ព័ត៌មានទាន់ហេតុការណ៍៖

កុង​ទី​ន័​រ​មួយ​គ្រឿង​ក្រឡាប់​លើ​ផ្លូវជាតិ​លេខ​៤​ព្រោះ​អ្នកបើកបរ​ប្រហើ​ន​

​ខេត្ដ​ព្រះ​សីហ​នុ​ ៖​ រថយន្ដ​ដឹក​កុង​ទី​ន័​រ​ មួយ​គ្រឿង​ធ្វើ​ដំណើរ​ពី​ខេត្ដ​ព្រះ​សីហ​នុម​ក​ ភ្នំពេញ​បាន​ក្រឡាប់​នៅ​លើ​ផ្លូវជាតិ​លេខ​ ៤​ខណៈ​ភ្លៀង​កំពុង​ធ្លាក់​ខ្លាំង​តែ​ពុំ​បង្ក​ឱ្យ​មាន​ អ្នក​ស្លាប់​និង​របួស​ទេ​។​

​ករណី​ក្រឡាប់​រថយន្ដ​ដឹក​កុង​ទី​ន័​រ​ខាង​ លើ​នេះ​បាន​កើត​នៅ​វេលា​ម៉ោង​២២​និង​ ១៥​ថ្ងៃ​ទី​២៩​ ខែ​ផ​ឧសភា​ ឆ្នាំ​២០១៥​ នៅ​ ចន្លោះ​គីឡូម៉ែត្រ​លេខ​១០៩-១១០​ ស្ថិត​ នៅ​ភូមិ​ស្ទឹង​ច្រាល​ ឃុំ​អូរ​បាក់រទេះ​ ស្រុក​ កំពង់​សិលា​ ខេត្ដ​ព្រះ​សីហ​នុ​ ។​

​រថយន្ដ​ដឹក​កុង​ទី​ន័​រដែ​ល​ក្រឡាប់​ខាង​ លើ​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ (HYUDAI​ )​ ក្បាល​ពណ៌​ស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 3B-2953​ របស់​ក្រុមហ៊ុន​ខេ​ស៊ី​ធី​(KCT)​ បើកបរ​ដោយ​ប្រុស​ម្នាក់​ឈ្មោះ​ ឆែម​ សា​រុន​ អាយុ​២៥​ឆ្នាំ​ មាន​ទីលំនៅ​ក្រុម​ទី​ ២​ សង្កាត់​លេខ​២​ ក្រុង​-​ខេត្ដ​ព្រះ​សីហ​នុ​ ។​ តាម​សាក្សី​បាន​អះអាង​ថា​ មុន​ពេល​កើត​ ហេតុ​អ្នក​បើករថយន្ដ​ខាងលើ​នេះ​បាន​ បើកបរ​ក្នុង​ល្បឿន​លឿន​គ្រា​ដែល​មាន​ ភ្លៀង​ធ្លាក់​ខ្លាំង​ហើយ​ពេល​មក​ដល់​ចំណុច​ កើតហេតុ​ស្រាប់តែ​រថយន្ដ​រេ​ចង្កូត​ក្រឡាប់​ តែ​ម្ដង​។​ សាក្សី​បាន​បន្ដ​ថា​ ករណី​ក្រឡាប់​ រថយន្ដ​នេះ​មិន​បង្ក​ឱ្យ​គ្រោះថ្នាក់​ដល់​អ្នក​ ដទៃ​នោះ​ទេ​ហើយ​អ្នកបើកបរ​រង​របួស​ តិចតួច​ប៉ុណ្ណោះ​។​

​បើក​តាម​ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​ កើតហេតុ​បាន​និយាយ​ថា​ នៅ​លើ​ផ្លូវជាតិ​ លេខ​៤​រថយន្ដ​កុង​ទី​ន័​រ​ភាគច្រើន​អ្នក​បើក​ បរ​ក្មេងៗ​ ហើយ​ពួក​គេ​បើកបរ​ប្រហើ​ន​ ខ្លាំង​ណាស់​សូ​ម្បី​ដល់ទី​ប្រជុំជន​ពិសេស​ ពេល​សិស្ស​ចេញពី​សាលា​អ្នកបើកបរ​ មិន​បាន​បន្ថយល្បឿន​នោះ​ទេ​គឺ​ជាន់​មួយ​ អស់ដៃ​ដោយ​ពុំ​គិត​គ្រោះថ្នាក់​ដល់​អាយុ​ ជិ​វិត​មនុស្ស​ឡើយ​។​ ចំពោះ​ប​ព្ហា​ា​នេះ​ ក្នុង​នាម​ប្រជាពលរដ្ឋរ​រស់នៅ​អម​សង​ ខាង​ផ្លូវជាតិ​លេខ​៤​ពី​ខេត្ដ​ព្រះ​សីហ​នុ​ទៅ​ ភ្នំពេញ​ពី​ភ្នំពេញ​ទៅ​ខេត្ដ​ព្រះ​សីហ​នុ​សូម​ ណុំ​ពរ​ដល់​ថៅកែ​ក្រុមហ៊ុន​ដែល​មាន​រថយន្ដ​ដឹក​កុង​ទី​ន័​រ​ត្រូវ​រឹត​បន្ដឹង​និង​ណែនាំ​ដល់​ អ្នកបើកបរ​របស់​ខ្លួន​ឱ្យ​មានការ​គោរព​ ច្បាប់​ចរាចរណ៍​ទាំង​ល្បឿន​និង​ស្លាក​ សញ្ញា​ដើម្បី​កាត់​បន្ថយ​ការ​គ្រោះថ្នាក់​ ចរាចរណ៍​ដែល​កើត​មាននៅ​ពេល​បច្ចុប្បន្ន​នេះ​ ៕ ​ឆ្លាម​សមុទ្រ​

Chlam-samoth001-(6)

Chlam-samoth001-(5)

Chlam-samoth001-(4)

Chlam-samoth001-(3)

Chlam-samoth001-(2)

Chlam-samoth001-(1)

Chlam-samoth001