ព័ត៌មានទាន់ហេតុការណ៍៖

កីឡាករ Eder ជាវីរបុរសជួយឲ្យព័រទុយហ្គាល់ឈ្នះពានយូរ៉ូឆ្នាំ២០១៦ជាប្រវត្តិសាស្រ្ត(មានវីដេអូ)

កីឡាករ Eder បានជួយឲ្យក្រុមជម្រើសជាតិព័រទុយហ្គាល់ឈ្នះក្រុមជម្រើសជាតិបារាំង ១-០ ក្នុងម៉ោងបន្ថែម នៅនាទីទី១០៩ ជាប្រវត្តិសាស្ត្ររបស់ព័រទុយហ្គាល់ កាលពីរាត្រីឈានចូលថ្ងៃទី១១ ខែកក្កដា នេះ ។

ក្រុមជម្រើសជាតិបារាំងមានឱកាសរកគ្រាប់បាល់បានច្រើនជាងព័រទុយហ្គាល់ ប៉ុន្តែត្រូវអ្នកចាំទីRui Patricio របស់ព័រទុយហ្គាល់សង្គ្រោះបានល្អ។ លទ្ធផល ០-០ បានបញ្ចប់ រហូតម៉ោងបន្ថែមកីឡាករវ័យ២៨ឆ្នាំមកពីក្លិប Lille OSC បានស៊ុតបាល់បញ្ចូលទីនៅនាទីទី១០៩ ធ្វើឲ្យព័រទុយហ្គាល់ឈ្នះបារាំង ១-០ ។

ចំណែកប្រធានក្រុមព័រទុយហ្គាល់កីឡាករ Cristiano Ronaldo លេងបានតែ២៥នាទីប៉ុណ្ណោះក៏ត្រូវគ្រូពេទ្យសែងចេញពីទីលានប្រកូត ដោយសាររបួសជង្គង់ពេលប៉ះទង្គិចគ្នាជាមួយកីឡាករ Dimitri Payet របស់បារាំង ។

ជ័យជម្នះនេះជាប្រវតិ្តសាស្រ្តរបស់ព័រទុយហ្គាល់ដែលខកខានកាលពីឆ្នាំ២០០៤ ដោយព័រទុយហ្គាល់ចាញ់ក្រុមក្រិក ១-០ នៅវគ្គផ្តាច់ព្រ័ត្រក្នុងទឹកដីខ្លួនឯង ។ រីឯបារាំងវិញចង់បានពាន យូរ៉ូដើម្បីតាមស្មើអេស្ប៉ាញ និងអាល្លឺម៉ង់ចំនួន៣ដង ប៉ុន្តែបានត្រឹមតែជើងឯករង ក្នុងនាមជាម្ចាស់ផ្ទះ ៕

[fbvideo link=”https://www.facebook.com/Nokorwatnews/videos/1127380843951019/” width=”600″ height=”400″ onlyvideo=”1″]

 

1

2

3

4

5

6