ព័ត៌មានទាន់ហេតុការណ៍៖

កូនចៅប្រជាពលរដ្ឋនៅឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង ៣នាក់កើតមកមិនប្រក្រតី សង្ស័យរងឥទ្ធិពលគ្រាប់បែកគីមីរបស់សហរដ្ឋអាមេរិក

ខេត្តស្វាយរៀង៖ ក្រុមមន្ដ្រីជាន់ខ្ពស់ ក្រសួងសុខាភិបាលបានសិក្សាស្វែងរកឃើញកុមារ៣នាក់នៅឃុំគគីរ ស្រុករមាស ហែក ខេត្តស្វាយរៀងដោយមានសភាពមិន ប្រក្រតីគួរឲ្យអាណិតអាសូរដោយសង្ស័យថា បណ្តាលមកពីឥទ្ធិពលដ៏សាហាវនៃ គ្រាប់បែកគីមីរបស់សហរដ្ឋអាមេរិកដែលបានបន្សល់ទុកពីសម័យសង្គ្រាម។ នេះបើតាមសេចក្ដីជូនដំណឹងក្រសួងសុខាភិបាល កាលពីយប់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧។

ការចេញសេចក្ដីជូនដំណឹងនេះបន្ទាប់ពីលោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាលបានដឹកនាំមន្ដ្រីចុះទៅពិនិត្យដោយផ្ទាល់នៅឃុំគគីរជាទីតាំង ដែលអាមេរិកបានទម្លាក់គ្រាប់បែកនៅ ប្រទេសកម្ពុជា ។

បើតាមសេចក្ដីជូនដំណឹងបានបង្ហាញ ថា ភាពមិនប្រក្រតីរបស់ក្មេងៗទាំង៣នាក់នោះមានដូចជាមាត់វៀចក្បាលធំនិងកើត រមាស់លើស្បែកតាំងពីពេលពួកគេកើត មកម្លេ៉ះ ។

NKD-36x6_outline

លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួង សុភិបាលបានបញ្ជាក់នៅក្នុងសេចក្ដីជូន ដំណឹងនោះថា «យើងបានពិនិត្យសុខភាព របស់ប្រជាពលរដ្ឋ ហើយយើងបានរកឃើញ ក្មេងតូចៗ៣នាក់កើតមកមានភាពមិន ប្រក្រតី ក្នុងនោះមានក្បាលធំ មាត់វៀច ហើយមានម្នាក់ទៀតរមាស់ស្បែកមិន ឈប់នោះឡើយ ដោយក្មេងខ្លះដល់អាយុ ១៤ឆ្នាំ។ តាមការពិនិត្យខ្ញុំជឿថា ភាពមិន ប្រក្រតីរបស់ក្មេងទាំងនេះដោយសារឥទ្ធិ ពលគ្រាប់បែកគីមីរបស់អាមេរិកតែម្តង»។

លោករដ្ឋមន្ត្រីបានអះអាងថា អាចមានកូនចៅប្រជាពលរដ្ឋនៅក្នុងឃុំគគីរជាច្រើន ជួបភាពមិនប្រក្រតីដោយសារតែឥទ្ធិពលគ្រាប់បែកគីមីនេះ ហើយក្រុមការងារលោក នឹងបន្តពិនិត្យសុខភាពរបស់ប្រជាពលរដ្ឋ និងរកឃើញពលរដ្ឋដែលរងផលប៉ះពាល់បន្តទៅទៀត ៕ សហការី