។ ការប្រកួតនេះបើទោះបី ប្រាក់ រស្មីអាចព្យាយាមវាយរហូតចប់ទឹកទី៣ក៏ដោយចុះ ប៉ុន្តែជាលទ្ធផល ត្រូវបានគណៈវិនិច្ឆ័យ ប្រគល់ជូនកីឡាករ ពុយ ចណ្ណៈ ឈ្នះដោយពិន្ទុ និងបានបន្តការប្រកួតវនូវជុំទី៣វគ្គ៨នាក់ចុងក្រោយ។

NKD-36x6_outline

ដោយឡែកកីឡាករ ឡុង ឡា មកបីក្លិបអបររំកាយនិងកីឡាស្រុកអន្លង់វែងខេត្តឧត្តមានជ័យ បានឡើងទៅរងចាំប្រកួត នូវជុំទី៣ វគ្គ៨នាក់ចុងក្រោយដែរក្រោយទទួលបានជ័យជម្នះកីឡាករ សំខាន់ ប៉ាវជិន មកពីក្លិប រ៉ាហាប់ស្វាយប៉ាកដោយពិន្ទុ ។

គួរបញ្ជាក់ថា វគ្គប្រកួតជម្រុះជុំទី២វគ្គ១៦នាក់ បានកន្លងផុតទៅចំនួន២សប្តាហ៍រួចហើយ ដោយរកបានកីឡាករ៤នាក់ សម្រាប់រង់ចាំប្រកួតនូវវគ្គជម្រុះជុំទី៣បន្ត គឺទី១-កីឡាករ ថន វាសនា មកពីក្លិប នាគរាជមានជ័យទី២-កីឡាករ មាស សុជាតិ មកពីក្លិប ក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ ទី៣-កីឡាករ ពុយ វណ្ណៈ មកពីក្លិប ឃ្លាំងមឿងកីឡា ខេត្តពោធិសាត់ និង៤-កីឡាករ ឡុង ឡា មកបីក្លិបអបររំកាយនិងកីឡាស្រុកអន្លង់វែងខេត្តឧត្តមានជ័យ ៕ សារីម