ព័ត៌មានទាន់ហេតុការណ៍៖

កុមា​រា​ម្នាក់​ត្រូវ​រថយន្ដ​បុក​ពេល​ចេញពី​សាលារៀន​របួសធ្ងន់​

ចែករំលែក៖

​ខេត្ដកំពង់ស្ពឺ​ ៖​ កុមា​រា​ម្នាក់​ពេល​ ចេញពី​រៀន​ត្រូវ​រថយន្ដ​កៀរ​ធ្លាក់​ចូល​ ប្រឡាយ​រង​របួសធ្ងន់​កាលពី​វេលា​ម៉ោង​១២​និង​១៥​នាទី​រសៀល​ថ្ងៃ​ទី​១៦​ ខែឧសភា​ ឆ្នាំ​២០១៥​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤​ចន្លោះ​គីឡូម៉ែត្រ​លេខ​៩៩-១០០​ ស្ថិត​ ក្នុង​ ភូមិ​ទី​៦​ ឃុំ​ត្រែង​ត្រ​យឹ​ង​ ស្រុក​ ភ្នំស្រួច​ ខេត្ដកំពង់ស្ពឺ​។​

​បើ​តាម​សម្ដី​ស្ដ្រី​ឈ្មោះ​ ឡា​ង​ មុំ​ អាយុ​៣៦​ឆ្នាំ​ មុខរបរ​ស៊ីឈ្នួល​ កាប់​អំពៅ​ រស់នៅ​ភូមិ​-​ឃុំ​ខាងលើ​ត្រូវជា​ម្ដាយ​បាន​ និយាយ​ថា​មុន​ពេល​កើតហេតុ​កូនប្រុស​ របស់​គាត់​បាន​ចេញពី​រៀន​នៅ​សាលា​ បឋម​សិក្សា​វត្ដ​ពេជ្រនិល​ដោយ​ដើរ​ តាម​ផ្លូវ​ក្រួស​ក្រហម​ពី​កើត​ទៅ​លិច​។​ ពេល​មក​ដល់​ចំណុច​កើតហេតុ​ ស្រាប់​ តែ​មាន​រថយន្ដ​តូច​មិន​ស្គាល់​ម៉ាក​មួយ​ គ្រឿង​ដែល​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​បាន​ ជែង​រថយន្ដ​មួយ​គ្រឿង​ទៀត​ក៏​ជ្រុល​ទៅ​ បុក​កូន​របស់​គាត់​បណ្ដាល​ឱ្យ​ខ្ទាត​ចូល​ ប្រឡាយ​បាក់ដៃ​ស្ដាំ​និង​ជើង​ឆ្វេង​រង​របួសធ្ងន់​។​ ចំណែក​រថយន្ដ​បង្ក​ក្រោយ​កើត​ ហេតុ​បាន​បន្ថែម​ល្បឿន​បើក​គេចខ្លួន​ បាត់​ស្រមោល​។​ ចំណែក​កូន​របស់​គាត់​ ត្រូវ​បាន​ប្រជាពលរដ្ឋ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​ បង្អែក​ខេត្ដកំពង់ស្ពឺ​ ។​

​ម្ដាយ​បានឱ្យ​ដឹង​ទៀត​ថា​ កូនប្រុស​ របស់​គាត់​ឈ្មោះ​ រ៉ុ​ង​ ពន្លឺ​ ភេទ​ប្រុស​ អាយុ​ ៦​ឆ្នាំ​បច្ចុប្បន្ន​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​ នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ដ ៕ សហការី​


ចែករំលែក៖