ព័ត៌មានទាន់ហេតុការណ៍៖

កូននាគអាស៊ីជំរុញឲ្យពលរដ្ឋប្រើប្រាស់សេវាកម្មដឹកជញ្ជូនសាធារណៈដើម្បីកាត់បន្ថយប្រើរថយន្តផ្ទាល់ខ្លួន

ការប្រើប្រាស់រថយន្តបង្កឲ្យកកស្ទះចរាចរណ៍ និងបំពុលបរិស្ថានកាន់តែខ្លាំងនៅទីប្រជុំជន ក្នុងទីក្រុងសិង្ហបុរី ប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពលរដ្ឋ។ ទាំងនោះហើយ បានជារដ្ឋាភិបាល ចំណាយប្រាក់ជាច្រើនទៅលើការអភិវឌ្ឍសេវាកម្មដឹកជញ្ជូនសាធារណៈ។

ដើម្បីកាត់បន្ថយចំនួនរថយន្តបើកបរនៅទីសាធារណៈ រដ្ឋាភិបាលបានរឹតបន្តឹង ដោយរថយន្តដែលអាចបើកបរនៅលើដងផ្លូវបាន ត្រូវតែបង់ប្រាក់ជាច្រើនក្នុងនោះ តម្រូវឱ្យបង់ប្រាក់អាជ្ញាប័ណ្ណ (បង់សិទ្ធិ បើកបរលើផ្លូវ) ប្រមាណជា ៣ម៉ឺន១.000 អឺរ៉ូក្នុងរថយន្តមួយគ្រឿង។ នៅពេលនេះ ចរាចរណ៍នៅសិង្ហបុរី ប្រព្រឹត្តទៅដោយ រលូន ឥតទាន់មានការកកស្ទះអ្វីធំដុំទេ បើប្រៀបធៀបទៅនឹងទីក្រុងដទៃទៀតនៅ ក្នុងតំបន់អាស៊ីភូមិភាគអាគ្នេយ៍ តួយ៉ាង បាងកក ហ្សាការតា ឬ ក៏ទីក្រុងម៉ានីល ដែលការកកស្ទះចរាចរណ៍បានក្លាយជា ទម្លាប់ប្រចាំថ្ងៃ។

ប៉ុន្តែបើមិនបង្ការទុកជាមុននោះទេ ពេលអនាគតនឹងកកស្ទះជាមិនខាន។សិង្ហបុរីបានចេញវិធានការរឹតត្បិតដ៏សែនតឹងរ៉ឹង ហាមមិនឲ្យមានរថយន្តបើកបរក្នុងចំនួនដ៏ច្រើនពេកនៅលើផ្លូវក្នុងទីក្រុង។ ជាវិធានការដែលវាយសំដៅលើហោប៉ៅរបស់អ្នកបើកបររថយន្ត ដោយតម្រូវអ្នកបើកបរបង់សិទ្ធិដែលមានតម្លៃស្មើជិតនឹងតម្លៃរថយន្តអាល្លឺម៉ង់ធុនមធ្យមមួយគ្រឿង។

NKD-36x6_outline

អ្នកបើកយានយន្ត មិនគ្រាន់តែត្រូវមាន បណ្ណបើកបរ Permis និងរថយន្តប៉ុណ្ណោះទេ តែពួកគេក៏ត្រូវតែសុំសិទ្ធិបើកបរនៅក្នុងទីក្រុងថែមទៀតផង។ តម្លៃនៃការទិញអាជ្ញា​ប័ណ្ណ បើកបរ មានតជិត៥ម៉ឺនដុល្លារសិង្ហបុរី ឬស្មើនឹង៣ម៉ឺន១០០០អឺរ៉ូ ដែលនាំឲ្យតម្លៃ លក់រថយន្ត Toyota Corolla មួយគ្រឿង ឡើងដល់ ១១ម៉ឺន៤០០០ដុល្លារសិង្ហបុរីឬស្មើនឹង ៧ម៉ឺន២០០០អឺរ៉ូ។

ការតម្រូវឲ្យប្រជាជនសុំ សិទ្ធិបើកបរ បែបនេះ អាចធ្វើទៅបាន តែនៅក្នុងប្រទេស សិង្ហបុរី តែប៉ុណ្ណោះ ព្រោះថា ប្រជាជនសិង្ហ បុរី មានទម្លាប់គោរពវិន័យ និងអនុវត្តច្បាប់ដ៏សែនតឹងរឹងរួចទៅហើយ ៖ ប្រព័ន្ធផ្សព្វ ផ្សាយ ក៏ស្ថិតក្រោមការគ្រប់គ្រងយ៉ាងតឹង រ៉ឹងបំផុតរបស់រដ្ខឋាភិបាលផងដែរ។ រីឯការ ប្រព្រឹត្តបទល្មើសវិញ ក៏ត្រូវបានបង្ក្រាបយ៉ាងធ្ងន់ធ្ងរដែរ អំពើអសីលធម៌ គ្មានសុវជីវធម៌ ក្នុងការរស់នៅ ឬបើកបរដូចជា ការគ្រវាត់ ចោលក្រដាសនៅលើដី ឬក៏ការគូសវាសតាមទីធ្លាសាធារណៈជាដើម សុទ្ធតែរងការ ពិន័យយ៉ាងខ្លាំង។

ប៉ុន្តែទោះជាយ៉ាងណាក្តី គំរូអាជ្ញាប័ណ្ណ តែមួយគត់នេះ ត្រូវបានគេរិះគន់កាន់តែខ្លាំងឡើងៗ ដោយហេតុតែមានការកកស្ទះចរា ចរណ៍ កាន់តែខ្លាំងឡើងៗ ជាពិសេសនៅ ពេលម៉ោងចេញពីធ្វើការ និងបានធ្វើឱ្យ តម្លៃរថយន្តឡើងថ្លៃខ្លាំង បន្ទាប់ពីអាជ្ញាធរ បានផ្អាកកម្រិតចំនួនយានយន្តទាំងអស់ដែលបានអនុញ្ញាតឱ្យធ្វើចរាចរណ៍។ ជាង នេះទៀត សេវាដឹកជញ្ជូនសាធារណៈ ក៏ មានបញ្ហាច្រើន ជាប់ស្ទះផង និងជួនកាល ខូចទៀត៕ ម៉ែវ សាធី