ព័ត៌មានទាន់ហេតុការណ៍៖

កូនប្រុសញៀនថ្នាំលើកដំបងវាយសម្លាប់ឪពុកស្លាប់យ៉ាងអាណោចអាធ័ម

ខេត្តត្បូងឃ្មុំៈ ហេ​​តុការ​ណ៍​ភ្ញា​ក់ផ្អើ​លមួយ​បានកើ​តឡើ​ងបន្ទា​ប់​ពីបុរសម្នា​ក់បា​នយក​ដំប​ងឈើ​​វាយសំព​ងទៅ​លើបុរស​វ័យ​ចំណា​ស់​ម្នាក់បណ្តា​ល​ឲ្យបាត់ប​ង់ជីវិ​តយ៉ាង​អាណោច​អាធ័ម កាលពី​រសៀលថ្ងៃទី៣ ខែ​មិថុនា ឆ្នាំ២០​១៥ ស្ថិត​នៅភូមិ​ជី​ប៉ះ ឃុំមេម​ត់ ស្រុម​មេមត់ ខេត្ត​ត្បូ​ងឃ្មុំ​ ។ ​

មន្ត្រី​ជាន់​ខ្ពស់មួយរូប​នៃស្នងការដ្ឋា​ននគរបាលខេ​ត្តត្បូងឃ្មុំបានឲ្យភ្នាក់ងារយកព័ត៌​មាននគ​រវត្តដឹងថា ជនសង្ស័យឈ្មោះ ផេង ហុក ភេទប្រុស អាយុ២៦ឆ្នាំ ត្រូវជាកូនបង្កើតរបស់ជនរង​គ្រោះឈ្មោះ ផេង គីម អាយុ៧៥ឆ្នាំ ដែលមានទីលំនៅភូមិ ឃុំកើតហេតុជាមួយគ្នា។

ប្រភពបានបញ្ជាក់ថា ជនសង្ស័យជាមនុស្សញៀនថ្នាំបានយកដំបងឈើវាយសំពងលើឪពុករបស់ខ្លួនរហូតទាត់តែបាត់បង់ជីវិត ដោយគ្មាននរណាម្នាក់ចូលទៅជួយទាន់ពេលវេលាឡើយ។ បច្ចុប្បន្ន ជនសង្ស័យត្រូវនគរបាលចាប់ខ្លួនកសាងសំណុំរឿងដើម្បីបញ្ជូនបន្តទៅតុលាការចាត់ការតាមនីតិវិធី៕

MrMSP-0144
tbongkhmum