ព័ត៌មានទាន់ហេតុការណ៍៖
" alt="" width="1024" height="100" />" alt="" width="1045" height="100" />

កូននេន៤អង្គត្រូវចៅអធិការ និងមន្ត្រីធម្មការ​ចាប់ផ្សឹក សង្ស័យ​ឆាន់គ្រឿងស្រវឹង​

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ មន្ត្រីធម្មការ និងគ្រូចៅអធិការ​បានសម្រេចឯកភាពចាប់ផ្សឹកកូននេន៤អង្គ សង្ស័យឆាន់គ្រឿងស្រវឹង ។

ប្រភពរាយការណ៍ថា កូននេន៤អង្គ ត្រូវព្រះគ្រូចៅអធិការវត្ត និងមន្ត្រីការិយាល័យធម្មការស្រុកបសេដ្ឋ ចាប់ផ្សឹក បន្ទាប់ពីបែកគំនិត្យទិញគ្រឿងស្រវឹងមកឆាន់ បង្កការភ្ញាក់ផ្អើលកាលពីម៉ោង៩និង៣០នាទីយប់​ ថ្ងៃទី១២ ខែកុម្ភ: ឆ្មាំ២០១៩ នៅក្នុងវត្តទួលគ្រួស ដែលស្ថិតនៅភូមិដំបូកខ្ពស់ ឃុំផុង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ​។

មន្ត្រីការិយាល័យធម្មការស្រុកបាននិយាយថា លោក​នេន០៤អង្គ បានលួចឆាន់គ្រឿងស្រវឹង ចំនួន​១៤កំប៉ុង {ស្រា​បៀរកម្ពុជា​ និងហ្គេនស្បឺត} នៅក្នុង​កុដិ ក្នុងវត្តទួលគ្រួសតែម្តងមានព្រះនាម ៖ ឈ្មោះ ម៉េង​ កាណៃ អាយុ​១៦ឆ្នាំ រស់នៅភូមិគោកកណ្តាល ឃុំភក្តី ស្រុកបសេដ្ឋ, ឈ្មោះ​ សាយ​ ថង អាយុ​១៤ឆ្នាំ រស់នៅភូមិដំបូកខ្ពស់ ឃុំផុង ស្រុកបសេដ្ឋ, ឈ្មោះ​ ឡុង​ ឆវ័ន​ អាយុ​១៦ឆ្នាំ នៅភូមិគោកកណ្ដាល​ ឃុំ​ភក្ដី​ ស្រុកបសេដ្ឋ និងទី និងឈ្មោះ​ រុន រ៉ាណា អាយុ​១៨ឆ្នាំរស់នៅភូមិគោកកណ្តាល ឃុំភក្តី ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បច្ចុប្បន្នទាំង០៤អង្គស្នាក់នៅក្នុងវត្តទួលគ្រួសខាងលើ ។

ប្រភពបន្តថា លុះដល់ព្រឹក ថ្ងៃទី១៣ ខែ​កុម្ភៈ​ ឆ្នាំ២០១៨ ការិយាល័យធម្មការ​ និងសាសនាស្រុកបសេដ្ឋ​ បានសហការជាមួយចៅអធិការវត្ត​ និងព្រះអនុគណស្រុក​ អនុវត្តតាមវិន័យសាសនា បានផ្សឹកនេនទាំង៤អង្គ បញ្ជូនឮ្យទៅផ្ទះរៀងៗខ្លួន ៕ សេនាស័ក្តិ


ចែករំលែក៖