ព័ត៌មានទាន់ហេតុការណ៍៖

កីឡាករ Conor McGregor អាចនឹងយក តំណែងរបស់Cristiano Ronaldo?

កីឡាករក្បាច់គុនចម្រុះ​ Conor McGregor អាចនឹង​ក្លាយ​ជា​អត្តពលិក​រក​ចំណូល​ប្រចាំ​ឆ្នាំ​ច្រើន​ជាង Cristiano Ronaldo ក្នុង​បញ្ជី​របស់​ Forbes Athletic Rich List បន្ទាប់​ពី​ការ​ប្រកួត​ជា​មួយ​ស្តេច​ប្រដាល់​អាមេរិក​ Floyd Mayweather ។

ក្រោយបរាជ័យក្រោយថ្វីដៃរបស់ Floyd Mayweather នៅក្នុង​ទឹកទី១០ កីឡាករសញ្ជាតិ​អៀរ​ឡង់​វ័យ​ ២៩​ឆ្នាំ Conor នឹងទទួល​​បានប្រាក់​ចំនួន៧៧លានផោនពីការប្រកួតដ៏ធំរបស់​គាត់។

ឆ្នាំនេះ Cristiano Ronaldoគឺជាអ្នកកាន់តំណែងកីឡាកររកចំណូល​ច្រើនជាងគេបំផុតលើពិភពលោក​ដោយរកបាន​៧១លាន​ផោន។ Ronaldo បានទៅមើលជើងឯក UFC ហ្វឹកហាត់ហើយកីឡាករ Conor បាននិយាយទៅកាន់ Ronaldo ថា: ‘អ្នកគឺជាលេខ 1 នៅលើបញ្ជី Forbes ខ្ញុំដូចជាលេខ 35 ឬក៏ច្រើនជាងនេះ។  ខ្ញុំមកឈរតំណែងល្អវិញ ប្រហែលជានៅឆ្នាំក្រោយខ្ញុំនឹងទទួលតំណែងអ្នកហើយ។”  Ronaldo បានឆ្លើយថា: ‘ខ្ញុំគិតថាអ្នកមិនអាចទៅរួចទេ។”

ទោះបីជាយ៉ាងណាក្តី ក៏ Conor McGregor មិនអាចមកឈរលើកំពូលតារាងបានដែរ ដោយសារតែ Mayweatherរកបានប្រាក់ចំណូលលើកគាត់យ៉ាងច្រើនរហូតដល់ទៅ ២៣៣លានផោនឯណោះ។ កីឡាករទាំងពីរនេះ​ប្រហែល​ជាអាចយក ឈ្នះតំណែងកីឡាករ LeBron James, Roger Federerនិង Lewis Hamilto។