ព័ត៌មានទាន់ហេតុការណ៍៖

កូនបុរសច្បងជំងឺធ្វើទុក្ខវាយសំពងម្តាយ ប្អូនប្រុសទ្រាំមិនបានចូលទៅជួយម្តាយយកដំបងវាយបងប្រុសស្លាប់

ខេត្តកណ្តាល ៖ បុរសមានជំងឺសរសៃប្រសាទប្រចាំកាយ៤ឆ្នាំម្នាក់ ពេលជំងឺធ្វើទុក្ខបានទៅទាញកាំបិតបុ័ងតោមកចិញ្រ្ចាំកាប់ម្តាយកំពុងសម្រាននៅលើគ្រែបណ្តាលឲ្យរងរបួសធ្ងន់ ។ ភ្លាមៗនោះ ពេលប្អូនប្រុសឃើញទ្រាំមិនបាន ក៏ចូលទៅជួយម្តាយយកដំបងវាយជនបង្កជាបងប្រុសរហូតដល់ស្លាប់តែម្តង។

ហេតុការណ៍នេះបានបង្កឲ្យភ្ញាក់ផ្អើលទាំងព្រឹកថ្ងៃទី២១ខែវិច្ឆិកា ឆ្នាំ២០១៦ នៅក្នុងភូមិព្រែករុនក្រោម ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ។

ប្រភពពីនគរបាលបានឲ្យដឹងថា បុរសសរសៃប្រសាទឈ្មោះ ហួត ហេង អាយុ៤៩ ឆ្នាំ និងស្ត្រីរងគ្រោះជាម្តាយឈ្មោះ ឃី ញ៉ អាយុ ៦៦ ឆ្នាំ និងមានប្តីឈ្មោះ គឹម ឡេងហ៊ួត អាយុ 75 រីឯជនដៃដល់ឈ្មោះ ហ៊ួត សំតិច អាយុ ២៦ ឆ្នាំ មុខរបរកម្មកររោងចក្រ ។

NKD-36x6_outline

នគរបាលបានបន្តថា មុនពេលកើតហេតុជនរងគ្រោះនិងម្តាយនៅក្នុងផ្ទះជាមួយគ្នាចំណែកលោក តាជាប្តីស្ត្រីរងគ្រោះបានទៅហូបកាហ្វេបាត់ ក្រោយមកជនបង្ក បានទៅទាញកាំបុ័តោ១មកកាប់ម្តាយកំពុងតែសម្រាននៅលើគ្រែម្នាក់ឯង គឺកាប់ក្បាលខាងក្រោយ១កាំបិត ក១កាំបិត ដៃ១កាំបិត និងក្បាលពោះ១កាំបិត។ ពេលនោះ ប្អូនប្រុសឃើញដូច្នេះ បានស្ទះទៅជួយម្តាយដោយទាញបានដំបងឈើមួយដើមទៅវាយសំពងលើបងប្រុសបណ្តាលឲ្យស្លាប់នៅនិងកន្លែងតែម្តង ៕ ថាច់ យ៉ាត

 

ee aa cc