ព័ត៌មានទាន់ហេតុការណ៍៖

កូនប្រុសPatrick Kluivert អតីតខ្សែប្រយុទ្ធBarcelona ផ្លាស់ទៅកាន់Roma ក្នុងតម្លៃខ្លួន១៦លានផោន

ខ្សែបម្រើស្លាប Justin Kluivertដែលជាកូនប្រុសរបស់អតីតខ្សែប្រយុទ្ធ Patrick Kluivert បានផ្លាស់ចេញពីក្រុម Ajax របស់ហុល្លង់ទៅលេងឲ្យក្រុម Roma របស់អ៊ីតាលីក្នុងតម្លៃខ្លួន១៦ លានផោន។

កីឡាករវ័យទើបតែ១៩ឆ្នាំរូបនេះបានបង្ហាញថ្វីជើងយ៉ាងល្អកាលពីរដូវកាលមុនដោយ រកបាន១០គ្រាប់ក្នុងចំណោម៣០ប្រកួតឲ្យក្រុម Ajax និងបានជាប់ក្រុមជម្រើសជាតិឈុតធំ ហុល្លង់កាលពីខែមិនាផងដែរ។ ក្លិបធំៗជាច្រើនៅអឺរ៉ុបពិសេសបិសាចក្រហម Manchester Unitedបានចាប់អារម្មណ៍ទៅលើ Justin Kluivert។

គាត់បានមកដល់ព្រលានយន្តហោះ Rome Fiumicino របស់អ៊ីតាលីដើម្បីពិនិត្យ សុខភាព ហើយនិងធ្វើការបង្ហាញជាផ្លូវការពីសំណាក់ក្លិបRomaក្នុងពេលឆាប់ៗ។

គួររំលឹកថា ឪពុករបស់ Justinគឺលោក Patrick Kluivert ធ្លាប់លេងឲ្យក្រុម Ajax កាលពីឆ្នាំ 1994 ដល់ឆ្នាំ 1997 ដោយឈ្នះជើងឯកហុល្លង់ Eredivisie ២ដង និងជើងឯក Champions Leagueម្តង។ បន្ទាប់មកគាត់បានផ្លាស់ទៅលេងឲ្យក្រុម AC Milanរ បស់អ៊ីតាលី និង Barcelona នៅអេស្ប៉ាញ ៕ ដេវីត