ព័ត៌មានទាន់ហេតុការណ៍៖

កូនគោចំឡែកកើតមកត្រគាកជាប់​គ្នា ជើង​៨ ក្បាល​២ កន្ទុយ​២ ញី​១ ឈ្មោល​១ ហើយក៏​ងាប់​ទៅវិញ

ខេត្ត​ឧ​ត្ត​រ​មានជ័យ​៖ ការភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​កាលពី​ម៉ោងជាង​៣​ទៀបភ្លឺ ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១៧ ខណៈដែល​កូន​គោ​ចម្លែក​២​ក្បាល កើតមក​មាន​ត្រគាកជាប់​គ្នា ជើង​៨ ក្បាល​២ កន្ទុយ​២ ញី​១ ឈ្មោល​១ ហើយក៏​ងាប់​ទៅវិញ នៅ​ភូមិ​ត្រពាំង​ប្រាសាទ ឃុំ ត្រពាំង​ប្រាសាទ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ​។

NKD-36x6_outline

​ម្ចាស់​គោ​ឈ្មោះ ប្រាក់ ហៀន ភេទ​ស្រី អាយុ​៥០​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​ខាងលើ​។ ករណីនេះ បាន​បង្ក​ឲ្យ​ប្រជាពលរដ្ឋ​នាំគ្នា​ផ្អើល​ទៅ​មើល ដោយ​សុំ​សេចក្តីសុខ និង​បញ្ចុះ​ដោយមាន​អាចារ្យ យាយ​តា ចាស់ទុំ ផងដែរ​៕ ប៉ែន នួន