ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េខាងជើងត្រៀមប្រគល់ធាតុទាហានអាមេរិកតាមកិច្ចព្រមព្រៀង

កាលពីថ្ងៃទី២០ ខែមិថុនា មន្ត្រីជាន់ ខ្ពស់អាមេរិកបានឲ្យដឹងថា កម្លាំងទាហានអាមេរិកនេះបានត្រៀមលក្ខណៈទទួល ធាតុទាហានអាមេរិកពីកូរ៉េខាងជើង។ សកម្មភាពខាងលើជាសញ្ញាមួយបង្ហាញ ឲ្យឃើញពីកិច្ចសហប្រតិបត្តិការរវាង អាមេរិក នឹងកូរ៉េខាងជើង ក្រោយកិច្ចប្រជុំកំពូលកាលពីថ្ងៃទី១២ ខែមិថុនា នៅក្នុង ប្រទេសសិង្ហបុរី។

អ្នកនាំពាក្យកម្លាំងទាហានអាមេរិក នៅកូរ៉េខាងត្បូងលោក Chad Carroll បាន ឲ្យដឹងថា កម្លាំងទាហានអាមេរិក នៅកូរ៉េខាងត្បូងបានត្រៀមលក្ខណៈសម្រាប់ បញ្ជូនធាតុទាហានអាមេរិកពីកូរ៉េខាងជើង មកអាមេរិកវិញ។ ការបញ្ជូនធាតុ នឹងធ្វើឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខទៀត ។

ការបញ្ជូនធាតុទាហានអាមេរិកពីកូរ៉េខាងជើងទៅស្រុកវិញ គឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងក្នុងចំណោមកិច្ចព្រមព្រៀង ដែលអាមេរិក និងកូរ៉េខាងជើង បានចុះ ហត្ថលេខានៅក្នុងជំនួបនៅសិង្ហបុរី។ ជា ដំបូងការបញ្ជូនធាតុទាហានអាមេរិកទៅស្រុក គឺធាតុដែលបានកំណត់អត្តសញ្ញាណ។

សារព័ត៌មានស៊ីអិនអិនបានផ្សាយថា មានទាហានអាមេរិក ប្រមាណ ៣៥,៥០០ នាក់ស្លាប់នៅក្នុងសង្គ្រាមឧបទ្វីបកូរ៉េ ក្នុង នោះមាន ៧.៦០០នាក់មិនទាន់រកឃើញ នៅឡើយ។

ក្រៅពីនេះកូរ៉េខាងត្បូង និងអាមេរិក ក៏បានបង្ហាញពីសកម្មភាពផ្តល់ទំនុកចិត្ត ដល់កូរ៉េខាងជើង ដើម្បីឲ្យប្រទេសនេះ មានទំនុកចិត្តដើម្បីឆ្ពោះទៅរកការលុប បំបាត់បរមាណូ បញ្ចប់សង្គ្រាមឧបទ្វីប ដែលអូសបន្លាយពេលជិត៧០ឆ្នាំកន្លងមក។

ចំណែកកូរ៉េខាងជើងវិញក៏បានផ្អាក លក់វត្ថុអនុស្សាវរីយ៍ដែលមានខ្លឹមសារ ប្រឆាំងអាមេរិក ដើម្បីរួមចំណែកធ្វើឲ្យ ទំនាក់ទំនងកាន់តែប្រសើរឡើង។

អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ ពលរដ្ឋកូរ៉េខាងជើង មិនបានចាត់ទុកកូរ៉េ ខាងត្បូង និងអាមេរិកជាសត្រូវទៀត ឡើយ។ ពលរដ្ឋកូរ៉េខាងត្បូងអាចមើល ខ្សែភាពយន្តកូរ៉េខាងជើងដោយសេរី។ ចំណែកសិស្សសាលា ក៏ត្រូវបានប្តូរ ទស្សនៈដោយបង្រៀនថា ពេលនេះអាមេ រិកមិនមែនជាសត្រូវរបស់យើង ចង់បំផ្លាញ យើងទៀតឡើយ។ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើងបានផ្សាយថា មេដឹកនាំ គីម ជុង អ៊ុន និង ដូណាល់ ត្រាំ គឺជាមិត្តភក្តិដ៏ជិត ស្និទ្ធ។

ក្រៅពីនេះពលរដ្ឋកូរ៉េខាងជើង ក៏បាន វាយតម្លៃខ្ពស់ នៅក្នុងទំនាក់ទំនងជាមួយ ចិន ដោយបញ្ជាក់ថា ទំនាក់ទំនងរវាង ទីក្រុងព្យុងយ៉ាង នឹងប៉េកាំងមានសារ សំខាន់បំផុត និងរឹងមាំជាងពេលណាទាំង អស់។

លោក គីម ជុងអ៊ុន បានប្រកាសជាថ្មី ម្តងទៀតអំពីមិត្តភាព ក៏ដូចជាសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំជាមួយ ទីក្រុងប៉េកាំង នៅក្នុងអំឡុងដំណើរបំពេញទស្សនកិច្ចរបស់លោកជាលើកទី៣ មក កាន់ប្រទេសចិន ដែលវាអាចចាត់ទុកថាជាការសម្តែងឲ្យឃើញពីភក្តីភាពចំពោះសម្ពន្ធ មិត្តដ៏ធំរបស់លោកមួយនេះ នៅក្រោយ ជំនួបជាប្រវត្តិសាស្រ្តជាមួយប្រធានា ធិបតីអាមេរិក កាលពីសប្តាហ៍មុន។

ដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃខាងលើ ដែលបានបញ្ចប់នៅថ្ងៃពុធនោះ ត្រូវ បានរៀបចំឡើងក្រោមគោលបំណងផ្តល់ទំនុកចិត្តដល់រដ្ឋាភិបាលទីក្រុងប៉េកាំងថា ទីក្រុងព្យុងយ៉ាងនឹងមិនបោះបង់ចោល ផលប្រយោជន៍របស់ចិននោះឡើយ ទោះ បីជាលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន កំពុងឆ្ពោះទៅរកភាពប្រសើរឡើងនៃផ្នែកការទូតក៏ដោយ។ ដំណើរទស្សន កិច្ចនេះ ក៏អាចចាត់ទុកថា ជាការព្យាយាម រក្សាតុល្យភាពរបស់លោក គីម ផងដែរ ដោយលោក គីម ត្រូវក្រុមអ្នកវិភាគមើល ឃើញថា កំពុងព្យាយាមស៊ីសងផល ប្រយោជន៍អាមេរិក និងចិន ហើយស្រប ពេលជាមួយគ្នាក៏រក្សាទំនាក់ទំនងល្អជា មួយទីក្រុងប៉េកាំង ដែលជាខ្នងបង្អែក សេដ្ឋកិច្ច និងជាអ្នកការពារផ្នែកការទូតដ៏ ធំរបស់ខ្លួន។

នៅក្នុងដំណើរទស្សនកិច្ចនៅចិនលើកនេះ ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង បានឲ្យដឹងថា លោក គីម ជុងអ៊ុន បាន បង្ហាញពីការប្តេជ្ញាចិត្ត និងឆន្ទៈ ដើម្បីបន្ត អភិវឌ្ឍទំនាក់ទំនង មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិដ៏ជិតស្និទ្ធរវាងប្រជាជន នឹងប្រទេសទាំងពីរឲ្យកាន់តែប្រសើរឡើងទៅមុខថែមទៀត។ សម្រាប់លោក ស៊ី ជីនពីង បានប្រាប់លោក គីម វិញថា ចិនមានការកោតស្ញប់ស្ញែងជាខ្លាំង ចំពោះកិច្ចប្រជុំកំពូលរបស់លោកជាមួយលោក ត្រាំ ហើយលោក ស៊ី បានទទូចឲ្យទីក្រុង វ៉ាស៊ីនតោន និងទីក្រុងព្យុងយ៉ាង អនុវត្ត កិច្ចព្រមព្រៀងរបស់ខ្លួន ដែលបានធ្វើឡើង នៅសិង្ហបុរី។ លោក ស៊ី បានបញ្ជាក់ថា ចិននឹងនៅតែបន្តដើរតួនាទីស្ថាបនាយ៉ាង សំខាន់ ក្នុងបញ្ហាការទូតនុយក្លេអ៊ែរនេះ។

គួរជម្រាបថា ទាំងចិន សហរដ្ឋអាមេរិក សុទ្ធតែមានក្តីសង្ឃឹមថា ឧបទ្វីបកូរ៉េនឹងលែង មានអាវុធនុយក្លេអ៊ែរ ប៉ុន្តែទីក្រុងប៉េកាំង មានក្តីកង្វល់ថា ទីក្រុងវ៉ាស៊ីនតោន និងទី ក្រុងព្យុងយ៉ាង ប្រហែលជាអាចឆ្ពោះទៅ រកភាពជិតស្និទ្ធនឹងគ្នា ដោយវាគឺជាលទ្ធ ភាពមួយដែលចិនមើលឃើញថាជាការ គំរាមកំហែងចំពោះសេដ្ឋកិច្ច និងផល ប្រយោជន៍នៅក្នុងតំបន់របស់ខ្លួន។

ម៉្យាងវិញទៀត ទោះបីជានៅឯកិច្ចប្រជុំកំពូលថ្ងៃទី១២ ខែមិថុនា ចិនមិនបានមាន វត្តមានក៏ដោយក្តី ក៏ទីក្រុងប៉េកាំងបានឲ្យយន្តហោះរបស់ខ្លួនជូនលោក គីម ជុងអ៊ុន ធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរី ដែលវា គឺជាសញ្ញាយ៉ាងច្បាស់មួយ បង្ហាញថាចិននៅតែជាកម្លាំងចលករដ៏មានឥទ្ធិពលនៅក្នុងល្បែងការទូតនេះដដែល។ ជាមួយគ្នា នេះ សម្ពន្ធមិត្តទាំងពីរ ក៏បាន និងកំពុង ព្យាយាមផ្សះផ្សាទំនាក់ទំនងដែលបានជួបបញ្ហា ដោយសារការធ្វើតេស្តនុយក្លេអ៊ែរ-មីស៊ីលរបស់ទីក្រុងព្យុងយ៉ាង និងការគាំទ្រ របស់ទីក្រុងប៉េកាំង ចំពោះទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ដែលដាក់ទៅលើ កូរ៉េខាងជើងផងដែរ៕ ម៉ែវ សាធី