ព័ត៌មានទាន់ហេតុការណ៍៖

កូនភ្លោះបីកើតនៅមន្ទីរជប៉ុន

ភ្នំពេញ៖ កូនភ្លោះបី ត្រូវបានម្តាយឈឺពោះឆ្លងទន្លេនៅមន្ទីរពេទ្យជប៉ុន ប្រកបដោយសុវត្ថិភាពទាំងម្តាយ និងកូន ។

ប្រភពព័ត៌មានឲ្យដឹងថា កូនភ្លោះបីនេះបានឆ្លងទន្លេនៅម៉ោង៩ព្រឹក ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅមន្ទីរពេទ្យជប៉ុន ក្រុងភ្នំពេញ ។

កូនភ្លោះទាំង៣នេះ កើតមកមានសុវត្ថិភាពទាំងកូន និងម្តាយ។ កូនទី ទំម្ងន់ ៣ គីឡូក្រាម, កូនទី២ ទំងន់២,៧គីឡូក្រាម និងកូនទី៣ ទំងន់ ២.៥គីឡូក្រាម ។ ពួកគេមានឪពុកឈ្មោះ ផេង សាវី អាយុ៣២ឆ្នាំ ម្តាយឈ្មោះ ឡេង អុំ អាយុ២៩ឆ្នាំ រស់នៅ ភូមិកោះរំដួល ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល ៕

NKD-36x6_outline

a ew rr