ព័ត៌មានទាន់ហេតុការណ៍៖

កុមារក្លាយជាជនរងគ្រោះនៅក្នុងសង្គ្រាមយេម៉ែន

មកទល់ពេលនេះមានមនុស្សជាង ៨ លាននាក់ ពិសេសគឺកុមារ កំពុងតែជួបនូវ គ្រោះអត់ឃ្លាន ដោយសារតែសង្គ្រាមស៊ីវិលអូសបន្លាយនៅក្នុងប្រទេសយេម៉ែបនេះ។

កង្វះខាតនៃប្រភពស្បៀងអាហារគ្រប់គ្រាន់ ដោយសារតែតម្លៃចំណីអាហារឡើងថ្លៃខ្ពស់ ការបិទផ្លូវមិនឲ្យទំនិញចេញចូល អត្រាគ្មានការងារធ្វើ និងបញ្ហាជាច្រើន ទៀត បានបង្កឲ្យមានគ្រោះទុរ្ភិក្សធ្ងន់ធ្ងរនៅក្នុងប្រទេសយេម៉ែន។ មនុស្សជាង ៨លាននាក់ កំពុងរងគ្រោះដោយយាសារ ការអត់ឃ្លាន ជាពិសេសគឺកុមារតែម្តង។

មានអ្នកជំងឺច្រើនណាស់ប្រឈមនឹង កង្វះខាតអាហារូបត្ថម្ភធ្ងន់ធ្ងរ និងរ៉ាំរ៉ៃ នៅ ក្នុងមន្ទីរពេទ្យអាល់ សាដាកា ទីក្រុង អាដែន។ គ្រប់បន្ទប់ពេញទៅដោយអ្នកជំងឺ ហើយមន្ទីរពេទ្យមួយនេះ ឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីស្ថានភាពធ្ងន់ធ្ងរបំផុតនៅទូទាំងប្រទេស។

ក្មេងស្រីតាស្មីន អាយុ១៦ខែ ស្ថិតនៅក្នុងចំណោមអ្នកជំងឺទាំងអស់នោះ។ ម្តាយ របស់នាង បាននាំនាងមកពីទីក្រុងតៃស៍ ជាកន្លែងដែលជួបសង្រ្គាមស៊ីវិលដ៏អាក្រក់បំផុត។

លោកអៃដា អាល់សាឌីក គឺជាគ្រូពេទ្យពិគ្រោះផ្នែកព្យាបាលកុមារ នៅមន្ទីរពេទ្យ អាល់ សាដាកា បាននិយាយថា ក្មេងស្រី ម្នាក់នេះ ពេលមកដល់នាងមានកង្វះ អាហារូបត្ថម្ភធ្ងន់ធ្ងរណាស់ណាស់ទៅហើយ ដោយនាងត្រូវការស្តារនីតិសម្បទាឡើងវិញ ហើយនិងមានជំងឺរាករូសធ្ងន់ធ្ងរទៀតផង។

ដោយឡែក ក្មេងប្រុសអាប់ឌូ សាអេដ អាយុ១ឆ្នាំ កំពុងប្រឈមនឹងនឹងកង្វះខាតអាហារូបត្ថម្ភធ្ងន់ធ្ងរដូចគ្នា ។ ក្មេងប្រុស ម្នាក់នេះ មកពីទីក្រុងតៃស៍ ជាកន្លែងដែល គ្លីនិកក្នុងស្រុក ផ្ទុកអ្នកជំងឺពេញ។ ម្តាយ របស់ក្មេងប្រុស បានចំណាយប្រាក់ដែលបានសន្សំទាំងអស់២០០ដុល្លារ ដើម្បីនាំគាត់មកព្យាបាលនៅទីក្រុងអាដែន៕ ម៉ែវ សាធី