ព័ត៌មានទាន់ហេតុការណ៍៖

កូនក្មួយកម្មករគោរពស្រឡាញ់ និងមានជំនឿទុកចិត្តលើ សម្តេចតេជោ ហ៊ុន សែន

កាលពីព្រឹកមិញ ថ្ងៃទី ២៩ សីហា ២០១៨ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខកូនក្មួយកម្មករ កម្មការិនីចំនួន ១៤,៧៩៩នាក់ មកពីរោងចក្រ សហគ្រាស ៦ នៅក្នុងខណ្ឌពោធិ៍សែនជ័យ។

ក្នុងពេលអញ្ជើញមកដល់ទីវាលជួបជុំកម្មករ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ត្រូវបានទទួលស្វាគមន៍យ៉ាងរាក់ទាក់កក់ក្តៅបំផុតពីសំណាក់បងប្អូនកូនក្មួយកម្មករកម្មការិនី តាមរយៈសុំចាប់ឱបដៃ,ឱបថើបថ្ពាល់,និងថតសែលហ្វីប្រកបដោយទឹកមុខញញឹមក្នុងបរិយាកាសសប្បាយរីករាយក្រៃលែង។ សម្តេចតេជោនាយករដ្ឋមន្រ្តីមានអារម្មណ៍រីករាយ និងកក់ក្តៅបំផុតចំពោះទឹកចិត្តគោរពស្រឡាញ់សម្តេចប្រៀបដូចជាឪពុក, ជាពូ, និងជាអុំរស់នៅដូចជាក្រុមគ្រួសារតែមួយ។

សម្តេចតេជោ ហ៊ុន សែន សន្យានឹងបន្តចុះជួបបងប្អូន កូនក្មួយកម្មករកម្មការនីនៅទូទាំងប្រទេស ដើម្បីស្វែងយល់ពីសុខទុក្ខផ្ទាល់, ល័ក្ខខ័ណ្ឌការងារ, ទំនាក់ទំនងរវាងកម្មករ និយោជិត និងនិយោជិក ព្រមទាំងសំណូមពរនានាដើម្បីដោះស្រាយជួយកម្មករអោយទទួលបាននូវលក្ខខណ្ឌការងារកាន់តែល្អប្រសើរនិងអត្ថប្រយោជន៍ជាច្រើនថែមទៀត៕

ប្រភពៈ ហ្វេសប៊ុកសម្តេចតេជោ